CAMBO REPORT

Popup Advertising5 seconds

ហាងស្រលាញ់​ស្មាត​ស្ដ័រ សាខា​ឃ្លាំង​រំសេវ រៀបចំ​កម្មវិធី​ចុះ​តម្លៃ​ដល់ ៦០% និង​មាន​ឱកាស​ឈ្នះរង្វាន់​ជាច្រើនទៀត!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ហាងស្រលាញ់ស្មាតស្ដ័រ (Srolanh Smart Store) គឺជាហាងលក់​នូវ​បរិក្ខារ​អេឡិចត្រូនិច​វៃឆ្លាត​គ្រប់ប្រភេទ ដែល​ជាទូទៅ​គឺ​គ្រឿង​បរិក្ខារសម្រាប់ទូរសព្ទ ដែលនាំចូលផលិតផលសុទ្ធ Original ពី​ក្រុមហ៊ុន​ល្បីៗជាច្រើន ជុំវិញពិភពលោក និងមានការ​ធានា​ត្រឹមត្រូវ​ពី​រោងចក្រ​ផងដែរ។



ហាងស្រលាញ់ស្មាតស្ដ័រ សាខាឃ្លាំងរំសេវ បានបើកដំណើរការបានរយៈពេល ១ ឆ្នាំហើយ ដោយវាទទួលបាន​អតិថិជនកើន​ឡើង​ជា​លំដាប់ ដោយសារតែហាងលក់គ្រឿងអេឡិចត្រូនិច មានទីតាំង​ធំ​ទូលាយ និងមានសោភណ្ឌភាពផ្នែករៀបចំប្លែកពីហាងដទៃ និងលក់ក្នុងតម្លៃសមរម្យផងដែរ។ ដូចនេះដើម្បីអបអរសាទរគំរប់ខួបមួយឆ្នាំ នៃការបើកដំណើរការ នៃហាង ស្រលាញ់​ស្មាត​ស្ដ័រ សាខា​ឃ្លាំង​រំ​សេវ គេត្រៀមនឹងរៀបចំនូវកម្មវិធីបញ្ចុះតម្លៃពិសេស ដល់អតិថិជនទាំងនូវផលិតផលមួយចំនួនធំដល់ទៅ ៦០% ឯណោះ ជាពិសេសសម្រាប់ផលិតម៉ាកល្បីៗរបស់សហរដ្ឋអាមេរិច ដូចជា Anker, Tronsmart, IFROGZ ក៏មានការបញ្ចុះតម្លៃ ១០% ផងដែរ ហើយក៏មានការចាប់រង្វាន់ Lucky Draw តូចធំជាច្រើនដល់អតិថិជនរហូតដល់ទៅ ៤៩៩ រង្វាន់ឯណោះ។



ចំពោះការរៀបចំបញ្ចុះតម្លៃនេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ០៥ និងទី ០៦ ខែសីហា ឆ្នាំ ២០១៨ ខាងមុខនេះប៉ុណ្ណោះ ដូចនេះសូម​ប្រិយ​មិត្តទាំងអស់ ដែល​ចង់​បាន​ផលិតផល​អេឡិចត្រូនិច​មាន​ការ​ធានា​ត្រឹម​ត្រូវ និងមានការបញ្ចុះតម្លៃខ្ពស់ ថែមទាំងមានការចាប់​រង្វាន់​ទៀតនោះ លោកអ្នកអាចត្រៀមខ្លួនដើម្បីទៅទិញនៅហាងស្រលាញ់ស្មាតស្ដ័រ សាខាឃ្លាំងរំសេវបាន។ លើសពីនេះ លោកអ្នកដែល​ជាវ​ចាប់ពី ២០ ដុល្លារឡើងទៅ ក៏នឹងទទួលបានកាតបញ្ចុះតម្លៃ ២២% ក្នុងការទិញផលិតផលលើកក្រោយៗទៀត និងទទួលបាន​ការចាប់​រង្វាន់ៗភ្លាម ឈ្នះភ្លាមៗផងដែរ។



សម្រាប់ប្រិយមិត្តដែលមិនទាន់ស្គាល់ទីតាំង ហាងស្រលាញ់ស្មាតស្ដ័រ សាខាឃ្លាំងរំសេវ លោកអ្នកអាចមើលផែនទីខាងលើនោះបាន ដោយវាមាន​ទីតាំងជាប់ក្រុមហ៊ុនសាមសុង និងទល់មុខផ្សារ​ឃ្លាំង​រំសេវ នៅ​តាមបណ្ដោយមហាវិថីម៉ៅសេទុង ឬលោកអ្នកអាចទាក់​ទង​សួរព័ត៌មានបន្ថែមតាមរយៈលេខទូរសព្ទ ០៨១ ៦០០ ៩១៩ និង ០៨៩ ២២០ ០៧០។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ០៣ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: ស្រលាញ់ស្មាតស្ដ័រ Tag: Lifestyle