CAMBO REPORT

Popup Advertising5 seconds

រោងចក្រ​ផ្គត់​ផ្គង់​ឈីប A12 សម្រាប់ iPhone បាន​បិទ​ទ្វារ ដោយ​ការ​វាយ​ប្រហារ​ពី​មេរោគ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

រោងចក្រផ្គត់ផ្គង់ និងផលិតនូវបន្ទះឈីបជាច្រើនប្រភេទ សម្រាប់បំពាក់នៅក្នុងម៉ាស៊ីនរបស់ឧបករណ៍ អេឡិចត្រូនិច ដែលមានឈ្មោះថា Taiwan Semiconductor Manufactoruing Co. ដែលពិភពលោកដឹងថា ជាទីតាំងស្នូល ដែលបញ្ចេញឈីប លក់ទៅតាមការកុម្ម៉ង់ របស់ក្រុមហ៊ុន Apple, nVIDIA, AMD និង Qualcomm ក្នុងការផលិតឈីប ជាមួយនឹងការ បណ្ដាក់ទុន រាប់រយលានដុល្លារ បានធ្វើការបិទទ្វារជាបន្ទាន់ បន្ទាប់ពីមានករណី មានមេរោគលួចវាយប្រហារ។

យោងតាមប្រភពព័ត៌មានរបស់ The Verge បានចេញផ្សាយឲ្យដឹងថា រោងចក្រជាច្រើន ដែលស្ថិតនៅក្រោម ការគ្រប់គ្រងរបស់ TSMC បានបិទភ្លាមៗ បន្ទាប់ពីដឹងថាមាន មេរោគ បានវាយប្រហារ ទៅលើម៉ាស៊ីនផលិតឈីប របស់ខ្លួនរួចមក។ លោកស្រី Lora Ho ដែលជាប្រធានផ្នែក ហិរញ្ញវត្ថុបានប្រាប់ថា “នេះមិនមែនជាលើក ទីមួយនោះទេ ដែល TSMC ត្រូវបានវាយប្រហារ ដោយមេរោគ តែនេះគឺជាលើកទីមួយហើយ ដែលបានវាយប្រហារ ធ្វើឲ្យប៉ះពាល់ទៅដល់ការ ផលិតឧបករណ៍របស់យើង ជូនអតិថិជន ជាហេតុតម្រូវឲ្យយើង ធ្វើការបិទជាបន្ទាន់ នូវរោគចក្រមួយចំនួនភ្លាមៗ ជៀសវាងការខាតបង់ និងមានបញ្ហាច្រើនជាងនេះ”។

មកដល់ថ្ងៃច័ន្ទដើមសប្ដាហ៍នេះ មានរោងចក្រមួយចំនួនរបស់ TSMC បានចាប់ផ្ដើមបើកឲ្យដំណើរការ ជាធម្មតាវិញហើយ តែមួយចំនួនទៀត បានកំពុងស្ថិតក្នុងការជួសជុល ដោយក្រុមហ៊ុន ដែលគ្រប់គ្រងរោងចក្រទាំងមូល បានប្រាប់ទៅដល់អ្នកយក ព័ត៌មានអន្តរជាតិ Bloomberg ថា ការឆ្លងមេរោគទៅលើម៉ាស៊ីន ផលិតឈីបរបស់ខ្លួន មិនមែនជាស្នាដៃ របស់ជនក្បាលខូច Hacker ឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនពុំបាន បញ្ជាក់ថា តើផលប៉ះពាល់នេះ បានជះឥទ្ធិពល ទៅលើការផលិតបន្ទះឈីប របស់ Apple ជាជំនាន់ទី 12 ឬហៅម្យ៉ាងទៀតថា A12 ឬយ៉ាងណានោះទេ ព្រោះក្រុមហ៊ុន ដែលមានតម្រូវការខ្លាំង នៅពេលនេះ គឺ Apple ក្នុងការយកទៅបំពាក់ នៅលើស្មាតហ្វូនរបស់ខ្លួន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: Lifestyle