របៀបប្រើប្រាស់មុខងារ Sync Contact ជាមួយនឹង Email របស់អ្នក!
តើប្រិយមិត្តធ្លាប់មានបញ្ហាទៅលើ ការបាត់ឈ្មោះ និងលេខទូរសព្ទឬទេ នៅពេលដែលយើងប្ដូរទូរសព្ទម្ដងៗ ឬក៏ប្ដូរស៊ីមកាតថ្មី? ប្រសិនបើអ្នក ធ្លាប់ប្រើប្រាស់សេវាកម្ម Contact របស់ Google នោះអ្នកនឹងអស់បញ្ហាជាមួយវាតែម្ដង បើទោះជាអ្នកប្ដូរទូរសព្ទថ្មីរាប់ពាន់ដង និងប្ដូរលេខទូរសព្ទច្រើនយ៉ាងណាក៏ដោយ ឲ្យតែអ្នកស្គាល់ Email របស់ខ្លួនឯង ជាការស្រេច។
ជាដំបូង យើងត្រូវទាញយកកម្មវីធី Google Contacts Sync ចេញពី Play Store ជាមុនសិន ព្រោះនៅលើទូរសព្ទ Android ភាគ ច្រើន មិនមានវាភ្ជាប់មកស្រាប់នោះទេ។ បន្ទាប់មកត្រូវ Sign in ជាមួយនឹង Email របស់អ្នក។ គួរបញ្ជាក់ផងដែរថា នេះគឺជាសេវាកម្មរបស់ Google អញ្ចឹងលោកអ្នកប្រើប្រាស់ Gmail មិនត្រូវប្រើប្រាស់ Yahoo ឬ Microsoft Mail នោះទេ។
បន្ទាប់ពី Sign in រួចហើយលោកអ្នកត្រូវកំណត់មុខងារមួយចំនួន នៅក្នុង Settings ព្រោះសម្រាប់ទូរសព្ទមួយចំនួន មិនអាចប្រើប្រាស់ការ Sync បញ្ចូលទៅក្នុង Email ដោយស្វ័យប្រវត្តិបាននោះទេ ជាក់ស្ដែងគឺទូរសព្ទ Xiaomi ដែលប្រើប្រាស់ MIUI Chinese Version។ នៅត្រង់ចំណុច Autostart យើងគួរតែបើកវាចោលទៅ ដើម្បីឲ្យ Google ចាប់យក Contact ថ្មីៗរបស់យើងគ្រប់ពេល មិនថាយើងបន្ថែមលេខទូរសព្ទថ្មីៗច្រើនប៉ុណ្ណាក៏ដោយ វានឹងចាប់យកគ្រប់ពេលតែម្ដង ហើយវាក៏មិនសូវស៊ីរ៉េមច្រើននោះទេ។ នៅត្រង់ចំណុច App Permissions យើងត្រូវបើកឲ្យវាចាប់យកទិន្នន័យក្នុងទូរសព្ទរបស់យើងដែលសំខាន់ៗ ដែលជាទូទៅបើកវាទាំងអស់តែម្ដងទៅ។ ចុងក្រោយគេ គឺយើងអាចកំណត់ Restrict data usage ដោយឲ្យ Sync តែពេលប្រើប្រាស់ Wi-Fi ក៏បានដែរ ប៉ុន្តែប្រសិនបើប្រើ Mobile data ក៏វាមិនស៊ីច្រើនដែរ។
ម្យ៉ាងទៀត ប្រសិនបើអ្នកចង់ Import លេខ Contact ពីក្នុងស៊ីមកាតចូលទៅក្នុង Google Contact នោះយើងត្រូវចូលក្នុងកម្មវីធី Contact នោះ -> Settings -> Import -> SIM Card ជាការស្រេច។
ជាចុងក្រោយ នៅពេលដែលបាន Sync Contact ទាំងនោះចូលក្នុង email របស់យើងហើយ យើងអាចបើកមើលវាបាន និងទាញមកដាក់ក្នុងទូរសព្ទរបស់យើងវិញបានគ្រប់ពេល មិនថាអ្នកប្រើប្រាស់លើកុំព្យូទ័រក៏អាចបើកមើលបាន និងដោនឡូតទុកជា File vcf ក៏បាន។
***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
