CAMBO REPORT

Popup Advertising5 seconds

Galaxy Tab S4 ចេញ​ជា​ផ្លូវ​ការ​ហើយ នេះ​ជា​លក្ខណៈ​សម្បត្តិ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រោយឆ្លងកាត់ព្យុះភ្លៀង នៃពាក្យចចាមអារ៉ាម ជាច្រើនហូរហែរ​កន្លង​មក ទីបំផុត គឺ​ថា​នៅ​ពេល​នេះ Samsung បាន​ដាក់​បង្ហាញ Galaxy Tab S4 ជា​ផ្លូវ​ការ​ហើយ។ ចង់​ដឹង​ថា ថេប្លេត​មួយ​នេះ មាន​លក្ខណៈ​សម្បត្តិ និង​លក្ខណៈ​ពិសេស យ៉ាង​ណា​ខ្លះ​នោះ សូម​តាម​ដាន ជាមួយខ្ញុំ ដូចខាងក្រោម ទាំងអស់គ្នា៖


 


រូបរាង/ រចនាបថ


សម្រាប់ឆ្នាំនេះ ថេប្លេត Galaxy Tab S4 ត្រូវ​បាន​កែ​ប្រែ​ជា​ពិសេស ទៅលើរចនាបថ ផ្នែកអេក្រង់ខាងមុខ ជាមួយទំហំអេក្រង់លាតធំ ចំណែក​នៅផ្នែកខាងក្រោយវិញ ហាក់មិនសូវជាខុសគ្នាប៉ុន្មានពី Galaxy Tab S3 នោះទេ ប៉ុន្តែវានៅតែមាន រន្ធបំពងសំលេងចំនួន 4 គ្រាប់​ដូចគ្នា។ ថេប្លេតនេះ ត្រូវបានព័ទ្ធដោយ ស៊ុមរាងមូល ដែលធ្វើឡើង ពីលោហៈធាតុ មានសភាពរលោង មិនងាយនឹង ទទួលនឹង ភាព​សឹកឆ្កូត នោះទេ។


 


អេក្រង់


ថេប្លេតនេះ គឺត្រូវបានបំពាក់អេក្រង់ កាន់តែធំជាងមុនជាមួយទំហំ 10.5 អ៊ីញ ជាប្រភេទ Super AMOLED អាចបង្ហាញរូបភាព បាន​ក្នុង​កម្រិត 1600 x 2560 និងមាន ដង់ស៊ីតេអេក្រង់ 287ppi។ ពាក់ព័ន្ធនឹងអេក្រង់របស់វា គឺត្រូវបានកាត់បន្ថយគែម អោយ​នៅ​សល់​តិចមែនទែន (បើធៀបជាមួយ Galaxy Tab S3 ជំនាន់មុន) ដែលធ្វើអោយអ្នកគាំទ្រ កាន់តែពេញចិត្ត​ថែម​មួយ​កម្រិត​ទៀត​។



កម្លាំងម៉ាស៊ីន


ជាមួយនឹង Tab S4 នេះដែរ វាត្រូវបាន បំពាក់មកជាមួយនឹង បន្ទះឈីប Snapdragon របស់ Qualcomm លេខ 835 មាន CPU ចំនួន 8 គ្រាប់ ដោយ 4 គ្រាប់ អាចរត់ក្នុងល្បឿន 2.35GHz និង 4 គ្រាប់ទៀត រត់ក្នុងល្បឿន 1.9GHz ។ វាមានអមដោយរ៉េមទំហំ 4GB មានអង្គផ្ទុកទិន្នន័យទំហំ 64GB/256GB ពីក្នុងប្រអប់ស្រាប់ និងអាចបន្ថែមខាងក្រៅបានដល់ 512GB ថែមទៀតផង។



សមត្ថភាពកាមេរ៉ា


ចូលមកដល់ចំណុចផ្នែកកាមេរ៉ាម្តង ដោយថេប្លេតនេះ មានកាមេរ៉ាខាងមុខទំហំ 8 មេហ្គាភិចសែល ធំជាងមុន ខណៈដែល Tab S3 មាន​ទំហំ 5 មេហ្គាភិចស៊ែលប៉ុណ្ណោះ។ សម្រាប់កាមេរ៉ាផ្នែកខាងក្រោយវិញ វាមានទំហំ 13 មេហ្គាភិចសែល ដូចទៅនឹង Galaxy Tab S3 ដដែល អមជាមួយភ្លើង Flash LED មួយគ្រាប់។



ប្រព័ន្ធប្រតិបត្តិការ


សម្រាប់ Galaxy Tab S4 ជំនាន់ថ្មីនេះ គឺបានដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo ជំនាន់ចុងក្រោយ ដែល​ពោពេញ​ទៅដោយមុខងារ យ៉ាងសំបូរបែប សម្រាប់ការប្រើប្រាស់។



កម្លាំងថ្ម


មិនមែនលំៗនោះ ដោយក្នុងថេប្លេតនេះ គឺត្រូវបានបំពាក់មកជាមួយនឹង ថាមពលថ្មទំហំ 7300mAh ធំជាង Tab S3 ដែលមានទំហំ​ថ្មត្រឹមតែ 6000mAh ប៉ុណ្ណោះ។ ដូចនេះ វានឹងជួយអោយ ថាមពលថ្ម របស់យើង កាន់តែអាច ប្រើប្រាស់ បានយូរ បន្ថែមទៀត ហើយអ្វី ដែលកាន់តែ ពិសេសទៀតនោះ គឺវាក៏បាន ភ្ជាប់មកជាមួយនឹង រន្ធសាកប្រភេទ C និងភ្ជាប់មក ជាមួយនឹង បច្ចេកវិទ្យា Quick Charge ជួយអោយការ សាកបញ្ចូលថ្ម កាន់តែលឿន ថែមទៀតផង។




លក្ខណៈពិសេសផ្សេងៗទៀត


•    ភ្ជាប់ជាមួយនឹងប៊ិច S Pen
•    អាចប្រើជាមួយ Dex ភ្ជាប់ទៅកាន់កុំព្យូរទ័រ
•    Speakers ចំនួន 4 តម្លើងដោយ AKG
•    Keyboard Port សម្រាប់ភ្ជាប់ទៅកាន់ Keyboard



កាលបរិច្ឆេទពីការចេញលក់ និងតម្លៃអន្តរជាតិ


Galaxy Tab S4 នឹងចាប់ផ្តើមលក់ នៅថ្ងៃទី 24 ខែសីហា ខាងមុននេះ ហើយសម្រាប់តម្លៃវិញ បើចំពោះម៉ូឌែល 64GB ប្រើ Wi-Fi មាន​តម្លៃ ក្នុងទីផ្សារស្រុកគេ ប្រហែលជា 650 ដុល្លារ ឯទំហំ 256GB តម្លៃប្រហែល 750 ដុល្លារ។ សូមបញ្ជាក់ តម្លៃនេះអាចនឹង​ប្រែប្រួល នៅតាមទីផ្សារប្រទេសផ្សេងៗទៀត។



ទស្សនាវីដេអូបន្ថែម៖


 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Phone Arena Tag: ថេប្លេត