CAMBO REPORT

Popup Advertising5 seconds

ក្រុមហ៊ុនសាមសុង ឧបត្ថម្ភ​សម្ភារៈ​សិក្សា​ជូន​សិក្ខា​កាម​ក្នុង​វគ្គ​បណ្ដុះ​បណ្ដាល Samsung Tech Institute ជំនាន់​ទី​ ៥!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពី ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ — ក្រុមហ៊ុនសាមសុង បាននាំយកសម្ភារៈសិក្សា ទៅជូនដល់សិក្ខាកាមទាំង ៨០នាក់ក្នុង វគ្គបណ្ដុះបណ្ដាល Samsung Tech Institute ជំនាន់ទី៥ នៅវិទ្យាស្ថានបច្ចេកទេសកម្ពុជា ដែលជាការបន្ថែមការ ជួយគាំទ្រដ៏មានសារៈសំខាន់ និងចាំបាច់ដល់សិក្ខាកាមទាំងអស់ ខណៈពេលដែលពួកគាត់ កំពុងតែទទួលការ បណ្ដុះបណ្ដាលជំនាញ ដែលពួកគេស្រឡាញ់។ ការឧបត្ថម្ភនេះ ធ្វើឡើងបន្ថែមទៅលើ វគ្គបណ្ដុះបណ្ដាលជំនាន់ទី៥ ដែលសាមសុងសហការជាមួយ វិទ្យាស្ថានបច្ចេកទេសកម្ពុជា និងផ្គត់ផ្គង់បរិក្ខាបច្ចេកទេស ថវិកា អាហារពេញមួយ វគ្គបណ្ដុះបណ្ដាលនេះ។

 


ក្រៅពីបង្កើតវគ្គបណ្ដុះបណ្ដាល ដែលត្រួសត្រាយមាគ៌ា ឆ្ពោះទៅរកអនាគតកាន់តែប្រសើរ សម្រាប់សិក្ខាកាម សាមសុងបានយកចិត្ត ទុកដាក់លើភាពងាយស្រួល និងដំណោះស្រាយនានា ដោយផ្ដល់សម្ភារៈសិក្សា បន្ថែមដែលនឹងជួយដោះស្រាយ និងបន្ធូរបន្ទុក យ៉ាងច្រើនសម្រាប់ពួកគេ។ ការផ្ដល់ឱកាស និងការបង្កលក្ខណៈងាយស្រួល ជាមួយការឧបត្ថម្ភពេញលេញនេះ នឹងធានាបាននូវភាពជោគជ័យ សម្រាប់សិក្ខាកាមក្នុងការសិក្សា ហ្វឹកហាត់ជំនាញរបស់ខ្លួន។

 


ថ្លែងក្នុងឱកាសប្រគល់សម្ភារៈសិក្ខាដល់សិក្ខាកាម លោក Seungho Choi  អគ្គនាយកក្រុមហ៊ុនសាមសុង កម្ពុជាបានមានប្រសាសន៍ថា “យើងចង់ជួយ និងដោះស្រាយបញ្ហាជូន ពួកគាត់ឲ្យបានច្រើនតាមតែអាចធ្វើទៅបាន ដើម្បីធានាថាពួកគាត់ អាចទទួលការបណ្ដុះបណ្ដាល ជាមួយការយកចិត្តទុកដាក់ខ្ពស់ និងអស់ពីលទ្ធភាព ដោយគ្មានបញ្ហាផ្សេងៗមករំខាន។” លោកបានបន្ថែមទៀតថា “យើងឃើញគាត់ទទួល បានជោគជ័យ និងសម្រេចក្ដីសុបិនរបស់ពួកគាត់។”

 



កញ្ញា អ៊ា វួចលីម ជានិសិ្សតឆ្នាំទី៣ ផ្នែក ទូរគមនាគមន៍ ដែលកំពុងរៀននៅ ក្នុងវគ្គបណ្តុះបណ្តាល Samsung Tech Institute ជំនាន់ទី៥ ផ្នែកជួសជុលទូរស័ព្ទបានឲ្យដឹងថា “ខ្ញុំសូមថ្លែងអំណរគុណយ៉ាងខ្លាំង ដល់ក្រុមហ៊ុនសាមសុងដែល បានបង្កើតវគ្គបណ្តុះបណ្តា នេះឡើងនៅប្រទេសកម្ពុជា ដើម្បីឲ្យកូនខ្មែរបានយល់ដឹង ពីបច្ចេកវិទ្យាទំនើបៗ របស់សាមសុងក៏ដូចជាផ្តល់ចំណេះដឹង ដ៏ល្អដល់យើងទាំងអស់គ្នាហើយ ថ្ងៃនេះខ្ញុំពិតជាសប្បាយចិត្ត ណាស់ដែលក្រុមសាមសុង បាននាំយកនូវសម្ភារៈសិក្សា ជូនដល់ពួកខ្ញុំដើម្បីងាយស្រួល ដល់ការសិក្សាក្នុងវគ្គ បណ្តុះបណ្តាលនេះផងដែរ។

 


សូមបញ្ជាក់ថាវគ្គបណ្ដុះបណ្ដាល Samsung Tech Institute ជំនាន់ទី៥ ត្រូវបានបើកជាផ្លូវការ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ នៅវិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា ដោយមានសិក្ខាកាម ចូលរួមចំនួន៨០នាក់។ វគ្គបណ្ដុះបណ្ដាលនេះ ផ្ដួចផ្ដើមដោយក្រុមហ៊ុនសាមសុង ដោយសហការជាមួយវិទ្យាស្ថាន ជាតិពហុបច្ចេកទេសកម្ពុជា ដើម្បីផ្ដល់ឱកាសឲ្យយុវជនកម្ពុជា ក្នុងការបញ្ចេញសក្តានុពល ផ្នែកបច្ចេកវិទ្យា និងដើម្បីដោះស្រាយបញ្ហាកង្វះវិស្វករ អេឡិកត្រូនិកនៅប្រទេសកម្ពុជា ដូចជាការជួសជុល និងការថែទាំផលិតផល អេឡិកត្រូនិកដែលរួមមាន ទូរទស្សន៍ ទូទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកគក់ និងទូរស័ព្ទដៃជាដើម។

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Rith ថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Samsung Cambodia Tag: Lifestyle