CAMBO REPORT

Popup Advertising5 seconds

គម្រោងរៀបចំ​យក​មនុស្យ​ទៅ​រស់​នៅ​ភពអង្គារ​អាច​នឹង​មិន​ដំណើរ​ការ​នោះ​ទេ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

តាំងពីយូរណាស់មកហើយ ដែលលោក Elon Musk ជាស្ថាបនិក​និង​ជា​នាយកប្រតិបត្តិនៃក្រុមហ៊ុន SpaceX មានគម្រាង​ចង់​អភិវឌ្ឍន៍​ភព​​អង្គារ​អោយមានទឹក និងខ្យល់សម្រាប់ដកដង្ហើម ដូចភពផែនដីអញ្ចឹង។ ប៉ុន្ដែការស្រាវជ្រាវថ្មី ដែលបានពីក្រុមហ៊ុនណាសា បានរក​ឃើញ​ថា​ទោះបីជាធ្វើយ៉ាងណាក៏ដោយ ក៏មិនគ្រប់គ្រាន់ដើម្បីបំលែងភពអង្គារទៅដូចជាភពផែនដីមួយទៀតនោះឡើយ។


 


ផែនការ ដែលរៀបចំដោយលោក Elon Musk ក៏មានគំនិតដូចទៅក្នុងខ្សែភាពយន្តឈ្មោះ The Martian អញ្ចឹងដែរ ដោយ​ចាប់​ផ្ដើម​ដាំ​រុក្ខជាតិ ដូចជា​ដំឡូង ដើម្បីអោយវាបង្កើតអុកស៊ីសែន។ បន្ទាប់មកក៏បញ្ចេញឧស្ម័នកាបូនឌីអុកស៊ីត ដែលជាប់នៅលើផ្ទៃភពអង្គារ ដើម្បី​ធ្វើឱ្យបរិយាកាសកាន់តែក្រាស់ ដូច្នេះភពទាំងមូលនឹងឡើងកំដៅ អោយបានគ្រប់គ្រាន់ ដើម្បីរក្សាទឹកក្នុងស្ថានភាពរាវ។ ធ្វើដូច្នេះ អាចដូចទៅនឹងឥទ្ធិពលនៃផ្ទះកញ្ចក់ ដែលត្រូវបាន ផ្លាស់ប្តូរអាកាសធាតុនៅលើភពផែនដីរបស់យើងនាពេលបច្ចុប្បន្ននេះអញ្ចឹង។

 

ប៉ុន្ដែវាមិនងាយស្រួល ដូចការនិយាយឡើយ ដោយនិយោជកសាកលវិទ្យាល័យ Colorado Boulder លោក Bruce Jakosky បានបង្ហាញថា បើទោះបីជាលោក Elon Musk អាចរំលាយទឹកកកនៅតំបន់ប៉ូលក្នុងភពអង្អារ ជាមួយនឹងបច្ចេកវិទ្យានុយក្លេអ៊ែរ​ក៏​ដោយ ក៏ការស្រាវជ្រាវថ្មីបានបង្ហាញថាវាអាចបញ្ចេញឧស្ម័ន CO2 ដើម្បីនាំសម្ពាធបរិយាកាសឱ្យទៅបានតែ 1.2 ភាគរយ នៃផែន​ដី​ប៉ុណ្ណោះ​។ លើសពីនេះទៀតឧស្ម័ន CO2 ភាគច្រើនមិនអាចប្រើប្រាស់បាននោះទេ ហើយមិនអាចប្រមូលផ្តុំចូលគ្នាបានស្រួលថែមទៀត ដូច្នេះលទ្ធផលនៃការផ្លាស់ប្តូរភពអង្គារ អោយក្លាយជាផែនដីទី 2 គឺមិនអាចធ្វើបាននោះទេ សម្រាប់បច្ចេកវិទ្យានាពេលបច្ចុប្បន្ន ។


 


សរុបមក ទោះបីជាឥឡូវនេះ ប្រហែលជាមិនអាចរស់នៅក្នុងភពអង្គារ បាននៅឡើយ ប៉ុន្ដែនេះមិនមានន័យថាក្តីសុបិន្តនៃ​ការរស់​នៅ​លើ​ភពព្រះអង្គារ​បានបាត់បង់នោះទេ ដោយនាពេលខាងមុខ បច្ចេកវិទ្យានឹងកាន់តែទំនើបខ្លាំងពីមួយកម្រិត ទៅមួយកម្រិត​ទៀត​បន្ដិច​ម្ដងៗ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Cnet Tag: វិទ្យាសាស្ត្រ