CAMBO REPORT

Popup Advertising5 seconds

ចង់ទិញ​កាមេរ៉ា​ល្មម អាច Zoom ដល់ 40x និងថត 4K អាច​មើល​ម៉ាស៊ីន Canon ទើប​នឹង​ចេញ​មួយ​នេះ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុនផលិតម៉ាស៊ីនកាមេរ៉ាដ៏ល្បីល្បាញ Canon កាលពីម្សិលមិញនេះបានប្រកាសចេញ​ជាផ្លូវ​ការ​នូវ​ម៉ាស៊ីន​កាមេរ៉ា​ថ្មី​មួយ​ទៀត​របស់​ខ្លួន ជា​ប្រភេទ​ម៉ាស៊ីន​កាមេរ៉ា​ពពួក Digital ស្ថិត​ក្នុង​ត្រកូល PowerShot ជាម៉ូឌែល​ថ្មី មានឈ្មោះហៅថា SX740 HS ផលិតឡើង ដើម្បី​បំពេញសេចក្ដីត្រូវការរបស់ទីផ្សារ ព្រោះវាមានភាពងាយស្រួលក្នុងការយកតាមខ្លួន ទុកដាក់ ថែមទាំងមានសមត្ថភាពល្អ អាចថា អាច​ប្រជែងគ្នាជាមួយនឹងម៉ាស៊ីន DSLR ធុនល្មមៗបានទៀតផង។


 


Canon Powershot SX740 HS មានរូបរាងទាន់សម័យ ការពារ​ដោយ​លោហៈ និងស្បែកនៅចំនុចចាប់កាន់ ដោយវាមានអេក្រង់ LCD អាចកាត់បត់ទៅលើបាន 180 ឌឺក្រេ ទំហំ 3 អ៊ីញ ជាប្រភេទ Touchscreen ផ្ដល់ភាពងាយស្រួលសម្រាប់ការថតរូប Selfie ពិសេស​កាន់​តែល្អសម្រាប់ការថតវីដេអូ Vlog ផងដែរ។ កាមេរ៉ាថ្មីនេះ ប្រើប្រាស់ខួរក្បាល DIGIC 8 និងមានសេនស័រជាប្រភេទ CMOS មានសមត្ថភាពថតរូបភាពបានកម្រិត 20.3 មេហ្គាភិចសែល ថតរូបសន្លឹកល្បឿន 7.4fps ពិសេសមាន​សមត្ថភាព​ថតវីដេអូ​បាន​ដល់​កម្រិត 4K ក្នុងល្បឿន 30fps ទៀតផង។​


លក្ខណៈសម្បត្តិទូទៅរបស់ Powershot SX740 HS


•    ជាម៉ាស៊ីនកម្រិត Ultracompact
•    សមត្ថភាពថតរូបភាពធំបំផុតកម្រិត 5184 x 3888 ភិចសែល
•    ថតរូបក្នុងទំហំ 21 មេហ្គាភិចសែល
•    សេនស័រប្រភេទ BSI-CMOS ទំហំ 6.17 x 4.55mm
•    ប្រើប្រាស់ខួរក្បាល Digic 8
•    ល្បឿនថត 7.4fps
•    កម្រិតពន្លឺ ISO ចាប់ពី 100 ឡើងទៅ 3200
•    កម្រិត White Balance ចំនួន 5
•    ល្បឿន Shutter Speed លឿនបំផុត 1/3200 និងយឺតបំផុត 15 វិនាទី
•    កែវលែនប្រវែង 24-960mm (Fixed Lense) អាច Zoom បាន 40x
•    កម្រិត Aperture នៃកែវលែន f/3.3 – f/6.9
•    អេក្រង់ LCD ប្រភេទ Touch screen ជាមួយកម្រិត Dot 922,000
•    ថតវីដេអូកម្រិត 720p @60fps, 1080p @30fps @60fps, 4K @30fps
•    USB 2.0
•    Bluetooth 4.1
•    WiFi 802.11 b/g/n
•    NFC
•    វិមាត្រសរុប 110 x 64 x 40mm
•    ទម្ងន់សរុប 299 ក្រាម (រាប់បញ្ចូលថ្ម)
•    ពុំមាន GPS
•    តម្លៃទីផ្សារអន្តរជាតិ 399$ + Warranty


 


លើសពីនេះទៅទៀតនោះ កាមេរ៉ាតូចមួយនេះ បានភ្ជាប់មករួចជាស្រេចជាមួយនឹងកែវលែនប្រវែង 24-960mm ដែលធ្វើឲ្យវាអាច Zoom ថតរូប និងវីដេអូបាន 40x ដោយពុំបាត់បង់គុណភាព អមមកជាមួយនឹងមុខងារការពារលំនឹង ចំនួន 2 ដែល​សម្រួល​ឲ្យការ​ថត​រូប និងវីដេអូ មានភាពល្អប្រសើរដោយប្រើប្រាស់ដៃ។ ការថតរូបនៅទីកន្លែងមានពន្លឺតិច ឬនៅពេលយប់ក៏មិន​ចោទ​ជា​បញ្ហា​ធំ​ដែរ​សម្រាប់​កូនកាមេរ៉ាមួយនេះ ព្រោះវាមានភ្លើង Flash មករួចជាស្រេច បើទោះបីជាវាជះភ្លើងមិនខ្លាំងដល់ភ្លើង Flash ធំៗ តែវាក៏ប្រសើរ​ដែរ ជាជាងអត់។ ជុំវិញបទពិសោធន៍ប្រើប្រាស់ វាបានភ្ជាប់មករួចជាស្រេចនូវមុខងារ Bluetooth និង Wifi ដែលបើកសិទ្ធិឲ្យចែក​រំលែក​រូបភាព និងវីដេអូទៅកាន់ស្មាតហ្វូន ឬថេប្លេត ដំណើរការដោយ Android និង iOS បានភ្លាមៗ ដើម្បីចែករំលែកតាមបណ្ដាញ​សង្គម​ទៀតផង។



Canon ម៉ូឌែល PowerShot SX740 HS នឹងចេញលក់នៅក្នុងខែសីហានេះ ដែលអាចជ្រើសរើសបានពីរពណ៌ គឺទឹកប្រាក់ និងខ្មៅ ក្នុងតម្លៃត្រឹមតែ 400$ ប៉ុណ្ណោះ សម្រាប់ទីផ្សារអន្តរជាតិ ជាតម្លៃមួយ ដែលអ្នកចូលចិត្តការថតរូប ឬអ្នកកំពុង​ស្វែង​រក​ម៉ាស៊ីន​កាមេរ៉ា​ល្មម​មួយ សម្រាប់ផលិតវីដេអូ Vlog ដាក់ចូល YouTube ឬតាមបណ្ដាញសង្គមនានាៗ អាចពិចារណាបាន ព្រោះវាជាផលិតផលថ្មី ដែលមានមុខងារល្អៗច្រើន ថែមទាំងអាចថតវីដេអូបានដល់កម្រិត 4K ទៀតផង។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: កាមេរ៉ា