CAMBO REPORT

Popup Advertising5 seconds

ទូរសព្ទមាន RAM តូចគួរតែដឹងអំពីវិធីសន្សំសំចៃ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បច្ចុប្បន្ននេះ ទូរសព្ទ Android លំដាប់កំពូលមានរ៉េមធំៗច្រើនទៅហើយ ដោយជាមធ្យមរ៉េមដែលបំពាក់នៅក្នុង Flagship គឺមិនតូចជាង ៤ ជីកាបៃឡើយ ដោយក្រុមហ៊ុនបាន បំពាក់រ៉េមឲ្យសាកសមល្មម ទៅនឹងតម្រូវការប្រើប្រាស់ របស់អតិថិជន ដោយហេតុថា អ្នកប្រើប្រាស់បច្ចុប្បន្ននេះ មានកម្មវិធីធំៗច្រើន និងបើកកម្មវិធីចោលច្រើន ក្នុងពេលតែមួយ ឬបើក Tab ច្រើននៅក្នុង Browser ជាដើម។ អញ្ចឹងការប្រើប្រាស់ ក៏ត្រូវទាមទារផ្នែករឹងខ្ពស់ៗផងដែរ ដូចនេះហើយទើបទូរសព្ទមួយចំនួនបំពាក់រ៉េមរហូតដល់ ៨ ជីកាបៃឯណោះ។

 


RAM ជាពាក្យកាត់របស់ Random Access Memory ដែលមានន័យថា គឺជាអង្គចងចាំបណ្ដោះអាសន្ន ដែលផ្ទុកទិន្នន័យមិនរើសមុខ តាមរយៈប្រើប្រាស់របស់អ្នក ហើយវានឹងបំភ្លេចចោលទៅវិញ នៅពេលដែលយើងបិទវា។ ដំណើរការរបស់រ៉េម នៅលើទូរសព្ទ ក៏មិនខុសអំពីកុំព្យូទ័រដែរ ឧទាហរណ៍ នៅពេលយើងប្រើប្រាស់កម្មវិធីកែច្នៃរូបភាព នូវរាល់ Tool ដែលយើងបានប្រើទាំងអស់ វាមិនទាន់បានរក្សាទុកនៅក្នុង Storage ភ្លាមៗនោះទេ ពោលគឺវានៅរក្សាទុក ក្នុងមេម៉ូរីបណ្ដោះអាសន្នសិន គឺនៅក្នុងរ៉េមហ្នឹងឯង ហើយវានឹងរក្សា ទុកជាផ្លូវការក្នុង Storage នៅពេលដែលយើងចុច Save។ ចំពោះការប្រើប្រាស់ ប្រសិនបើយើងប្រើ វាច្រើននៅលើកម្មវីធីមួយ កម្មវិធីមួយទៀត នឹងពិបាកដំណើរការមែនទែន ដែលទាមទារត្រូវ Load សារឡើងវិញ ជាច្រើនដង ដើម្បី Free up រ៉េមខ្លះឲ្យដំណើរការបាន។ អញ្ចឹងថ្ងៃនេះ យើងនឹង មកស្វែងយល់អំពីតិចនិច បន្ដិចបន្ដួចសម្រាប់អ្នក ដែលប្រើប្រាស់ទូរសព្ទ ដែលមានមេម៉ូរីតូច តើគួរសន្សំសំចៃរ៉េម របស់យើងបានដោយរបៀបណា?

