CAMBO REPORT

Popup Advertising5 seconds

Fortnite សម្រាប់ Android នឹង​ចេញ​ដំបូង​គេ​នៅ​លើ Galaxy Note 9

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ហ្គេមបាញ់គ្នាបែបតុក្កតា ដែលមានលេងនៅលើប្រព័ន្ធប្រតិបត្តិការ iOS ជិត 1 ឆ្នាំកន្លងមកនេះ ដែលមានឈ្មោះថា Fortnite បានកំពុងធ្វើដំណើរជិតមកដល់ ទីផ្សារ Android មែនទែនហើយ ខណៈហ្គេមដ៏ល្បីល្បាញ ដែលត្រូវបានផលិត និងអភិវឌ្ឍន៍ឡើងដោយ ក្រុមផលិតហ្គេម EPIC Studio នេះ នឹងមកដល់មុនដំបូងគេ បង្អស់ជាមួយនឹងកំពូល ស្មាតហ្វូន Galaxy Note 9 របស់ Samsung។

ប្រភពព័ត៌មានរបស់ PhoneArena បានចេញផ្សាយឲ្យដឹងថា Fornite បានចាប់ដៃសហការជាមួយនឹង Samsung យ៉ាងជិតស្និទ្ធ ក្នុងការនាំយកហ្គេម ដែលទទួលបានជោគជ័យមួយនេះ ចូលមកកាន់ទីផ្សារ Andorid ដោយបើកឆាកដំបូង ជាមួយនឹងម៉ាស៊ីន Galaxy Note 9 ដែលនឹងចេញ នៅសប្ដាហ៍ក្រោយនេះ ជាមួយនឹងហ្គេមតម្លើងស្រាប់ នៅលើម៉ាស៊ីន បង្ហាញឲ្យឃើញនូវ ទីផ្សាររបស់ Note 9 ជាស្មាតហ្វូនសម្រាប់ Business ក៏ដូចជាសម្រាប់លេងហ្គេមផងដែរ។ ជាងនេះទៅទៀត EPIC Studio មានគម្រោងបញ្ចេញ Fortnite ឲ្យលេងនៅលើប្រព័ន្ធ ប្រតិបត្តិការ Android ដោយមិនដាក់ឲ្យទាញយក ទៅលេងតាមរយៈ Play Store នោះទេ តែនឹងបើកឲ្យ Download តាមរយៈគេហទំព័រផ្លូវការ របស់ខ្លួន ដើម្បីបង្ការកុំឲ្យ ខាតបង់ទន់ជាង 30% នៃតម្លៃសរុបរបស់ខ្លួន ដែលនឹងកាត់យក ដោយ Play Store របស់ Google។

គួរបញ្ជាក់ផងដែរថា ម្ចាស់ Galaxy Note 9 ដែលកុម្ម៉ង់ ឬទិញយក Note 9 យកទៅប្រើប្រាស់ ជាមួយនឹងការផ្ដល់ជូនមាន កំនត់ជាមួយនឹងហ្គេម Fortnite នេះ នឹងផ្ដល់ជូនបន្ថែមទៀត ជាមួយនឹងទឹកប្រាក់ នៅក្នុងហ្គេមនេះចំនួន USD 150 ផងដែរ ដែលអាចយក ទៅទិញ Items និងសំភារៈសំខាន់ៗ ផ្សេងទៀតនៅក្នុងហ្គេមនេះ។ សម្រាប់ប្រិយមិត្ត ដែលប្រើប្រាស់ស្មាតហ្វូន Android ដែលកំពុងរង់ចាំលេងហ្គេម បាញ់គ្នាមួយនេះ អាចរង់ចាំមួយរយៈទៀតបាន ទម្រាំបានលេងហ្គេមមួយនេះ តែអ្នកដែលមាន គម្រោងទិញ Note 9 នឹងអាចលេង Fortnite បានមុនគេ ថែមទាំងទទួលបានអត្ថប្រយោជន៍ ជាច្រើនផ្សេងៗទៀត ពី Promotion ធំៗរបស់ Samsung។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Phone Arena Tag: កម្មវិធី-ហ្គេម