CAMBO REPORT

Popup Advertising5 seconds

Origin ចេញកុំព្យូទ័រ Gaming ស្ដើង ស្រាល តែ​បំពាក់​សុទ្ធ​ឈីប Core i9 និង​ជីភីយូ​ដល់ GTX ១០៧០!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ប្រិយមិត្តមួយចំនួនប្រហែលជាធ្លាប់ស្គាល់ក្រុម​ហ៊ុន​កុំព្យូទ័រ Origin រួច​មក​ហើយ គឺជាក្រុមហ៊ុន​ក្មេង​ខ្ចី​មាន​អាយុ​មិន​ទាន់ ១០ នៅឡើយ ដែល​បាន​បង្កើត​ឡើង​ដោយ​អតីត​បុគ្គលិក​របស់ Alienware និងប្រជែងជាមួយក្រុមហ៊ុននេះខ្លាំងនៅក្នុងសហរដ្ឋអាមេរិច ពិសេស​ទៅ​លើកុំព្យូទ័រ Gaming តែម្ដង។ ថ្មីៗនេះក្រុមហ៊ុន Origin PC ទើបតែចេញនូវកុំព្យូទ័រយួរដៃរបស់ខ្លួនចំនួន ២ ម៉ូឌែលទៀត ដែលមាន​កម្រាស់​ស្ដើង និងកម្លាំងខ្លាំងទៀតផង នោះគឺ EON15-S និង EVO17-S ផ្ដោតសំខាន់ទៅលើវិស័យហ្គេម។ 


1.    EON15-S


ប្រសិនបើកុំព្យូទ័រ Gaming ដែលមានបំពាក់ស៊ីភីយូ Core i9 អ្នកនឹងឃើញមានកម្រាស់ក្រាស់ៗជាមិនខាន ដើម្បីអាចបំពាក់នូវដែក​ត្រជាក់ និងកង្ហារធំៗ ដើម្បីទប់ទល់នឹងការប្រើប្រាស់បានល្អ ប៉ុន្តែក្រុមហ៊ុន Origin ពិតជាមានទស្សនៈវិស័យខុសពីគេ ដោយនៅលើ EON15-S វាប្លែក លើការរចនា មិនកាចខ្លាំងនោះទេ ប៉ុន្តែកម្លាំងវាខ្លាំងជាងការមើលឃើញ។ EON15-S វាត្រូវបានស្រោបខ្លួនដោយ​អាលុយ​មីញ៉ូម ដែលមានរូបរាងក្លាសិច បែបកុំព្យូទ័រប្រណិត និងបានកាត់បន្ថយគែមឲ្យមកខ្លីបំផុត មិនថាគែមអេក្រង់ និងគែម​ផ្នែក​ក្ដា​ចុចឡើយ ហើយក្ដាចុចទៀតសោត វាក៏បំពាក់ភ្លើង RGB Hybrid Mechanical ក្នុងមួយគ្រាប់ៗ និងមានភ្លើងនៅពី​មុខ​ដើម្បី​លម្អ​ផងដែរ។ អេក្រង់របស់វាទំហំ ១៥.៦ អ៊ីញកម្រិតបង្ហាញ Full HD អមជាមួយរន្ធបំពងសម្លេងកម្រិតខ្ពស់។



វាមានកម្រាស់ត្រឹមតែ ២.៤ សង់ទី​ម៉ែត្រប៉ុណ្ណោះ និងមានទំងន់ ២ គីឡូក្រាម។ នៅខាងក្នុងនោះ បំពាក់ថ្មទំហំ ៤ ស៊ែល​ដែល​ក្រុមហ៊ុន​បញ្ចាក់​ថា អាចប្រើធម្មតាបានដល់ ៨ ម៉ោង។ ទៅដល់ផ្នែកសំខាន់វិញ EON15-S បានប្រើប្រាស់ឈីប Cor i7-8750H ស៊ីភីយូ ៦ Core មាន​ល្បឿន ២.២ ជីកាហឺតទូទៅ និងល្បឿន TurboBoost ដល់ ៤.‌១ ជីកាហឺត។ ជីភីយូរបស់វាគឺ NVIDIA GeForce GTX ១០៥០ Ti ទំហំ ៤ ជីកាបៃនិងមានជម្រើស ១០៦០ ទំហំ ៦ ជីកាបៃដែលម៉ូឌែលទាំងនេះវាប្រើប្រាស់ឈីបស្ថាបត្យកម្ម Pascal ដូច​ជា​ឈីបរបស់ ក្រាហ្វិចកាតដែរ ហើយវាក៏មានបច្ចេកវិទ្យា DirectX ១២ ដែលជួយសម្រួលដល់ក្រាហ្វិចនៅពេលប្រើប្រាស់ និងទ្រទ្រង់​ជាមួយ​នឹង​ឧបករណ៍ VR ចល័តផងដែរ។



