CAMBO REPORT

Popup Advertising5 seconds

ហ្វេសប៊ុក​កំពុង​ធ្វើ​ការ​បន្ថែម​ផ្ទាំង​ទំព័រ​ថ្មី ទៅ​កាន់​កម្មវិធី​ Facebook លើ​ទូរសព្ទ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុនហ្វេសប៊ុក នឹងបន្ថែមលក្ខណៈពិសេសថ្មីៗ ដែលវាត្រូវបានកែលម្អផ្ទាំងទំព័រថ្មី ដែលនឹងដាក់របៀបបង្ហាញ ពត៌មានពីមិត្តភក្ដិរបស់អ្នក អោយបានច្រើនជាងមុន និងជាក្បួន ដើម្បីដោះស្រាយ បញ្ហាពត៌មានក្លែងក្លាយផងដែរ។ ក្រុមហ៊ុនហ្វេសប៊ុក បានប្រាប់អោយបានដឹងថា ប្រព័ន្ធថ្មីនេះ នឹងដាក់ចេញ នៅទូទាំងពិភពលោកក្នុងរយៈពេល ប៉ុន្មានសប្តាហ៍ ខាងមុខនេះ។

ឥឡូវនេះ ហ្វេសប៊ុកកំពុងតែរចនាឡើងវិញ នូវរបាររុករករបស់កម្មវិធីខ្លួន អោយកាន់តែល្អ ដែលសម្រាប់កម្មវិធីក្នុងទូរសព្ទដៃ ដើម្បីបង្ហាញឱ្យអ្នក ប្រើប្រាស់ឃើញនូវអ្វី ដែលអ្នកតែងតែចូលចិត្តមើល ញឹកញាប់បំផុត។ ការធ្វើដូច្នេះ អ្នកប្រើប្រាស់ នឹងអាចមើលឃើញអ្វីៗ ដែលគេចូលចិត្តមើល ញឹកញាប់បំផុត ដូចជា ប្រវត្តិរូបនរណាម្នាក់, ក្រុមហ៊ុន ឬទីផ្សារ, អំពី Group, អ្វីដែលអ្នកចូលចិត្តមើល, និងសំណើរ របស់មិត្តភក្តិ (Friend Requests) ផងដែរ។ មានន័យថា នៅពេលដែលអ្នកចុចចូល ក្នុងផ្ទាំងទំព័រ ដែលមានរូបរាងដូចផ្ទះនេះ ការប្រកាសទាំងអស់ នឹងបង្ហាញតែអ្វី ដែលអ្នកប្រើប្រាស់ ឧស្សាហ៍ចុចមើលប៉ុណ្ណោះ ដើម្បីអោយអ្នកប្រើ ទាំងអស់ទទួលបាន បទពិសោធន៍ដ៏ល្អ ក្នុងការប្រើប្រាស់។ សម្រាប់ខាង សហរដ្ឋអាមេរិក មុខងារនេះត្រូវបាន ដាក់អោយទៅអ្នកប្រើប្រាស់ មួយចំនួនហើយ ប៉ុន្ដែសម្រាប់តំបន់អាស៊ីយើង នៅមិនទាន់ត្រូវបានបញ្ជាក់ ឬអះអងនៅឡើយ នោះទេ។

សរុបមក បើសិនប៉ុន្មានសប្តាហ៍ខាងមុខនេះ ហ្វេសប៊ុកបានដាក់អោយ ប្រើប្រាស់មុខងារនេះ អ្នកនឹងអាចឃើញមាន ការផ្លាស់ប្ដូរ ក្នុងរបារផ្ទាំងទំព័រ ដែលមានទីតាំងស្ថិត នៅផ្នែកខាងក្រោម បើអ្នកប្រើ iPhone និងនៅខាងលើសម្រាប់អ្នក កំពុងប្រើស្មាតហ្វូន Android។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Engadget Tag: កម្មវិធី-ហ្គេម