CAMBO REPORT

Popup Advertising5 seconds

នេះជាឆ្នាំងសាកថ្ម Wireless ភ្លោះ​របស់​ក្រុម​ហ៊ុន Samsung ដែល​ប្រិយមិត្ត​អាច​រក​ទិញ​នៅ​ស្រុក​ខ្មែរ​បាន!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុន Samsung ទើបតែបានបញ្ចេញឆ្នាំង​សាកឥត​ខ្សែ​ថ្មីរបស់ខ្លួន ជា​ឆ្នាំង​សាកភ្លោះ មាន​កន្លែង​បញ្ចូល​ថាមពល ២ ដែល​មិន​ទាន់​មាន​លក់​នៅ​ក្រៅ​ប្រទេសនោះទេ ប៉ុន្តែវាមានវត្តមាននៅក្នុងទីផ្សារស្រុកខ្មែរហើយ ដែលប្រិយមិត្តអាចរកជាវបាននៅក្នុងតម្លៃ ១៣៥ ដុល្លារ។ 


 


ឆ្នាំងសាកនេះ មានឈ្មោះថា Samsung Wireless Charger Duo មានរូបរាងថ្មីកាន់តែទាន់សម័យ និងមាន​លក្ខណៈ​ពិសេស​ខុស​ពីឆ្លាំងសាកឥតខ្សែររបស់ក្រុមហ៊ុនដទៃទៀត។ ចំណុចទីមួយ គឺវាមានបច្ចេកវិទ្យាសាកថ្មលឿន និងមានក្បាលឆ្នាំងសាកថ្មលឿន​ភ្ជាប់​មកជាស្រេច ហើយចំណុចទីពីរ គឺវាមានបន្ទះសាក ២ កន្លែងដែលទ្រទ្រង់បច្ចេកវិទ្យាសាកថ្មលឿនទាំង ២ តែម្ដង ដោយលោក​អ្នក​អាចសាកឧបករណ៍បានច្រើន ដូចជាសាកទូរសព្ទនៅបន្ទះបញ្ឈរ ហើយសាក Galaxy Watch របស់អ្នកនៅបន្ទះផ្ដេក និង​ឧបករណ៍​ដទៃទៀត ដែលអាចទ្រទ្រង់បច្ចេកវិទ្យាសាកឥតខ្សែបានព្រមគ្នាតែម្ដង ដូចជាបន្ទះសាកថ្ម AirPower របស់ក្រុមហ៊ុន Apple អញ្ចឹង។


 


សម្រាប់ប្រិយមិត្តដែលមានចំណាប់អារម្មណ៍លោកអ្នកអាចស្វែងរកជាវបាននៅហាង The Premier ដែលមានទីតាំងនៅផ្ទះលេខ ៦៥ ផ្លូវ ១២៦ ខាងជើងផ្សារធំថ្មី ឬទំនាក់ទំនងសួរព័ត៌មានបន្ថែមតាមរយៈលេខទូរសព្ទ ០១១ ៩៩១ ៩៩៩ និង ០៧០ ៨៨៨៨ ៦១៕


 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: ខេមបូរីផត Tag: Lifestyle