 


1.    កាត់បន្ថយ Widget និងរូបភាព Wallpaper ដែលស្មុគស្មាញ


នៅលើទូរសព្ទដែលមានរ៉េមតូច យើងពុំគួរប្រើប្រាស់ Wallpaper ដែលមានចលនា រញ៉េរញ៉ៃច្រើននោះទេ ព្រោះដំណើរការរូបភាព មានចលនាទាំងនោះ វាស៊ីមេម៉ូរីមួយផ្នែកធំ ហើយប្រសិនបើយើងដាក់ Widget មួយចំនួនបន្ថែមទៀតនោះ ដំណើរការនឹងធ្លាក់ល្បឿន សូម្បីតែ Unlock Screen មកផ្ទាំងដើម ក៏យឺតដែរ។

 


2.    សម្អាតមេម៉ូរីខ្លះចេញពី App


ប្រិយមិត្តគួរដឹងថា នៅក្នុងកម្មវីធីដែលយើងប្រើប្រាស់ វាបានរក្សាទុកនូវទិន្នន័យ បណ្ដោះអាសន្នមួយចំនួន ទៅតាមរយៈពេលដែល យើងប្រើប្រាស់ ដែលនៅលើទូរសព្ទ មួយចំនួនដាក់ឈ្មោះថា Cache ដោយនៅពេលយើងចូលទៅក្នុង App -> App info នៅត្រង់មេម៉ូរី យើងនឹងឃើញរយៈពេលប្រហែល ៣ ម៉ោង កម្មវីធី Facebook បានរក្សាទុកទិន្នន័យដល់ទៅ ២៤៨ ក្នុងនោះ មានដូចជារូបភាព Thumbnail, វីឌីអូរយៈពេលខ្លីៗ, អក្សរ និងទិន្នន័យផ្សេងៗទៀត បើទោះជាយើងមិន Online ក៏យើងអាចមើលឃើញ ទិន្នន័យទាំងនោះដែរ។ សម្រាប់ទំហំ ២០០ មេហ្គាបៃនេះ វាមិនទៅណានោះទេ បើទោះជាយើងចាកចេញពីកម្មវិធី ហើយបិទកម្មវិធីនោះរួចហើយក៏ដោយ ដែលទំហំនេះពិតជាធំមែនទែន សម្រាប់អ្នកប្រើប្រាស់ទូរសព្ទ ដែលមានរ៉េមត្រឹម ១ ជីកាបៃ ឬ ២ ជីកាបៃ អញ្ចឹងយើងគួរតែឧស្សាហរណ៍ចុចប៊ូតុង Clear Cache ដើម្បីឲ្យដំណើរការកម្មវីធី ដទៃរបស់អ្នក ទទួលទំហំរ៉េមបានធំ។

 


3.    បិទ Animation នៅពេលប្រើប្រាស់


នៅក្នុងទូរសព្ទ Android មានមុខងារដើម្បីឲ្យយើងអាចបិទ Animation បាន ដោយមុខងារនេះមានចំនួន ៣ នៅក្នុង Developer Options។ ប៉ុន្តែសូមបញ្ជាក់ផងដែរថា ប្រសិនបើអ្នករក Developer Options នេះមិនឃើញនោះទេ លោកអ្នកអាចចូលទៅក្នុង About Phone រួចចុចទៅលើពាក្យ Build number ចំនួន ៧ ដងជាប់ៗគ្នា។ នៅពេលបើក Developer Options យើងត្រូវរកពាក្យ៖


•    Window animation scale


•    Transition animation scale


•    Animator Duration scale


ដែលពួកវាគឺជាចលនានៃ រូបភាពនៅពេលដែលយើង បិទបើកកម្មវិធី និងចលនាពេលចេញ ពីកម្មវីធីមួយទៅកម្មវិធីមួយ ហើយជា Default វាប្រើប្រាស់ Animation scale 1x ដូចនេះប្រសិនបើយើងចង់ បានចលនានៃរូបភាព កាន់តែរស់រវើក យើងអាចយកលេខធំជាងនេះបាន ប៉ុន្តែប្រសិនបើយើងចង់សន្សំមេម៉ូរី យើងគួរបិទ Animation នេះចោលតែម្ដង។ នៅពេលបិទវា នៅពេលយើងអូសមីនុយទៅមក និងចេញចូលកម្មវិធី វាមិនសូវមានចលនាស្អាតនោះទេ ប៉ុន្ដែក៏មិនប៉ះពាល់ដល់ ដំណើរការនោះដែរ។

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Android PIT Tag: ចំណេះដឹងទូទៅ