CAMBO REPORT

Popup Advertising5 seconds

Samsung នឹង​បង្ហាញ​អី​អ៊ីចេះ នៅ​ព្រឹត្តិការណ៍ IFA ថ្ងៃទី ៣០ សីហា ខាងមុខ?

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ប្រិយមិត្តរបស់ Samsung បាន​ដឹង​មក​ហើយ​ថា នៅ​សប្ដាហ៍​ក្រោយ​នេះ ក្រុមហ៊ុន Samsung នឹង​រៀប​ចំព្រឹត្តិ​ការណ៍​ប្រកាស​ចេញ​កំពូល​ទូរសព្ទ Galaxy Note ៩ នៅ​ក្នុង​ទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិច។ ប៉ុន្តែនៅចុងខែនេះដែរ ក្រុមហ៊ុន Samsung នឹង​ត្រូវ​ចូលរួម​ព្រឹត្តិការណ៍​ពិព័រណ៌អេឡិចត្រូនិច បន្ថែមមួយទៀតគឺ IFA ដែលនឹងចាប់ផ្ដើមពីថ្ងៃទី ៣០ សីហាដល់ថ្ងៃ ០៥ កញ្ញាខាងមុខ។



ពិព័រណ៌អេឡិចត្រូចនិច IFA នឹងប្រព្រឹត្តិនៅក្នុងទីក្រុង Cube រដ្ឋធានីប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ ដោយមាន​ក្រុមហ៊ុន​អេឡិចធំៗ​ជា​ច្រើននៅជុំវិញពិភពលោកចូលរួម តាំងបង្ហាញផលិតផលរបស់គេ ក្នុងនោះក្រុមហ៊ុន Sony ក៏អាចនឹងបង្ហាញ Xperia XZ3 នៅក្នុង​ព្រឹត្តិការណ៍​នោះ​ផងដែរ។ ចំណែកក្រុមហ៊ុន Samsung វិញយើងឃើញរូបខាងលើ ដោយគេ​នឹង​ពាំនាំ​យក​ផលិតផល​មួយ​ទៅ​បង្ហាញ​ផង​ដែរ ក្នុងនោះរួមមាន ទូរទស្សន៍, ទូទឹកកក, ម៉ាស៊ីនបោកខោអាវ, និង Galaxy Note ៩ ហើយអ្វីដែលប្រិយមិត្តរំពឹងខ្ពស់បំផុតនោះ គឺ​ការ​បង្ហាញខ្លួនរបស់ Samsung Galaxy Watch ជំនាន់ថ្មី ជាមួយនិង Gear Sport ឆ្នាំ ២០១៨ ផងដែរ។


យ៉ាងណាមិញ យើងមិនទាន់ដឹងទេថា ក្រុមហ៊ុន Samsung នឹងមានផលិតផលថ្មីៗអ្វីខ្លះដើម្បីធ្វើឲ្យពិព័រណ៌អេឡិចត្រូនិចនោះ ភ្ញាក់ផ្អើល ដូច​នេះយើងនឹងរង់ចាំមើលទាំងអស់គ្នា។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ០៣ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: GSM Arena Tag: Lifestyle