CAMBO REPORT

Popup Advertising5 seconds

កម្មវិធី​សម្រាប់ Jailbreak នាឡិកា​វៃ​ឆ្លាត Apple Watch ជា​លើក​ដំបូង​គេ​ចេញ​ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

មានអ្នកប្រើប្រាស់នាឡិកាវៃឆ្លាតរបស់ក្រុមហ៊ុន Apple មិនតិចនោះទេ ដែលនៅមិនទាន់បាន ប្រើប្រាស់មុខងារបស់វា អស់នៅឡើយ ខ្លះគិតថាទិញទុកគ្រាន់ ពាក់យកឡូយ ខ្លះតាមគ្នា ហើយខ្លះពាក់ដើម្បីសុខភាព ទុកមើលម៉ោងជាដើម -ល-។ នាឡិកាវៃឆ្លាត ដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ WatchOS ដែលអភិវឌ្ឍន៍ឡើងដោយ Apple ហើយថ្មីៗកន្លងទៅនេះ មានអ្នកអាចធ្វើការ Jailbreak វាបានហើយ។

យោងតាមប្រភពព័ត៌មានរបស់ 9to5mac បានចេញផ្សាយឲ្យដឹងថា អ្នកអភិវឌ្ឍន៍កម្មវិធីម្នាក់ ឈ្មោះថា Tihmstar បានបង្ហាញនូវ Tool សម្រាប់យកទៅធ្វើការ Jailbreak នូវម៉ាស៊ីន Apple Watch Series 3 បានជាផ្លូវការ ដោយការ Jailbreak នោះអាចធ្វើទៅបាន តែនៅលើ watchOS ជំនាន់ 4.1 ប៉ុណ្ណោះ ហើយរាល់ម៉ាស៊ីន Series 1 និង Series 2 មិនអាចធ្វើការ Jailbreak បាននោះទេ។ លោក Tihmstar ដែលជាអ្នក Developer ម្នាក់លាក់មុខ មិនឲ្យមហាជន ដឹងពីអត្តសញ្ញាណ បានឲ្យដឹងថា ការហែកគុកជាលើក ដំបូងនៅលើ Apple Watch Series 3 នេះ វាមិនទាន់អាចធ្វើអ្វីច្រើន បានជាដុំកំភួននៅឡើយទេ តែវាបើកសិទ្ធិឲ្យ Developer ទទួលបាននូវសិទ្ធិ កាន់តែទូលំទូលាយ ជាងមុនដូចជា៖

 

•    Exploits Kernal Using V0rtex

•    Remounts root filesystem as read/write

•    Root access (tfp0 patch)

•    Extracts bootstrap.tar package

•    h3lix kermal patches

សម្រាប់ម្ចាស់ Apple Watch Series 3 ដំណើរការដោយ watchOS 4.1 ទាំងអស់មិនអាចទទួលបាន ផលប្រយោជន៍ច្រើន ពីការ Jailbreak នេះនោះទេ គឺវាខុសពី iPhone ដែលអ្នកអាចប្រើប្រាស់ Cydia ដើម្បីទទួលបាន នូវមុខងារ កម្មវិធី និងជាច្រើនផ្សេងៗទៀត ធ្វើឲ្យម៉ាស៊ីនរបស់អ្នក ដំណើរការកាន់តែ អស្ចារ្យជាងមុន។ ផ្ទុយមកវិញ ការហែកកុកនេះ វាមានអត្ថប្រយោជន៍ ទៅដល់អ្នកសរសេរកូដ និងអភិវឌ្ឍន៍កម្មវិធី និងមុខងារនៅលើ នាឡិកាឆ្លាតរបស់ Apple តែប៉ុណ្ណោះ ដែលវានៅមិនទាន់អាច ធ្វើអ្វីច្រើនបាន នៅឡើយទេ ហើយលោក Tihmstar ក៏បានបន្ថែមថា លោកពុំមានគម្រោង ក្នុងការ Update ការហែកគុកនេះបន្តទៅមុខ ទៀតនោះទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: 9to5mac Tag: នាឡិកាវៃឆ្លាត