CAMBO REPORT

Popup Advertising5 seconds

មាន​ឆ្ងល់​ទេ​ថា ហេតុ​អ្វី​បាន​ជា​សុខ​ៗ​មាន​អ្នក​មួយ​ចំនួន​អាច​ដាក់ Reaction​ រូប​យន្តហោះ​បាន?

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

អ្នកអានមួយចំនួន ប្រហែលជាបានកត់សម្គាល់នូវ ការបន្ថែមរូបយន្តហោះតូចមួយ នៅជាមួយកន្លែងចុច Like របស់កម្មវិធី ហ្វេសប៊ុក កាលប៉ុន្មាន ថ្ងែមុននេះ ដែលធ្វើអោយអ្នកប្រើប្រាស់ ហ្វេសប៊ុកជាច្រើន ឆ្ងល់ថាហេតុអ្វី បានជា មានវាមក ដោយអ្នកប្រើជាច្រើន មិនអាចដាក់វាបាន។ តាមពិតទៅ វាជាកំហុសរបស់បុគ្គលិក ដែលហ្វេកប៊ុកផ្ទាល់ មិនមានបំណងធ្វើ បែបនេះឡើយ ប៉ុន្ដែឥឡូវហ្វេសប៊ុក បានជួសជុលបញ្ហានេះ រួចអស់ហើយ។

កំហុសមួយនេះ បានធ្វើអោយអ្នកប្រើប្រាស់ មិនតិចឡើយ ឆ្ងល់ពីវា ថាហេតុអ្វីបានជាវាចេញមក ដោយចម្លែក និងគ្មានន័យអ្វីសោះ ប៉ុន្ដែសម្រាប់អ្នកដែលដឹង ពីវិធីប្រើសញ្ញា យន្តហោះនេះបាន គឺគិតថាវាជា មុខងារពិសេស។ ជម្រើសមួយនេះ មាននៅលើកម្មវិធីហ្វេសប៊ុក សម្រាប់ទូរសព្ទ Android តែប៉ុណ្ណោះ ហើយអ្នកខ្លះទៀតបាន និយាយថា វាដំណើរការបានតែ នៅពេលដែលអ្នកបាន អាប់ដេតកម្មវិធី ទៅស៊េរីថ្មីបំផុតប៉ុណ្ណោះ។ ហើយអ្នកប្រើប្រាស់ មួយចំនួនក៏បានគិតថា វាគឺជាលក្ខណៈពិសេសថ្មីមួយ ដែលហ្វេសប៊ុក បានដាក់សាកល្បង ឬត្រៀមខ្លួន ដើម្បីចាប់ផ្តើមចេញ អោយអ្នកប្រើប្រាស់ផងដែរ។ នាពេលថ្មីៗនេះ អ្នកនាំពាក្យរបស់ ហ្វេសប៊ុក ក៏បានសុំទោស ដល់អ្នកប្រើប្រាស់ទាំងអស់ ចំពោះរឿងនេះ ដោយបានប្រាប់ថា “រឿងនេះត្រូវបានកើតឡើង ដោយជាកំហុសពីការ Hack របស់បុគ្គលិកម្នាក់” ហើយក៏បានបន្ងែមថា “ពួកយើងសូមអភ័យទោសផង”។ ទោះបីជាយ៉ាងណាក៏ដោយ បញ្ហាមួយនេះ ត្រូវបានហ្វេសប៊ុក លុបវាចេញហើយ ដូច្នេះសញ្ញាយន្តហោះ មួយនេះ នឹងមិនលេចឡើង មកវិញនោះទេ។

សរុបមក សញ្ញាយន្តហោះមួយនេះ គឺមិនមែនជាមុខងារ ឬលក្ខណៈពិសេសអ្វីឡើយ ប៉ុន្ដែវាគឺជាកំហុស របស់កម្មវិធី ហ្វេសប៊ុក ទៅវិញ ហើយឥឡូវនេះ ត្រូវបានគេលុបវាបាត់ទៅវិញ ដូច្នេះវានឹងមិនមាន វត្តមានលើកម្មវិធី ហ្វេសប៊ុកអ្នក តទៅទៀតឡើយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៣ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: The Next Web Tag: កម្មវិធី-ហ្គេម