CAMBO REPORT

Popup Advertising5 seconds

ហ្គេម Fornite អាច​នឹង​មិន​ត្រូវ​បាន​ដាក់​អោយ​ទាញ​យក នៅ​ក្នុង Play Store នោះ​ទេ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ដូចដែលប្រិយមិត្ត ដែលនិយមលេងហ្គេម នៅលើស្មាតហ្វូន ពិតជាបានដឹងរួចមកហើយថា បើគិតមកដល់ពេលឥលូវ Fornite ដែលជាហ្គេមប្រភេទ Battle Royale ស្រដៀងទៅនឹង PUBG ដែរនោះ គឺត្រូវបានដាក់ទាញយកសម្រាប់ iOS ចេញពីក្នុង App Sore មានរយៈពេលជាង 4 ខែមកហើយ។ ប៉ុន្តែអ្វីដែលសំខាន់ គឺថាចំពោះទូរសព្ទ ឬថេប្លេត ដែលជាម៉ូឌែលទាបរបស់ Apple មិនត្រូវបានអនុញ្ញាត អោយធ្វើការទាញយកហ្គេមនេះ មកលេងបាននោះទេ។

 


យ៉ាងណា ស្របពេលដែលហ្គេម Fornite ត្រូវបានដាក់អោយទាញយក សម្រាប់ iOS  ចេញពីក្នុង App Store មានរយៈពេលជាង 4 ខែ ក៏ពិតមែន ប៉ុន្តែបើនិយាយចំពោះឧបរណ៌ Android វិញ ហាក់ដូចជាដាំចេក យូរពេកហើយ ដោយរហូតមកដល់ពេលនេះ គឺនៅមិនទាន់បានស្គាល់ ភ្លក្សរសជាតិប្រយុទ្ធក្នុងសមរភូមិ Fornite នៅឡើយទេ។

ជាក់ស្តែង ក្នុងពេលថ្មីៗនេះ ស្រាប់តែយើងទទួលបានព័ត៌មួយពី CEO លោក Tim Sweeney ដែលជាមកពីក្រុមហ៊ុន Epic Game បានប្រកាសជាដំណឹងមួយ អោយគ្រប់គ្នាបានដឹងថា សម្រាប់ហ្គេម Fornite ដែលជាប្រភេទ​ ហ្គេមបាញ់ប្រយុទ្ធគ្នានេះ នឹងមិនមានដាក់អោយ ទាញយកសម្រាប់ Android ចេញពី Play Store នោះទេ។ ការមិនបញ្ចេញហ្គេមនេះ ដោយសារតែមានស្មាតហ្វូន ឬថេប្លេត Android មិនតិចម៉ូឌែលឡើយ ដែលមិនអាច Support ជាមួយកា្រហ្វិចហ្គេមនេះបាន ម្យ៉ាងវិញទៀត បើដាក់ចេញទៅ មានឧបករណ៍ខ្លះ លេងមិនបាន អាចនឹងនាំអោយមាន ការអាក់អន់ចិត្តផងដែរ។

 


ទោះយ៉ាងណា យើងសង្ឃឹមថា ខាងក្រុមហ៊ុន Epic អាចនឹងពិចារណាសារជាថ្មីម្តងទៀត ហើយព្រមដាក់ចេញវាមក សម្រាប់នៅក្នុង Play Store ព្រោះមានម្ចាស់ស្មាតហ្វូន ឬថេប្លេត Android ស៊េរីខ្ពស់ ឬស៊េរីថ្មី មិនតិចនាក់នោះទេ ដែលចង់លេងហ្គេមមួយនេះ។ រីករាយថ្ងៃសម្រាកចុងសប្តាហ៍ ទាំងអស់គ្នា!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: BGR Tag: កម្មវិធី-ហ្គេម