CAMBO REPORT

Popup Advertising5 seconds

Vainglory កំណែ​អាប់ដេត​ក្រោយ នឹង​អាច​ប្រើ Voice Chat ដែរហើយ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Voice Chat In Game គឺជាមុខងារមួយ ដែលអនុញ្ញាតិ អោយអ្នកលេងហ្គេម អាច​និយាយ​ទំនាក់​ទំនងគ្នា ពេល​ដែល​នៅ​ក្នុង Party ឬក៏ Squad/Duo ហើយ​ដែល ភាគច្រើន យើងទាំងអស់គ្នា ធ្លាប់បានប្រើ ជារឿយៗនោះ គឺមាននៅក្នុងហ្គេម Pubg Mobile និង Rules of Survival រួមជាមួយនឹង ហ្គេមជាច្រើនទៀត។ មុខងារនេះ វាផ្តល់ភាពងាយស្រួល សម្រាប់អ្នកលេង អាចនិយាយឆ្លើយឆ្លងគ្នា (ដូចនិយាយទូរសព្ទអញ្ចឹង) ដើម្បីសហការគ្នា យកឈ្នះសត្រូវ។


 


យ៉ាងណាមិញ ងាកមកហ្គេម Vainglory វិញ ពេលនេះ ត្រូវបានប្រកាសដូចគ្នាដែរថា នឹងនៅកំណែអាប់ដេតក្រោយ (v3.6) អ្នកលេង Vain នឹងអាចប្រើប្រាស់ មុខងារនេះ ដូចគេដូចឯងដែរហើយ មិនដូចពីមុន ដែលធ្លាប់តែ សរសេរឆាត អូសកាឡាម្តងៗ មុននឹងចាប់​ផ្តើម ការប្រកួត ហើយពេលខ្លះ ត្រូវអង្គុយជិតគ្នា ទើបអាចសហការគ្នាបានល្អ។

 

 


អញ្ចឹងការបង្កើតមុខងារនេះ សង្ឃឹមថា នឹងជួយសម្រួល ដល់អ្នកលេង មិនអោយលំបាកទៀតទេ រឹតតែមិនចាំបាច់ ត្រូវនៅក្បែរគ្នា ពេល​ដែល Team Up ម្តងៗ មានន័យថា ទីណា កន្លែងណា ប្រទេសណា ក៏អាច Team Up ឆ្លើយឆ្លងគ្នា ដោយមិនចាំបាច់ ប្រើកម្មវិធីទី 3 (Third Party App) អីទៀតនោះទេ។ គិតយ៉ាងណាដែរ Fan Vain?

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Mai ថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: VainGlory Tag: កម្មវិធី-ហ្គេម