CAMBO REPORT

Popup Advertising5 seconds

Mercedes-Benz តម្លៃ​លានដុល្លារ​មិន​ទាន់​គិត​ពន្ធ អាច​ការពារ​គ្រាប់​កាំភ្លើង​ទៀត​ផង

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

រថយន្តការពារគ្រាប់ ដែល​មាន​សុវត្ថិភាព កម្រមាន​អ្នក​ទិញ​ជិះ​ខ្លាំងណាស់ ព្រោះថាវា​មាន​តម្លៃ​កប់​ពពក ដោយ​មាន​​តែ​អ្នក​ធ្វើការ​ធំក្នុង​ជួររដ្ឋាភិបាល នយោបាយ អ្នកធំ អ្នក​ជំនួញ ឬអ្នក​ដែល​សល់ប្រាក់​ច្រើន ដែលខ្វាយខ្វល់​អំពី​អាយុ​ជីវិតរបស់​ខ្លួន​តែ​ប៉ុណ្ណោះ ទើប​ហ៊ាន​ចំនាយ​ប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ទិញរថយន្ត ដែលមានសុវត្ថិភាពខ្ពស់ទាំងនោះ។ ងាកមកមើលរថយន្តរបស់ Mercedes-Benz ម៉ូឌែល G63 នេះវិញ វាក៏ជារថយន្ត ការពារគ្រាប់កាំភ្លើងមួយ ដែលទើបនឹងប្រកាសចេញនាក្បែរចុងឆ្នាំ 2018 នេះផងដែរ។



Mercedes-Benz G63 មិនមែនជារថយន្តចេញពីរោងចក្រផ្ទាល់ ដែលមានអាវក្រោះការពារគ្រាប់នោះទេ វាត្រូវបាន​យក​ទៅ​កែ​ច្នៃ​បន្ថែម បំពាក់​អាវក្រោះ និងប្រព័ន្ធសុវត្ថិភាពបន្ថែម ដោយក្រុមហ៊ុនឈ្មោះថា Inkas ជាក្រុមហ៊ុនផ្គត់ផ្គង់ និងផលិតនូវប្រព័ន្ធ​សុវត្ថិភាព​​សម្រាប់រថយន្តតម្លៃថ្លៃៗលើពិភពលោក។ G63 នេះមានតួខ្លួនវែងប្រវែង 6.1ម៉ែត្រ ទម្ងន់ធ្ងន់ មានទ្វា 5 ដែលខាងក្នុង​បំពាក់​មក​ជាមួយនឹងកៅអីធំ ក្រាលដោយស្បែកមានតម្លៃខ្ពស់ អមមកជាមួយនឹងទូរទស្សន៍ 4K និងមានប្រព័ន្ធសម្លេង Surround sound ទៀតផង ផ្ដល់នូវភាពងាយស្រួលក្នុងការធ្វើតំណើរ អាចសោយសុខនូវរសជាតិជីវិតពិតៗ ដោយមិនខ្វាលខ្វល់​អំពី​​គ្រោះថ្នាក់ពេលធ្វើតំណើរនៅតាមផ្លូវ ព្រោះវា ពុំមានអ្វីដែលប្លែក អាចឲ្យអ្នកជិះជិតដឹងថា រថយន្តនេះមានអាវ​ក្រោះ​ការពារ​គ្រឿង​សពាវុធបាន។


Inkas បានអះអាងថា អាវក្រោះបំពាក់នៅលើ G63 នេះអាចទប់ទល់ជាមួយនឹងគ្រាប់កាំភ្លើងប្រវែង 7.62mm បាន ពិសេសអាច​តទល់​ជាមួយ​នឹងគ្រាប់បែកដៃប្រភេទ DM51 បានទៀតផង ដោយការបន្ថែមអាវក្រោះនេះបានបន្ថែមទម្ងន់ឲ្យរថយន្តនេះចំនួន 816 គីឡូបន្ថែមទៀត តែរក្សានូវកម្លាំងម៉ាស៊ីននៅដដែល ជាមួយនឹងម៉ាស៊ីន V8 មានកម្លាំង 563 កម្លាំងសេះ។ រថយន្តនេះ ក៏​នៅ​មាន​មុខងារសំខាន់ៗផ្សេងទៀត ដែលចាំបាច់ផងដែរដូចជា បើកបរនៅពេលបែកកង់ ប្រព័ន្ធការពារអណ្ដាតភ្លើង មុខងារ​ចាប់​ទីតាំង​តាមផ្កាយរណប មុខងារប្រព័ន្ធបូម ដោយវាមានលក់ក្នុងទីផ្សារក្នុងតម្លៃ 1.2 លានដុល្លារអាមេរិក។


 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: យានយន្ត