CAMBO REPORT

Popup Advertising5 seconds

ក្រសួងអប់រំ ប្រទេសបារាំង ហាម​មិន​​ឲ្យប្រើប្រាស់​​ទូរសព្ទ​​វៃ​ឆ្លាត នៅ​ក្នុង​​សាលា​​រៀន​​ទៀត​​នោះ​ទេ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ការរីកចម្រើន​នៃ​បច្ចេក​វិទ្យា​មាន​​ផល​​ប្រយោជន៍​ច្រើន​មែន​ទែន ដល់ការ​រស់​នៅ​របស់​​យើង​ម្នាក់ៗ ប៉ុន្តែ​នៅ​ក្នុងនោះ​​ក៏​បាន​ផ្ដល់​ផល​អវិជ្ជមាន​មួយចំនួនគួរឲ្យកក់សម្គាល់ផងដែរ។ ស្មាតហ្វូនបានក្លាយជាទៅជា ឧបករណ៍​ប្រើប្រាស់យ៉ាងសំខាន់ក្នុងការរស់នៅប្រចាំថ្ងៃ ប៉ុន្តែប្រទេសមួយចំនួនក៏បានសិក្សាស្វែងយល់ថា វាមានផលប៉ះពាល់យ៉ាងខ្លាំងដល់ស្មារតី ទើបថ្មីៗនេះ ប្រទេសបារាំង​បាន​ចែង​ច្បាប់​ថ្មី នៅ​ក្នុង​វិស័យអប់រំ ដោយហាមឃាត់សិស្សានុសិស្ស ដែលមានវ័យក្រោម ១៥ ឆ្នាំ នៅក្នុងអនុវិទ្យាល័យ និងវិទ្យាល័យ នូវរាល់​ការ​ប្រើប្រាស់​ឧបករណ៍វៃឆ្លាតរបស់ខ្លួន នៅក្នុងបរិវេណសាលារៀន។


 


គួរបញ្ជាក់ផងដែរថា ការហាមឃាត់ប្រើប្រាស់នេះ នឹងត្រូវចាប់ផ្ដើមអនុវត្តន៍ចាប់ពីបវេស្សកាលថ្មី ខែកញ្ញាខាងមុខនេះតទៅហើយ ដោយ​មិន​អនុញ្ញាតិ​ឲ្យ​សិស្សានុសិស្ស យកឧបករណ៍វៃឆ្លាតរបស់ខ្លួន ប្រើប្រាស់ក្នុងសាលាទាំងអស់ មិនថាវាជាទូរសព្ទដៃ ថេប្លេត នាឡិកា ឬអ្វីឡើយ ឲ្យតែអាចភ្ជាប់ Wi-Fi បាន ហើយបើទោះជាយកចូល ក៏សាលារៀនតម្រូវឲ្យបិទមិនឲ្យប្រើប្រាស់ដែរ ប្រសិន​បើ​មាន​ការប្រើប្រាស់ សាលារៀនមានសិទ្ធដកហូតយកបាន។ លោក Jean-Michel ជារដ្ឋលេខាធិការនៃក្រសួងអប់រំ ប្រចាំប្រទេស​បារាំង​ បានមានប្រសាសន៍ថា នាពេលបច្ចុប្បន្ននេះ បច្ចេកវិទ្យាធំមួយ បានពង្វក់នូវស្មារតីយ៉ាងខ្លាំងបំផុតទៅលើការរស់នៅ ដែលគេហៅថា Screen Addiction ឬវក់នូវការប្រើប្រាស់អេក្រង់ ពិសេសគឺអេក្រង់ទូរសព្ទនេះតែម្ដង។ ដូចនេះហើយ ទើបលោក​ចង់​ឲ្យនៅក្នុងវិស័យអប់រំ ក៏ដូចជាបរិវេណនៃកន្លែងសិក្សាទាំងមូល ឲ្យសាកសមជាកន្លែងផ្ដល់ចំណេះដឹងដោយមាន​របៀបរៀបរយកល្អ ហើយប្រសិនបើសិស្សានុសិស្សចង់ស្រាវជ្រាវ អាចប្រើប្រាស់ដូចជាបណ្ណាល័យ និងបន្ទប់ពិសោធន៍ជាដើម។


 


កន្លងមកនេះ នៅក្នុងវិស័យអប់រំបារាំង ធ្លាប់បានជួបប្រទះនឹងបញ្ហាប្រើប្រាស់ស្មាតហ្វូន នៅក្នុងសាលាជាច្រើនដងមកហើយ ដោយ​នៅ​តាម​សាលារៀនមួយចំនួនធំ មិនអនុញ្ញាតិឲ្យសិស្សប្រើប្រាស់វានៅក្នុងថ្នាក់រៀននោះទេ ប៉ុន្តែអាចប្រើប្រាស់បាននៅក្នុងបរិវេណ ក្រៅ​ពី​ថ្នាក់រៀន អញ្ចឹងសម្រាប់ច្បាប់រឹតបន្ដឹងបន្ថែមយ៉ាងនេះ វាមិនមានផលប៉ះពាល់ខ្លាំងនោះទេ ដល់សិស្សានុសិស្សរបស់ពួកគេ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Washington Post Tag: Lifestyle