CAMBO REPORT

Popup Advertising5 seconds

Facebook បាន​កំពុង​ធ្វើ​ការ​លើ​មុខងារ​ណាត់​ជួប (Dating) ជា​លើក​ដំបូង​របស់ខ្លួន

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Facebook គឺបណ្ដាញសង្គមមួយ ដែលនាំមនុស្សលោកទាំងជិតឆ្ងាយ ឲ្យមានទំនាក់ទំនងល្អ មិនថានៅទីណាឡើយ ឲ្យតែមានសេវាអ៊ីនធឺណិត យើងអាចទំនាក់ទំនងគ្នា បានតាមរយៈបណ្ដាញសង្គម យក្សមួយនេះ។ Facebook ក៏មានមុខងារ ជាច្រើនផ្សេងៗទៀត ដែលតែងតែចេញថ្មី ពីមួយជំនាន់ទៅមួយជំនាន់ ហើយឆាប់នេះ Facebook ក៏នឹងមានមុខងារថ្មីមួយទៀត សម្រាប់ម្ចាស់គណនី ទាំងអស់ ពិសេសអ្នកកំពុងតែ ស្វែងរកដៃគូស្នេហា។

យោងតាមប្រភពព័ត៌មានអន្តរជាតិបានចេញផ្សាយឲ្យដឹងថា ក្រុមការងារ Facebook បានកំពុងចាត់វិធានការ ធ្វើការនៅលើ គម្រោងធំមួយ ដូចទៅនឹងអ្វីដែលអគ្គនាយក ប្រតិបត្តិលោក Mark បានលើកឡើងកាល ពីពេលកន្លងទៅ។ មុខងារថ្មីនោះ ដំណើរការជាមុខងារណាត់ជួប ឬហៅថា Dating ដែលនឹងជួយសម្រួល ទៅដល់ម្ចាស់គណនី ដែលពុំមានដៃគូ ហើយចង់បានដៃគូម្នាក់ កុំឲ្យខូចចិត្ត អផ្សុក ដូចអ្នកមានគូផ្សេងទៀត។ ជុំវិញមុខងារ Dating ថ្មីនេះ Facebook ពុំបានប្រកាសឲ្យដឹង ថាខ្លួនកំពុងធ្វើការ លើវានោះទេ តែមុខងារនេះ ត្រូវបានរកឃើញ ដោយចៃដន្យដោយនារីស្រស់ស្អាត ម្នាក់ឈ្មោះ Jane Manchun Wong ដែលមានភស្ដុតាង នូវរូបភាពដាក់បញ្ជាក់ថា Facebook កំពុងធ្វើតេស្ដ ជាមួយនឹងមុខងារថ្មីនេះ ក្នុងក្រុមហ៊ុនរបស់ខ្លួន ដោយអនុញ្ញាតឲ្យបុគ្គលិក សាកល្បងជាមួយនឹងបុគ្គលិកគ្នាឯង ដូចរូបភាពខាងក្រោម។

រូបភាពខាងលើ បង្ហាញឲ្យឃើញនូវ Privacy របស់គណនីនៃម្ចាស់ Facebook ដែលមានសិទ្ធិកំណត់ មិនឲ្យមានគេឃើញតាមទំហំ ដែលខ្លួនកំណត់ ក៏ដូចជាកំណត់ភេទ អាយុ និងតម្រូវការជាក់ស្ដែង តាមអ្វីដែលខ្លួនពេញចិត្ត អាចថានឹងមានការ ជ្រើសរើស អាយុ ពណ៌ សម្បុរ -ល-។ បើទោះបីជាពេលនេះ Facebook កំពុងធ្វើតេស្ដមុខងារ Dating ក៏ដោយ តែយើងក៏មិនទាន់ដឹងច្បាស់ នៅឡើយថា តើពេលណា Facebook នឹងបើកឲ្យវាចេញ ដំណើរការនោះទេ តែនេះគឺជាដំណឹងល្អ សម្រាប់អ្នកដែលលេង Facebook ទាំងអស់ ដែលអត់គូនឹងគេ ព្រោះមុខងារថ្មី អាចនឹងជួយឲ្យអ្នកស្វែងរក មនុស្សដែលអ្នកពេញចិត្ត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Engadget Tag: កម្មវិធី-ហ្គេម