CAMBO REPORT

Popup Advertising5 seconds

ចាប់​ផ្ដើម​អោយ​ក្មេង​ៗ​រៀន​សរសេរ​កូដ ជាមួយ​ឧបករណ៍​របស់ Avengers មួយ​នេះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ឧបករណ៍សម្រាប់រៀនសរសេរកូដមួយនេះ គឺអាចអោយអ្នកក្លាយជាតួអង្គ Tony Stark ក្នុងខ្សែភាពយន្ត Avengers ដោយមិនត្រូវការ អំណាចផ្សេងៗ ឬមានទ្រព្យសម្បត្តិ ស្តុកស្តម្ភអ្វីឡើយ ដោយគ្រាន់តែមាន គំនិតច្នៃប្រឌិតប៉ុណ្ណោះ។ ឧបករណ៍នេះហៅថា Avengers Hero Inventor Kit របស់ក្រុមហ៊ុន LittleBits ដែលត្រូវបានបង្កើតឡើង ដោយសហការជាមួយ ក្រុមហ៊ុនផលិតខ្សែភាពយន្ត ដ៏ល្បីល្បាញ Marvel ផងដែរ។

ឧបករណ៍មួយនេះ មានរូបរាងដូចទៅនឹងដៃរបស់មនុស្យយន្ត Iron man អញ្ចឹង ដែលឧបករណ៍នីមួយៗ បានភ្ជាប់មកជាមួយ “bits” ឬដុំអេឡិចត្រូនិច ដែលអាចភ្ជាប់គ្នាបាន ដោយកំលាំងម៉ាញ៉េទិច ជាមួយដៃ Iron Man សម្រាប់អោយក្មេង លេងផងដែរ។ យើងត្រូវប្រើកម្មវិធី ក្នុងស្មាតហ្វូន សម្រាប់អោយក្មេងៗ ធ្វើតាមការណែនាំជាជំហ៊ានៗ និងធ្វើការបង្រៀន ដោយតាមវីឌីអូ ដើម្បីទទួលបាន "ការហ្វឹកហាត់ជាវីរបុរស” របស់ពួក Avengers ។ កំពូលវីរបុរសនីមួយៗ នឹងបង្រៀនមេរៀនផ្សេងៗគ្នា ទៅដល់ក្មេងៗ ដោយ Iron Man ផ្តោតទៅលើការបង្រៀន ពី LED, Ant-Man និង Wasp បង្រៀនអំពីល្បឿន និងចលនា, Black Widow នឹងបង្រៀនខាងសេនស័រ ពន្លឺ ដោយ Black Panther និង Shuri ផ្តល់ជូននូវមេរៀនចុងក្រោយ ដែលស្តីអំពីការច្នៃប្រឌិត ក្នុងការសរសេរកូដរបស់អ្នក ផងដែរ។

អ្វីដែលធ្វើអោយយើងខកចិត្តនោះគឺ ដៃ Iron Man ដែលបានដាក់បង្ហាញ នៅក្នុងរូបភាពផ្សព្វផ្សាយ និងនៅលើប្រអប់នេះ តាមពិតទៅគឺមិនអាចពាក់ បាននោះឡើយ ដោយវាគ្រាន់តែជា ឧបករណ៍ការពារ សម្រាប់ដាក់ពីលើក្នុងពេល ដែលយើងឈប់ប្រើវា ហើយឧបករណ៍នេះ ផលិតមក សម្រាប់ក្មេងប៉ុណ្ណោះ អញ្ចឹងដៃមនុស្យធំ មិនអាចពាក់ចូល នោះឡើយ។

សរុបមក ឧបករណ៍នេះគឺពិតជា មានអត្ថប្រយោជន៍សម្រាប់ក្មេងៗ ក្នុងការៀនសរសេរកូដ ងាយស្រួល និងដើម្បីធ្វើការ សាកល្បងចំណេះដឹង ក្មេងៗផងដែរ។ កញ្ចប់ Avengers Hero Inventor Kit របស់ LittleBits មួយនេះ នឹងត្រូវដាក់លក់ នៅថ្ងៃទី 24 ខែសីហានេះ ក្នុងតម្លៃ 150 ដុល្លារ ដែលភាគច្រើនអាចរកបាន ក្នុងវេបសាយអនឡាញផ្សេងៗ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៣ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: វិទ្យាសាស្ត្រ