CAMBO REPORT

Popup Advertising5 seconds

ត្រឹមមួយសប្តាហ៍សោះ ហ្គេម​ប្រណាំង​ឡាន Asphalt 9 មានអ្នក​ទាញ​យក​យ៉ាង​ច្រើន​ទៅ​ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ដូច​ដែល​ប្រិយមិត្ត បាន​ដឹង​រួច​មក​ហើយ​ថា កាល​ពី​សប្តាហ៍​​មុន យើង​បាន​ចុះ​ផ្សាយ​ពីព័ត៌មានមួយ និយាយ​ពី​ហ្គេម​ប្រណាំងឡាន Asphalt 9 របស់ Gameloft ត្រូវបាន​ដាក់​អោយ​ទាញយក សម្រាប់នៅលើប្រព័ន្ធប្រតិបត្តិការណ៍  iOS និង Android ចេញពីក្នុង App Store និង Play Store បាន។ ក្នុងនោះ ក៏មានប្រិយមិត្តជាច្រើន សប្បាយចិត្ត នៃការមកដល់ របស់ហ្គេមជំនាន់ថ្មីនេះ ផងដែរ។


 


យ៉ាងណា សម្រាប់ ហ្គេមប្រណាំងឡាន Asphalt 9 នេះ គឺទទួលបានការពេញនិយម ពីសំណាក់អ្នកចូលចិត្តលេងហ្គេមនេះ មិនធម្មតា​ឡើយ ទាំងនៅសហរដ្ឋអាមេរិច និងប្រទេសជាច្រើនផ្សេងទៀត ក្នុងនោះ ចំពោះប្រទេសយើង ក៏មិនណយដែរ។ បើគិតមកត្រឹមថ្ងៃ​នេះ គឺទើបបាន 1 សប្តាហ៍ប៉ុណ្ណោះ ដែលហ្គេម Asphalt 9 ត្រូវបានដាក់អោយទាញយក នៅលើ App Store និង Play Store ប៉ុន្តែចំនួនអ្នកដែលបានទាញយក គឺមានចំនួនច្រើន។ តាមការបង្ហាញពី Gameloft បានអោយដឹងថា ចាប់ពីថ្ងៃប្រកាសចេញ ហ្គេមប្រណាំងឡានវគ្គ 9 នេះមក ចំនួនអ្នកទាញយកមកលេងលើស្មាតហ្វូន កើនរហូតដល់ទៅជាង 4 លាននាក់ឯណោះ (បើធៀប​ជាមួយ Asphalt 8 ក្នុងរយៈពេល 1 សប្តាហ៍ដូចគ្នា)។ គេក៏បានរំពឹងខ្ពស់ដែរថា ប្រសិនបើហ្គេមនេះ មានដាក់អោយទាញយក បាន​សម្រាប់ PC (Windows 10) ទៀតនោះ ការកើនឡើងពីការទាញយក អាចនឹងច្រើនជាងនេះ ព្រោះថាមានប្រិយមិត្ត ដែលប្រើប្រាស់ កុំព្យូទ័រ មិនតិចនោះទេ កំពុងរង់ចាំការដាក់អោយទាញយក។


 


ចំពោះប្រិយមិត្តណា ដែលមានចំណាប់អារម្មណ៍ ចង់សាកល្បងលេងហ្គេមនេះ  តែមិនទាន់បានទាញយក យើងនឹងដាក់តំណរភ្ជាប់ នៅខាងក្រោមនេះ៖

 



វីដេអូបន្ថែម៖


 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Phone Arena Tag: កម្មវិធី-ហ្គេម