CAMBO REPORT

Popup Advertising5 seconds

កម្មវីធី Google Maps នឹង​ចាប់​ផ្ដើម​ទទួល​យក​ទិន្នន័យ​ថ្ម​ទូរសព្ទ​របស់អ្នក​ផង​ដែរ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុន Google បាន​ដាក់​មុខ​ងារការ​ចែករំលែក​ទីតាំង របស់​អ្នកប្រើប្រាស់អស់ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយតាំង​ពីស៊េរី​កម្មវិធី Google Latitude ឯណោះ។ មុខងារនេះដំបូង គឺមាន​នៅ​ក្នុង​កម្មវីធី Google Maps ប៉ុន្តែបន្ទាប់មកវាក៏ត្រូវបានផ្លាស់ទីទៅកម្មវីធី Google+ ដោយបន្ទាប់មកវាក៏បានត្រលប់ទៅកម្មវីធី Google Maps វិញកាលពីឆ្នាំមុនហើយមុខងារថ្មីៗ ដែលគួរឱ្យចាប់​អារម្មណ៍​បាន​លេច​ចេញ​មក។ ឥឡូវនេះ មុខងារចែករំលែកទីតាំងរបស់អ្នក ក៏អាចចែករំលែក កម្រិតថ្មទូរសព្ទស្មាតហ្វូនរបស់អ្នកបានផងដែរ។



កាលពីដើមឆ្នាំ 2017 ក្រុមហ៊ុន Google បានបន្ថែមលក្ខណៈពិសេសមួយទៅកម្មវិធី Google Maps ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ អាច​ជ្រើស​រើសយកការចែករំលែកទីតាំងរបស់អ្នក ជាមួយមិត្តភក្តិ និងគ្រួសារជិតស្និទ្ធរបស់អ្នកផងដែរ។ ដូច្នេះនៅពេលដែលអ្នកបើក​ប្រើប្រាស់មុខងារនេះ សមាជិកទាំងឡាយណាដែលអ្នកបានចែករំលែកទីតាំងជាមួយអ្នក នឹងអាចដឹងពីទីតាំងដែលអ្នកកំពុងតែនៅ ហើយអ្នកក៏អាចពិនិត្យមើលទៅអ្នកទាំងនោះបានដូចគ្នាអញ្ចឹងដែរ។ នាពេលឥឡូវនេះ ក្រុមហ៊ុន Google ក៏បានចាប់ផ្ដើមដាក់​ទទួល​យក​ទិន្នន័យអំពីថ្មទូរសព្ទរបស់អ្នកផងដែរ ដោយអាចអោយអ្នកដទៃទៀតដឹងថាថ្មទូរសព្ទនៅសល់ប៉ុន្មាន ហើយអ្នកក៏អាចមើល​របស់​អ្នក​ដទៃ ដែលបានភ្ជាប់ក្នុងមុខងារ “Location sharing” នេះដូចគ្នាអញ្ចឹង។ មិត្តអ្នកអានមួយចំនួន ប្រាកដជាឆ្ងល់ហើយថា ហេតុអ្វី​បាន​ជា​យើងចាំបាច់បង្ហាញពីថ្មទូរសព្ទអ្នកធ្វើអ្វី ចម្លើយនោះគឺថា ប្រសិនបើអ្នកព្យាយាមពិនិត្យមើលពីទីតាំងរបស់នរណាម្នាក់ ហើយ​កម្មវិធី​មិនអាចទាក់ទងបាន អ្នកអាចមើលថ្មទូរសព្ទម្នាក់នោះ ដែលកម្មវិធី Google Maps បានយកកាលពីនៅទាក់ទងបាន ថា​ទូរសព្ទ​​នោះ​ត្រូវបានអស់ថ្ម ឬក៏ត្រូវបានបិទដោយមិនដឹងពីមូលហេតុបាន។ មានមនុស្សមួយចំនួនបាននិយាយថា បានឃើញមុខងារ​នេះ​លេចឡើងនៅលើឧបករណ៍របស់ពួកគេហើយ ដូច្នេះសម្រាប់អ្នកដែលមិនទាន់បានឃើញមុខងារនេះលើកម្មវិធី Google Maps របស់​ខ្លួន ត្រូវរង់ចាំនាពេលខាងមុខតទៅទៀតផងដែរ។


សរុបមក ដោយធ្វើដូច្នេះ អ្នកនឹងអាចដឹងថាតើទូរស័ព្ទរបស់នរណាម្នាក់នោះ គ្រាន់តែអស់ថ្ម ឬក៏អាចមកពី​មាន​នរណា​ម្នាក់​លួចទូរស័ព្ទ​របស់​ពួកគេ នៅ​ពេលដែលអ្នកមិនទទួលបានទីតាំងរបស់ពួកគេ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៤ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Tech Crunch Tag: កម្មវិធី-ហ្គេម