CAMBO REPORT

Popup Advertising5 seconds

Galaxy Tab A បង្ហាញខ្លួន​ជាមួយ​រន្ធបំ​ពង​សម្លេង ៤ អេក្រង់ ១០.៥ អ៊ីញ និង​ថាមពលថ្ម ៧,៣០០ មីលីអំពែ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ម្សិលមិញនេះ ក្រុមហ៊ុន Samsung បានរៀបចំព្រឹត្តិការណ៍ធ្វើការប្រកាសចេញថេប្លេតជំនាន់ថ្មីរបស់ខ្លួន គឺ ម៉ូឌែល​កំពូល​តម្លៃថ្លៃ Galaxy Tab S4 ដែល​មាន​ចំណុចលេចធ្លោច្រើន ប្លែកពីជំនាន់មុន។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន​ក៏​បាន​ប្រកាស​ចេញនូវ​ថេប្លេត​ម៉ូឌែល​លំដាប់​ថវិកា​ ផងដែរគឺ Galaxy Tab A ដែលមានតម្លៃខ្ទង់ ៤០០ ដុល្លារប៉ុណ្ណោះ។


 


Galaxy Tab នៅក្នុងឆ្នាំនេះ បានតម្លើងអេក្រង់ដល់ ១០.៥ អ៊ីញទាំងអស់តែម្ដង ដើម្បីដេញជើង iPad Pro ហើយក្រុមហ៊ុន​ក៏បាន​បំបាត់​ប៊ូតុងចុចនៅខាងមុខចោលដែរ មើលទៅវាស្អាតជាងមុន តួខ្លួនក៏ប្រណិតជាប្រភេទ Uni-body មានរន្ធបំពងសម្លេង ៤ គ្រាប់ (នៅខាងក្រោម ២ និងនៅលើ ២ គ្រាប់) ដែលអាចធ្វើឲ្យអ្នកកាន់តែរីករាយជាមួយប្រព័ន្ធបញ្ចេញសម្លេង Dolby Atmos។ ចំណែក​អេក្រង់​របស់វា មានទំហំ ១០.៥ អ៊ីញនិងមានកម្រិតបង្ហាញ ១៩២០ x ១២០០ ភិចស៊ែល ជាអេក្រង់ខ្នាត ១៦:១០ Aspect Ratio មាន​គែម​ធំបន្ដិច ហើយក៏មិនមែនជាអេក្រង់ OLED ដែរ គឺវាជា LCD ធម្មតាប៉ុណ្ណោះ។ ផ្នែកកាមេរ៉ា វាបំពាក់កាមេរ៉ាមុខទំហំ ៥ មេហ្គា​ភិចស៊ែល និងខាងក្រោយ ៨ មេហ្គាភិចស៊ែល។


 


នៅខាងក្រោមក៏មានរន្ធសាកថ្មប្រភេទ USB-C ដែលទ្រទ្រង់បច្ចេកវិទ្យាសាកថ្មលឿន ជាមួយនឹងថ្មដល់ ៧,៣០០ មីលីអំពែ។ នៅផ្នែក​ខាង​ក្នុង​វិញ ក្រុមហ៊ុនបានបំពាក់ជាមួយឈីប Snapdragon ៤៥០ មានរ៉េមទំហំ ៣ ជីកាបៃ និងអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីន ៣២ ជីកាបៃ អាចបន្ថែមមេម៉ូរីបាន ដំណើរការដោយ android Oreo ៨.១ ចុងក្រោយពីប្រអប់ស្រាប់ ហើយវាក៏មានកម្មវិធី ល្អសម្រាប់កុមារ ចំនួន ៨ និងមានមុខងារបែងចែក Mode សម្រាប់ User ដូចជាកុំព្យូទ័រ ហើយក៏ទ្រទ្រង់ជាមួយមុខងារ SmartThings ដើម្បី​បញ្ជា​គ្រឿង​អេឡិចត្រូនិចនៅក្នុងផ្ទះផងដែរ។


Galaxy Tab A នេះនឹងមានលក់ជាផ្លូវការនៅក្នុងទ្វីបអឺរ៉ុបចាប់ពីថ្ងៃទី ២៤ សីហាតទៅហើយ ដោយតម្លៃរបស់វាត្រូវបាន​បែងចែក​ចេញ​ជា ២ ម៉ូឌែលគឺម៉ូឌែលប្រើ Wi-Fi មានតម្លៃ ៣៨០ ដុល្លារ និងម៉ូឌែលប្រើប្រាស់ LTE មានតម្លៃ ៤៥០ ដុល្លារ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Gizmo China Tag: ថេប្លេត