CAMBO REPORT

Popup Advertising5 seconds

SONY បញ្ចេញទូរទស្សន៍​កម្រិត​​កំពូល មាន​​ខួរ​​ក្បាល​​ថ្មី ដែល​​បង្ហាញ​រូបភាព​​ច្បាស់​​កប់​​និស្ស័យ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

SONY បើនិយាយអំពីវិស្ស័យផលិតទូរទស្សន៍វិញឃើញ​ថា ក្រុមហ៊ុន​​ជប៉ុន​មួយ​នេះ ក៏មិនចាញ់ព្រៀប ដៃគូប្រកួតប្រជែង​របស់​ខ្លួន​ប៉ុន្មាន​ដែរ​នៅ​ក្នុង​ទីផ្សារ គឺបានឈរជើងអស់រាប់សិបឆ្នាំមកហើយ ថែមទាំងលក់ដាច់មិនធម្មតានោះទេ។ មូលហេតុនោះ គឺដោយ​សារ​តែ​ផលិតផល​របស់ SONY មានគុណភាពខ្ពស់ក្នុងការផលិត ថែមទាំងមានបច្ចេកវិទ្យាដេញស៊េរីតាមជំនាន់មិនចេះដាច់ ហើយកាល​ពីម្សិល​នេះ SONY ក៏បានប្រកាសចេញនូវទូរទស្សន៍ថ្មីរបស់ខ្លួនបន្ថែមទៀត ដែលវាមិនមែនជាទូរទស្សន៍ធម្មតានោះទេ វាគឺជាកំពូលទូរទស្សន៍ បំពាក់មកជាមួយនឹងមុខងារកប់ៗជាច្រើន។


 


ទូរទស្សន៍ ដែលក្រុមហ៊ុន SONY ប្រកាសចេញនោះគឺជាប្រភេទ Master Series មានចំនួន 2 ម៉ូឌែលដូចជា A9F និង Z9F ដោយ​ការ​បញ្ចេញ​នេះ ក៏ដើម្បីអបអរសាទ SONY ដែលបានប្រឡូកខ្លួនក្នុងទីផ្សារទូរទស្សន៍នេះអស់រយៈពេល 50 ឆ្នាំមកហើយ គិតមកដល់ឆ្នាំ 2018 នេះ។ ទូរទស្សន៍ទាំងពីរ មានរចនាបថស្រដៀងគ្នា តែម៉ូឌែល A9F គឺជាទូរទស្សន៍កម្រិតខ្ពស់ (Flagship) ប្រើប្រាស់អេក្រង់ OLED បង្ហាញរូបភាព ខណៈ Z9F ប្រើប្រាស់ត្រឹមអេក្រង់ LED ប៉ុណ្ណោះ ដោយវាទាំងពីរមានសមត្ថភាពបង្ហាញរូបភាពដល់កម្រិត 4K ដូចគ្នា មានទំហំ 55 និងលោតដល់ 65 អ៊ីញតាមការជ្រើសរើស ជាមួយនឹងគែមស្ដើងបំផុត សាកសមសម្រាប់អភិជន។


 


លក្ខណៈពិសេស ដែលអាចធ្វើឲ្យម៉ូឌែលទាំងពីរខាងលើ មានមុខមានមាត់ ពិសេសស្ថិតក្នុងត្រកូល Master Series របស់ SONY នោះ ដោយសារតែវាមានសមត្ថភាពបង្ហាញរូបភាពបានច្បាស់កប់លើសនិស្ស័យ ដោយ SONY បានប្រើប្រាស់ឈីបថ្មីឈ្មោះថា X1 ជាខួរ​ក្បាល​ថ្មី បើកផ្លូវឲ្យទូរទស្សន៍នេះមានភាពវៃឆ្លាត ដំណើរការរហ័ស ពិសេសគឺការបង្ហាញរូបភាពបានម៉ដ្ឋខ្លាំងក្នុងកម្រិត 4K ថែមទាំងមាន​មុខងារ Super Resolution និង HDR ជម្រុញឲ្យរូបភាពអណ្ដែលលើអេក្រង់មានភាពមុដ្ឋច្បាស់ ផ្ដល់ពណ៌ធម្មជាតិ ត្រជាក់ភ្នែក ទោះ​មើល​ពីចំហៀងក៏ដោយ។



ទូរទស្សន៍វៃឆ្លាតនេះ និងផ្ដល់នូវបទពិសោធន៍កាន់តែប្រសើរឡើងថែមមួយកម្រិតទៀតសម្រាប់អតិថិជន ដែលប្រើប្រាស់សេវាកម្ម Netflix ព្រោះ SONY បានចាប់ដៃសហការណ៍ជាមួយ Netflix ដើម្បីនាំយកនូវការទស្សនាវីដេអូឲ្យឈានដល់កម្រិតមួយផ្សេងទៀត ដែលទូរទស្សន៍ផ្សេងៗមិនទាន់អាចធ្វើទៅបាន។ Netflix Calibrated Mode គឺជាមុខងារ ធ្វើឲ្យសាច់វីដេអូ ដែលទស្សនាពី Netflix មានភាពច្បាស់ ផ្ដល់ពណ៌រឹតតែប្រសើរហួសពីការស្មានដល់។ យ៉ាងណាក៏ដោយ ទូរទស្សន៍ទាំងពីរនេះ នឹងមិនទាន់ចេញលក់នៅឡើយទេ ដោយ SONY ត្រៀមនឹងបញ្ចេញវាលក់នៅចុងឆ្នាំ 2018 នេះ ដែលតម្លៃនឹងប្រកាសតាមក្រោយ នៅពេលវាជិតដល់​ពេល​ចេញ​លក់​ក្នុង​ទីផ្សារ​ជាផ្លូវការ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Engadget Tag: ទូរទស្សន៍