CAMBO REPORT

Popup Advertising5 seconds

គន្លឹះងាយៗ ក្នុង​ការ​មើល​ឈ្មោះ File រូបភាព ឬវីដេអូ ដែល​យើង​បាន​ថត​រួច​នៅ​ក្នុង​កម្មវិធី Photos (សម្រាប់ iOS)

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ជាទូទៅ ក្រុមការងារ ខេមបូ រីផត តែងតែធ្វើការចុះផ្សាយមក​ជារឿយៗ ពាក់ព័ន្ធនឹងគន្លឹះថ្មីៗ ផ្សេងៗ​លើ​ស្មាតហ្វូន ទៅដល់ មិត្ត​អ្នក អាន មួយ​​ចំនួន ដែលមិនទាន់បានដឹង ពីរបៀបងាយៗទាំងនោះ។ ហើយថ្ងៃនេះ អ្នកប្រហែលជាចង់ដឹងហើយមើលទៅ ថាតើ​ខ្ញុំ​នឹង​ណែនាំ​គន្លឹះអ្វី សម្រាប់ចែករំលែកទៅដល់ អ្នកទាំងអស់គ្នា អោយបានស្គាល់ ជាថ្មីម្តងទៀត។


 


តាមពិតទៅ គន្លឹះមួយនេះ ប្រហែលជាមិនសូវមានអ្នកធ្លាប់បានដឹង និង បានសាកល្បងច្រើននោះទេ អញ្ចឹងហើយទើបខ្ញុំសម្រេចថា នឹង​ធ្វើការបង្ហាញអ្នកទាំងអស់គ្នា នៅក្នុងពេលនេះ។ នេះជាគន្លឹះក្នុងការមើលឈ្មោះ File រូបភាព ឬវីដេអូ ដែលយើងបាន​ថតរួច​នៅ​ក្នុង​កម្មវិធី Photos ព្រោះភាគច្រើន ដើម្បីចង់ដឹងថា File ហ្នឹងមានឈ្មោះ ឬលេខសម្គាល់អ្វី ពួកគាត់តែងតែ Copy រូបភាព ឬវីដេអូ​ទាំង​នោះ ចូលក្នុងកុំព្យូទ័រសិន។ ម្យ៉ាងវិញទៀត បើយើងដឹងឈ្មោះ ឬលេខសម្គាល់របស់វា យើងក៏ងាយស្រួល នៅក្នុងការស្វែងរកដូចគ្នា។
ជំហ៊ាន​ដំបូង សូមចុចលើរូបភាព ឬវីដេអូណាមួយ (ដែលអ្នកចង់ដឹងឈ្មោះវា) រួចចុចប្រអប់សញ្ញាព្រួញ ស្ថិតនៅខាងក្រោម ផ្នែកខាង​ឆ្វេង រួចអូសមីនុយខាងក្រោមគេ ស្វែងរកប្រអប់ Save to Files បន្ទាប់មក ធ្វើការចុចចូល នោះអ្នកនឹងឃើញឈ្មោះ File រូបភាព ឬវីដេអូ ហើយ។


 


អញ្ចឹងនេះ គឺជាគន្លឹះខ្លីៗដែលល្អមួយ សម្រាប់មិត្តអ្នកអានគ្រប់គ្នា ក្នុងការមើលឈ្មោះ File រូបភាព ឬវីដេអូ ដែលយើងបានថតរួចនៅ​ក្នុង​ក​ម្មវិធី Photos (អាចសាកល្បងធ្វើវា ឥលូវនេះបាន)។ យ៉ាងណា វិធីមួយនេះ គឺសម្រាប់អ្នកដែលមិនទាន់ដឹង ហើយនឹង​ចង់​ដឹង​ពី​គន្លឹះ​ថ្មីៗ ប៉ុន្តែបើសម្រាប់អ្នកដែលបានដឹងហើយ ក៏អាចចែករំលែកគន្លឹះមួយនេះ ទៅកាន់មិត្តភក្តិ​របស់អ្នកបានដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Cambo Report Tag: ចំណេះដឹងទូទៅ