CAMBO REPORT

Popup Advertising5 seconds

ឧបករណ៍ VR Pico Goblin ជំនាន់ទី ២ មាន​កម្រិត​បង្ហាញ 3K បំពាក់​ឈីប Snapdragon ៨៣៥!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រិយមិត្តប្រហែលជាបានស្គាល់​នូវ Standalone VR ដែល​មាន​ម៉ាស៊ីន និងអេក្រង់​មក​ស្រាប់ៗ​ហើយ ដោយវា​មិន​ត្រូវ​ការ​ប្រើប្រាស់​ដោត​ស្មាតហ្វូន​ចូលដូច VR តម្លៃទាបៗឡើយ។ សម្រាប់ពពួក Standalone VR ដែលល្បីល្បាញទាំងនោះមានដូចជា HTC Vive, Lenovo Mirage និង Oculus Go ដែលផលិតដោយ Facebook ជាដើម។ ចំណែកឯថ្មីៗនេះ ក្រុមហ៊ុន Pico បានបញ្ចេញ​នូវ​ឧបករណ៍ VR ស៊េរីថ្មីរបស់ខ្លួនឈ្មោះថា Goblin ២ ដែលមកជំនួសដំណែង Goblin ជំនាន់មុន និង Pico Neo។



Pico Goblin ២ មានរូបរាងស្រដៀង Oculus Go ត្រូវបានស្រោបខ្លួនដោយសារធាតុប៉ូលីកាប៉ូនណាត រាងមូល និងនៅខាងមុខ​ជ្រុង​។ វា​មានទំងន់ត្រឹមតែ ២៦៨ ក្រាមប៉ុណ្ណោះ ដែលស្រាលជាងមុនឆ្ងាយ ងាយក្នុងការពាក់យូរ ហើយឧបករណ៍នេះ ក៏ទ្រទ្រង់​ជាមួយ​នឹង​​បច្ចេកវិទ្យា 3DoF ផងដែរ។ ឧបករណ៍នេះក៏បានបំពាក់រន្ធបំពងសម្លេងផងដែរ ដោយវានៅខាងក្រោម អញ្ចឹងការជះសម្លេង​គឺ​ប្លែក ប៉ុន្តែ​វាក៏មានរន្ធដោតកាស ៣.៥ មីលីម៉ែត្រនៅខាងក្រោមផងដែរ។ ឧបករណ៍នេះ ត្រូវបានបំពាក់ដោយម៉ាស៊ីន​ដូចជា​ទូរសព្ទ​មួយ​គ្រឿង​អញ្ចឹង ក្នុងរួមមានបន្ទះឈីប Snapdragon ៨៣៥ ដែលយើងបានឃើញសមត្ថភាពកាលពីឆ្នាំមុនរួចមកហើយ និងមាន​រ៉េម ៤ ជីកាបៃ អង្គផ្ទុកទិន្នន័យ ៣២ ជីកាបៃ ប្រភេទ UFS 2.1 និងអាចថែមមេម៉ូរីក្រៅបានដល់ ២៥៦ ជីកាបៃ។ វាត្រូវបាន​ដំណើរការ​ដោយ Android Oreo ៨.១ ហើយនូវរាល់ការបញ្ជាពឹងផ្អែកទៅលើ តេលេដែលភ្ជាប់មកស្រាប់។



ចំណុចតម្លើងផ្លែកគឺផ្នែកអេក្រង់បង្ហាញខាងក្នុងរបស់វាតែម្ដង ដោយកាលពីមុនវាបានបំពាក់អេក្រង់ទំហំ ៥.៥ អ៊ីញនិងកម្រិត 2K (២៥៦០ x ១៤៤០ ភិចស៊ែល) ប៉ុន្តែស៊េរីថ្មីនេះ វាត្រូវបានប្រើប្រាស់អេក្រង់ ដាច់ដោយឡែកពីគ្នាគឺ ប្រភេទ TFT មានទំហំ ៣.៥ អ៊ីញ និងម្យ៉ាងមានកម្រិតបង្ហាញ (២៨៨០ x ១៦០០ ភិចស៊ែល) ដែលជាកម្រិត 3K ទៅហើយ ថែមទាំងជាអេក្រង់​បង្ហាញ​បាន​ល្អ​ទៀត​ផង ព្រោះ​វា​បង្ហាញបានដល់ ១០១ ដឺក្រេ និងល្បឿនចលនារូបភាព ៩០ ហឺត។



Goblin ២ នេះត្រូវបានបំពាក់ជាមួយនឹងថាមពលថ្ម ៣,៥០០ មីលីអំពែ ដែលតូចជាជំនាន់មុន ប៉ុន្តែក្រុមហ៊ុនបានប្រាប់ថា វា​ប្រើប្រាស់​​មាន​លើស​ពី ៣ ម៉ោងដោយគ្មានបញ្ហា ហើយក៏មានរន្ធសាកថ្ម USB-C ៣.០ សាកបានលឿនផងដែរ ថែមទាំងទ្រទ្រង់មុខ USB OTG សម្រាប់បញ្ជូនទិន្នន័យផងដែរ។ ក្រុមហ៊ុន Pico បានដាក់លក់វានៅតាមបណ្ដាហាងមួយចំនួននៅក្នុងស្រុកចិន ដោយ​តម្លៃរបស់វាគឺ ២៩៣ ដុល្លារ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Gizmo China Tag: ផលិតផលថ្មី