CAMBO REPORT

Popup Advertising5 seconds

Xiaomi Notebook Pro ថ្មីបាន​ចេញ​នៅ​ចិន បំពាក់​ស៊ីភីយូ​ជំនាន់​ទី ៨ និង​តម្លៃ​ចាប់​ពី ៩៧៥ ដុល្លារ​ឡើង​ទៅ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ពិព័រណ៍អេឡិចត្រូនិច​នៅ​ក្នុង​ទីក្រុង​សៀងហៃ Chinajoy កាល​ពី​ថ្ងៃទី ០៣ សីហាកន្លង​ទៅ​នេះ ក្រុមហ៊ុន Xiaomi បានពាំនាំ​យក​កុំព្យូទ័រ​យួរ​ដៃ​ស្ដើង​របស់​ខ្លួន មក​បង្ហាញសារជា​ថ្មីទៀត​ហើយ ដោយម្ដង​នេះគេបានយក Mi Notebook Pro ជំនាន់ទី ២ ដែលមិន​សូវមាន​លក្ខណៈ​សម្បត្តិប្លែកច្រើនពីមុននោះទេ ប៉ុន្តែវាត្រូវកែប្រែមួយចំនួនទៅលើ ផ្នែករឹងខាងក្នុង ដូចជាស៊ីភីយូ និងជីភីយូដើម្បីឲ្យទាន់​ជំនាន់។



ក្រុមហ៊ុន Xiaomi នៅតែរក្សារូបរាងរបស់ Notebook Pro ២ ដូចជា Macbook Pro ដដែល ដោយវាត្រូវបាន​ស្រោប​ខ្លួន​ដោយ​អាលុយមីញ៉ូម វាមានអេក្រង់លាត ៨១% ដែលមានគែមខ្លីប្រភេទ IPS និងមានកម្រិតបង្ហាញរូបភាព Full HD (១៩២០ x ១០៨០ ភិចស៊ែល) អេក្រង់នេះមានកម្រិតពណ៌ NTSC ៧២% និងកម្រិតពន្លឺ ៣០០ នីតអតិបរមា។ ម្យ៉ាងវិញទៀត ក្រុមហ៊ុនក៏បាន​បំពាក់​នូវ​រន្ធ​បំពងសម្លេង ៣ វ៉ាត់ចំនួន ២ គ្រាប់នៅសងខាង និងមានប្រព័ន្ធបញ្ចេញសម្លេង Hi-Res Audio និង Dolby Atmos ផងដែរ។ Mi Notebook Pro ២ បំពាក់ក្ដាចុចស្រដៀងនឹង Macbook Pro គឺវាប្រើប្រាស់ភ្លើងពណ៌ស និងមានកម្ពស់ ១.៨ មីលីម៉ែត្រ។



នៅផ្នែកកម្លាំងម៉ាស៊ីនក្រុមហ៊ុនបាន បំពាក់ឈីបជំនាន់ថ្មីឲ្យទាន់ជំនាន់ ដោយស៊ីភីយូបំពាក់ជំនាន់ទី ៨ របស់ Intel គឺ Core i7-8750H ដែល​វាខ្លាំងជាងមុនប្រមាណ ៣១.៧% ទៅលើ Performance ជាមួយនឹង Core ៦ គ្រាប់ និងមានម៉ូឌែល i5-8300H ផង​ដែរ។ ឯជីភីយូវិញ វាត្រូវបានបំពាក់ឈីប NVIDIA GeForce GTX ១០៦០ ដែលមាន VRAM ៦ ជីកាបៃ និង ១០៥០ Ti ទំហំ VRAM ៤ ជីកាបៃ ជាប្រភេទ MaxQ Design ដូចគ្នា ហើយក្រុមហ៊ុនក៏បានបំពាក់កង្ហារ បន្ថយកម្ដៅ ២ និងមានដែកត្រជាក់ ៣ សរសៃ។ វាមានសមត្ថភាពអាចបន្ថែមរ៉េមដល់ ១៦ ជីកាបៃ ល្បឿន ២,៦៦៦ មេកាហឺត, អង្គផ្ទុកទិន្នន័យ HDD ទំហំ ១ តេរ៉ាបៃ និង​អង្គផ្ទុក​ទិន្នន័យ ២៥៦ ជីកាបៃ SSD PCI-e ស្រាប់ផងដែរ។ វាត្រូវបានដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ Windows ១០ Home និងមានរន្ធដោតដូចជា USB ៣.០ ចំនួន ៣, USB-C, រន្ធដោតកាស, ជីកាប៊ីត LAN, HDMI ២.០ ។ល។



ក្រុមហ៊ុន Xiaomi នឹងចាប់ផ្ដើមដាក់លក់ Mi Notebook Pro ២ ចាប់ពីថ្ងៃទី ១៦ សីហាខាងមុខនេះតទៅ នៅក្នុងប្រទេសចិនប៉ុណ្ណោះ ដោយតម្លៃរបស់វាគឺតាមម៉ូឌែល៖


•    ម៉ូឌែលឈីប i5 រ៉េម ៨ ជីកាបៃ និងជីភីយូ GTX ១០៥០ Ti មានតម្លៃប្រហែល ៩៧៥ ដុល្លារ
•    ម៉ូឌែលឈីប i5 រ៉េម ៨ ជីកាបៃ និងជីភីយូ GTX ១០៦០ មានតម្លៃប្រហែល ១,១០០ ដុល្លារ
•    ម៉ូឌែលឈីប i7 រ៉េម ៨ ជីកាបៃ និងជីភីយូ GTX ១០៥០ Ti មានតម្លៃប្រហែល ១,១៦០ ដុល្លារ
•    ម៉ូឌែលឈីប i7 រ៉េម ១៦ ជីកាបៃ និងជីភីយូ GTX ១០៦០ មានតម្លៃប្រហែល ១,៣០០ ដុល្លារ


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Gizmo China Tag: កុំព្យូទ័រ