CAMBO REPORT

Popup Advertising5 seconds

Xiaomi អាចនឹង​បញ្ចេញ​កុំព្យូទ័រ Mi NoteBook Pro ជំនាន់​ទី ២ នៅ​ថ្ងៃ​ស្អែក​នេះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុន Xiaomi បានព្យាយាមធ្វើខ្លួនដូចជា Apple មែន​ទែន មិនត្រឹម​តែ​វិស័យ​ទូរសព្ទ​នោះ​ទេ សូម្បីតែ​កុំព្យូទ័រ​ក៏ស្រដៀង​នឹង MacBook ដែរ ថែម​ទាំង​ដាក់​ឈ្មោះ​ស្រដៀង​គ្នា​ទៀត​ផង។ កុំព្យូទ័ររបស់ Xiaomi មានឈ្មោះថា Mi Notebook Air ដែល​ចេញកាល​ពីឆ្នាំ ២០១៦ កន្លងទៅ និង Mi Notebook Pro បានចេញកាលពីឆ្នាំមុននេះ ដែលបង្កើតកម្លាំងម៉ាស៊ីនកាន់តែប្រសើរជាជំនាន់ Air និង​រូបរាង​ស្ទើរច្រលំជាមួយ MacBook Pro គ្រាន់តែមិនមានសញ្ញាផ្លែប៉ោមប៉ុណ្ណោះ។


 


ថ្មីៗនេះ ក្រុមហ៊ុន Xiaomi បានបង្ហោះនូវរូបភាពចំនួន ២ នៅលើគណនីផ្លូវការ Weibo របស់ខ្លួន ដែលជាតំរុយបង្ហាញថា គេនឹង​បង្ហាញ​ផលិតផលកុំព្យូទ័រថ្មី នៅក្នុងពិព័ណ៌ ChinaJoy នៅក្នុងថ្ងៃស្អែកនេះ។ កាលពីម្សិលមិញគេបានបង្ហាញរូបភាពមួយ ដែល​មាន​រូប ប៊ិច + អ៊ុកស៊ីស៊ែន...។ ក្នុងនោះបានបង្កប់នូវអត្ថន័យនៃរូប ប៊ិច ដោយប៊ិចត្រូវបានផ្សំដោយសារធាតុ ប្រាសេអូឌឹម (Praseodymium) ហើយនៅស្ថិតក្នុងតារាងខួបគីមីវាស្ថិតនៅក្នុងលំដាប់លេខ ៥៩ តាងដោយអក្សរ PR ចំណែកឯរូប អ៊ុកស៊ីស៊ែន​វិញ យើង​បានដឹងថាហើយ វាតាងដោយអក្សរ O2។ ដូចនេះវាបង្ហាញថា PR + O2 = Pro 2 (Mi NoteBook Pro 2)។


 


ដោយឡែក គេក៏បានបង្ហោះរូបភាពមួយទៀតផងដែរ គឺរូបក្ដាចុច ដែលបង្ហាញកាន់តែច្បាស់ថា កុំព្យូទ័រនឹងប្រកាស​ចេញនៅ​ថ្ងៃ​ស្អែក​នេះ។ លោកអ្នក​នឹងចាប់អារម្មណ៍ទៅលើក្ដាចុច មានភ្លើងពណ៌ស ប៉ុន្តែសម្រាប់ក្ដាចុច លេខ ៣, លេខ ៨, អក្សរ C, អក្សរ J គឺមាន​ពណ៌​ទឹកក្រូច ដែលក្រុមហ៊ុនចង់បញ្ជាក់ថា Mi NoteBook Pro 2 នឹងប្រកាសចេញនៅក្នុងថ្ងៃទី ៣ ខែសីហា ដែលមានទីតាំង​នៅ​ក្នុង​​ពិព័ណ៌ ChinaJoy។ បន្ថែមទៀត គេក៏បានដាក់នូវ Caption នូវនិមិត្តសញ្ញាមួយចំនួនផងដែរ ដូចជា «!)%)» ដែល​នៅ​លើ​ក្ដា​ចុច​​និមិត្ត​សញ្ហាទាំងនេះ គឺនៅជាមួយនឹងលេខ ១,០,៥,០ ដែលក្រុមហ៊ុនចង់បញ្ជាក់ថា Mi NoteBook Pro 2 នឹងបំពាក់ជីភីយូ GeForce GTX 1050? បើអញ្ចឹងមែន វាខ្លាំងជាមុនច្រើន ព្រោះជំនាន់មុនប្រើប្រាស់ត្រឹមតែ NVIDIA MX150 ប៉ុណ្ណោះ។


 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Gizmo China Tag: កុំព្យូទ័រ