CAMBO REPORT

Popup Advertising5 seconds

មិន​គួរ​ឲ្យ​ជឿ​ថា សៀវភៅ Ferrari មួយ​ក្បាល​សោះ មាន​តម្លៃ​ដល់ 30,000 ដុល្លារ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Ferrari គឺជាម៉ាកផលិតរថយន្តដ៏មានភាពល្បីល្បាញមួយ ដែលមហាជនទូទាំងពិភពលោក ទទួលស្គាល់ អំពីកេរ្តិ៍ឈ្មោះ ក្នុងការផលិតរថយន្តស្ព័រ ដែលមានរូបរាងទាក់ទាញ ល្បឿនលឿន ថែមទាំងមានតម្លៃថ្លៃទៀតផង។ ក្រៅពីផលិតរថយន្ត Ferrari ក៏មានសៀវភៅ សម្រាប់លក់ផងដែរ ជាមួយតម្លៃថ្លៃកប់ ពពក ដែលមិនមែនជា សៀវភៅធម្មតានោះទេ គឺមានតែអ្នកមានលុយ ច្រើនប៉ុណ្ណោះ ដែលអាចនឹងបោះលុយរាប់បាច់ ទិញវាយកមក តម្កល់ទុក ឬដាក់តាំងជាងដើម។

សៀវភៅ Ferrari នេះចេញលក់ មិនមែនសម្រាប់មនុស្សធម្មតាឡើយ វាមានគោលដៅទីផ្សារ របស់វា ដោយលក់សម្រាប់ តែអ្នកមានលុយ ថៅកែក្រុមហ៊ុន ថៅកែផលិតឡានប៉ុណ្ណោះ អ្នកមានរថយន្ត Ferrari បែប Collection តាំងទុកមើលជាដើម។ សៀវភៅដ៏ថ្លៃមួយនេះ មានវិមាត្រសរុប 21.6 x 22.4 x 43.3 អ៊ីញ ដែលមានទំព័រសរុប 514 សន្លឹក ការពារដោយសំបកដែកលោហៈ វិចខ្ចប់យ៉ាងពិសេស សម្រាប់ម្ចាស់សៀវភៅនេះ។ ជាងនេះទៅទៀត វាត្រូវបានការពារយ៉ាង ពិសេសផងដែរ ជាមួយនឹងគំរបស្បែកសុទ្ធ ពណ៌ក្រហម រំលេចជាមួយនឹងរូបសេះ ពណ៌ទឹកប្រាក់ ដែលជាតំណាងម៉ាក Ferrari ផ្ទាល់ពីខាងក្រៅ។ ប្រិយមិត្ត អាចនឹងឆ្ងល់ហើយថា មូលហេតុអ្វីទៅបានជាធ្វើឲ្យសៀវភៅនេះ មានតម្លៃដល់ទៅ 30K ឬ USD 30,000 បែបនេះ?

 

 

លក្ខណៈពិសេសរបស់សៀវភៅនេះគឺថា នៅក្នុងសៀវភៅនេះមានបង្កប់មកជាមួយនឹង ព័ត៌មានសំខាន់ៗជាច្រើន ថែមទាំងមានបញ្ចូល ជាមួយរូបភាព គំនូរ និងការគូសវាស រាប់រយ ស្នាដៃ ដែលពិភពលោកមិនធ្លាប់បានឃើញ ពីមុនមក អមមកជាមួយនឹងឯកសារសំខាន់ៗ របស់អ្នកបើកបររថយន្តម៉ាក Ferrari គ្រប់ជំនាន់ គួបផ្សំជាមួយនឹងឧបសម្ព័ន្ធ នៃជ័យជំនះជុំវិញការ ប្រណាំងឡាន គិតចាប់តាំងពីឆ្នាំ 1947 មកម្លេះ។ កាន់តែពិសេសជាងនេះ ទៅទៀតនោះគឺថា វាមានហត្ថលេខា ដោយលោក Sergio Marchionne លោក John Elkann និងលោក Piero Ferrai ទៀតផង មានន័យថា សៀវភៅនេះមានតម្លៃ ខ្លាំងបំផុតសម្រាប់ប្រវត្តិសាស្ត្រ របស់ Ferrari។

សៀវភៅ Ferrari ជាប្រភេទ Art Edition នេះត្រូវបានបោះពុម្ពចេញផ្សាយ តែចំនួន 250 ក្បាលប៉ុណ្ណោះ ដែលវានឹងចេញលក់ ក្នុងខែសីហានេះតែម្ដង ហើយបើមានអ្នកទិញ ទាំងអស់ Ferrari នឹងកើបប្រាក់បាន USD 7,500,000 ដុល្លារឯណោះ ពិតជារកប្រាក់បានច្រើនមែន។ មិនតែប៉ុណ្ណោះ Ferrari ក៏មានសៀវភៅនេះ ជាប្រភេទ Edition ធម្មតាដែរ ដែលហៅថា Standard Edition ដែលលក់ក្នុងតម្លៃ USD 6,000 អាចរកលុយ បានបន្ថែម។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៤ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: Lifestyle