CAMBO REPORT

Popup Advertising5 seconds

ក្រុមហ៊ុន Microsoft កំពុង ចាប់​ផ្តើម​សាកល្បង​កម្មវិធី “Your Phone” សម្រាប់ Windows 10!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នាពេលខាងមុខនេះ អ្នកប្រើប្រាស់ Windows 10 នឹងមាន​ភាព​ងាយ​ស្រួលក្នុងការ បញ្ចូលរូបភាពទាំង​ឡាយ ចូលទៅក្នុងកម្មវិធី Office ផង​ដែរ។ កម្មវិធីនេះមានឈ្មោះថា Your Phone ហើយវាត្រូវបានរចនាឡើងដើម្បីផ្ទេររូបភាពពីទូរសព្ទដៃទៅកាន់កុំព្យូទ័រ ដោយក្រុមហ៊ុនផលិតកម្មវិធីនេះ បានបង្ហាញកម្មវិធីនេះជាលើកដំបូង តាំងពីក្នុងខែឧសភា។


 


អ្នកប្រើប្រើស្មាតហ្វូន Android នឹងអាចសាកល្បងកម្មវិធី Your Phone មុនគេ ហើយកម្មវិធីនេះ មានសមត្ថភាព​ក្នុង​ការ​អូស​និង​ទម្លាក់​រូបថតណាមួយចូលទៅក្នុងកម្មវិធី Office និងកម្មវិធីផ្សេងៗទៀតរបស់ Microsoft ដោយផ្ទាល់ពីទូរសព្ទដៃអ្នកផងដែរ។ ក្រុមហ៊ុន Microsoft ក៏មានគម្រោងដើម្បីបន្ថែមមុខងារ សម្រាប់ការធ្វើប្រើប្រាស់កម្មវិធីបញ្ចូនសារ និងការជូនដំណឹង​ពីទូរសព្ទ​ដៃ​ទៅ​កាន់​កញ្ចក់កុំព្យូទ័រតែម្ដង។ ដើម្បីប្រើប្រាស់កម្មវិធី Your Phone អ្នកតម្រូវឱ្យដំឡើងកម្មវិធីក្នុងស្មាតហ្វូន Android ហើយភ្ជាប់ពី​ទូរសព្ទ​អ្នកទៅកាន់កុំព្យូទ័រ Windows ដែលមានមុខងារ Your Phone នេះដែរ។ ហើយ Microsoft ក៏នឹងមានគម្រោង​ពង្រីក​លក្ខណៈ​ពិសេស​នេះដូចគ្នាទៅនឹងអ្នកប្រើ iPhone ផងដែរនាពេលអនាគត។ កម្មវិធី Your Phone កំពុងត្រូវបានដាក់សាកល្បង ក្នុង​កំណែ​អាប់​ដោតថ្មីរបស់ Windows 10 ខាងមុខនេះ ដោយក្រោមឈ្មោះថា Redstone 5 ។ កំណែអាប់ដោតនេះ គួរតែមកដល់នៅក្នុង​ខែ​តុលា ប៉ុន្តែវាមិនច្បាស់ថាតើកម្មវិធី Your Phone នឹងដាក់ចូលដោយផ្ទាល់នៅក្នុងកំណែអាប់ដោតនេះ ឬក៏អាចជាកម្មវិធីដាច់​ដោយ​ឡែក​មួយ ដើម្បីដំឡើងតាមក្រោយនោះទេ។


 


សរុបមក មុខងារអូសនិងទម្លាក់រូបថតពីទូរសព្ទដៃ ចូលទៅក្នុងកម្មវិធី Office ដែលនៅក្នុង Windows 10 ​គឺពិតជាមាន​​ប្រយាជន៍ សម្រាប់អ្នកដែលប្រើប្រាស់កម្មវិធី Office ច្រើន និងជួយសន្សំពេលវេលាអ្នកប្រើប្រាស់ផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: កម្មវិធី-ហ្គេម