CAMBO REPORT

Popup Advertising5 seconds

PUBG បាន​នាំ​មុខងារ Dynamic Weather មក​ក្នុង​ហ្គេម​វិញ​ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមអ្នកផលិតហ្គេមល្បីៗ សុទ្ធតែខិតខំកែប្រែ និងធ្វើការជួសជុលកំហុស ក្នុងហ្គេមរបស់ខ្លួនជាប្រចាំ ហើយសម្រាប់ហ្គេម PUBG ក៏ដូចគ្នាដែរ ដោយក្នុងកំណែអាប់ដេតថ្មីនេះ ក្រុមហ៊ុន Bluehole បានធ្វើការអាប់ដេត ក្រាហ្វិកអោយកាន់តែ ប្រសើរឡើង និងបន្ងែមលក្ខណៈពិសេសមួយចំនួន ដើម្បីមើលអោយដូចពិតៗ។ អ្វីដែលគួរអោយកត់ សម្គាល់នោះគឺ មុខងារ Dynamic Weather នឹងមានក្នុងហ្គេម ជាថ្មីម្ដងទៀតផងដែរ។

ហ្គេម PUBG មានមុខងារ Dynamic Weather ពីមុនម្ដងហើយ ប៉ុន្តែក្រុមអ្នកផលិត PUBG បានដកយកវាចេញបន្ទាប់ពី បានចាកចេញពី Early Access កាលពីឆ្នាំមុន។ ឥឡូវនេះ ផែនទីដំបូងទាំងពីរ នឹងទទួលបានមុខងារ  Dynamic Weather បន្ទាប់ពី ទទួលបានមតិ ពីអ្នកលេងជាច្រើន ចង់អោយវាមានក្នុងហ្គេមវិញ ដែលអាចធ្វើអោយ បទពិសោធន៍នៃការលេង កាន់តែសប្បាយថែមទៀត។ បន្ទាប់ពីធ្វើការអាប់ដេតហើយ អ្នកលេងទាំងអស់ នឹង អាចឃើញថា អាកាសធាតុក្នុងហ្គេម ចំពោះផែនទី Miramar និង Erangel នឹងមានអាកាសធាតុភ្លៀង ថែមទាំងចុះអ័ព្ទផងដែរ ដោយផែនទី Sanhok ក៏ត្រូវបានគេ បង្កើតមុខងារនេះ ដាក់ចូលផងដែរ។ ក្នុងការអាប់ដេតថ្មីនេះ ផែនទី Miramar ក៏ត្រូវបានគេធ្វើការជួសជុល ផ្លូវមួយចំនួន ដើម្បីអោយមានការ ងាយស្រួល ក្នុងការបើកបរជាងមុន។ បញ្ជីពេញលេញ អំពីកំណែអាប់ដេតនេះ អាចអាចមើលបាន នៅក្នុងកម្មវិធី Steam ដែលពត៌មានលម្អិត ត្រូវបានគេ ដាក់ថា PC 1.0 Update #19 ។

 

សូមទស្សនាវីដេអូខាងក្រោមសម្រាប់ការបង្ហាញអំពីមុខងារ Dynamic Weather នេះ៖

 

 

សរុបមក ក្រោយពេលអាប់ដេតថ្មីនេះ អ្នកលេងទាំងអស់ នឹងទទួលបាន បទពិសោធន៍ដ៏ល្អមួយ ដែលធ្វើធ្វើអោយ ការលេងកាន់តែពិសេស និងទិដ្ឋភាពថ្មីផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៣ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Engadget Tag: កម្មវិធី-ហ្គេម