អ្វីដែលពិសេសបន្ថែមគឺវាអាចប្រើរ៉េមដែលមានល្បឿន ២,៦៦៦ មេហ្គាហឺត ដល់ទំហំ ៣២ ជីកាបៃ ជាមួយនឹងជើងដោតចំនួន ២ និង​អាច​ដាក់ SSD M.2 បានដល់ទំហំ ៤ តេរ៉ាបៃ នៅលើជើងដោត PCI Express ចំនួន ២ លើម៉ាស៊ីនតែមួយ ដោយម៉ាស៊ីន​នេះ​មិន​ប្រើប្រាស់ SATA HDD នោះទេ។



2.    EVO17-S


EVO17-S គឺជាកុំព្យូទ័រ Gaming ដ៏កាចមានអេក្រង់ធំដល់ ១៧.៣ អ៊ីញកម្រិតបង្ហាញរូបភាប Full HD និងមានល្បឿន refresh rate ដល់ ១៤៤ ហឺត ឬលោកអ្នកអាចជ្រើសរើសយកម៉ូឌែលប្រើប្រាស់អេក្រង់ កម្រិត 4K UHD ក៏បានដែលអេក្រង់ទាំង ២ សុទ្ធតែ​ភ្ជាប់​​មកជាមួយនឹងបច្ចេកវិទ្យា G-SYNC។ វាមានកម្រាស់ ២.៥ សង់ទីម៉ែត្រ និងទំងន់ ៣ គីឡូក្រាម ដែលក្រុមហ៊ុនអះអាងថា ជា​កុំព្យូទ័រ ១៧ អ៊ីញដែលស្រាលជាងគេ។



អ្វីដែលពិសេសពីវា គឺវាបំពាក់មកជាមួយនឹងឈីប Core i9-8950HK ដែលជាឈីបកំពូលរបស់ Intel សម្រាប់កុំព្យូទ័រយួរដៃ និងមាន​ជំនួយ​ពី​ឈីប Intel HM370 បន្ថែមទៀត ហើយវាក៏បំពាក់ជាមួយនឹងជីភីយូ GTX ១០៧០ Max-P ទំហំ ៨ ជីកាបៃ ដែលឈីបទាំង​ស៊ីភីយូ និងជីភីយូ ត្រូវបាន Overclock ទាំងអស់ និងអាចទ្រទ្រង់បច្ចេកវិទ្យា VR Ready និង Stream Ready ពីក្រុមហ៊ុន NIVIDIA ជំនួយដល់ការបង្ហាញរូបភាពតាមអេក្រង់ម៉ូនីទ័របន្ថែម និង VR កាន់តែច្បាស់ម៉ត់បន្ថែមទៀត។



វាក៏ទ្រទ្រង់រ៉េមបានច្រើនប្រភេទផងដែរ ចាប់ពីល្បឿន Bus ២,៤០០ ទៅដល់ ៣,០០០ ជីកាហឺតបានដល់ទំហំ ៣២ ជីកាបៃ មាន Slot សម្រាប់ដាក់អង្គផ្ទុកទិន្នន័យបានច្រើន ដោយមានរន្ធដោត SSD M.2 ចំនួន ២ ទ្រទ្រង់បានដល់ ៤ តេរ៉ាបៃ និងមានរន្ធដាក់ HDD បានដល់ ៤ តេរ៉ាបៃមួយគ្រាប់ទៀត។ លើសពីនេះ វាក៏មានថាមពលថ្ម ៨ ម៉ោងដែរ និងមានបច្ចេកវិទ្យាសម្លេង Sound BlasterX Pro-Gaming ៧២០ ដឺក្រេ។


 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: កុំព្យូទ័រ