CAMBO REPORT

Popup Advertising5 seconds

កម្មវិធី Firefox នឹងផ្លាស់​ប្ដូរ​រូប​តំណាង​របស់​ខ្លួន​ជា​ថ្មី​ម្ដង​ទៀត!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Firefox គឺកម្មវិធីអ៊ីនធឺណិតដ៏ល្បីល្បាញ ដូចទៅនឹងកម្មវិធី Chrome និង Opera អញ្ចឹង ហើយនាពេលថ្មីៗនេះ ក្រុមហ៊ុន Mozilla ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ Firefox បានដាក់បង្ហាញអំពីនិមិត្តសញ្ញាថ្មី។ អញ្ចឹងមកមើល អំពីការជំនួស​សញ្ញា​ថ្មីមួយ​នេះ ទាំងអស់គ្នា។


 


បើតាមការកត់សំគាល់ទុក មិនទាន់បានមួយឆ្នាំផង បន្ទាប់ពីក្រុមហ៊ុន Mozilla បានបើកដំណើរការរូបរាងថ្មីនៃកម្មវិធី Firefox ដោយឥឡូវនេះក៏បានចេញការរចនាថ្មីមួយទៀត ហើយដែលមានរូបរាង និងពណ៌សាមញ្ញជាងមុន ប៉ុន្ដែបើអ្នកមើលទៅ ដូចស្អាតជាងមុន ហើយមើលទៅទំនើបទាន់សម័យទៀត។ តែពេលនេះ គម្រោងផ្លាស់ប្ដូរថ្មីមួយនេះ មិនត្រឹមតែបង្កើតរូបតំណាងតែកម្មវិធី Firefox ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតគ្រប់រូបតំណាងដើម ដើម្បីបំពេញនូវភាពថ្មីពេញនិយម តាំងពីមុខងារថ្មីរបស់ Firefox ដូចជា Rocket និង Focus ជាដើម។ ជាចំណុចចាប់ផ្តើមសម្រាប់ការពិភាក្សាក្រុមហ៊ុន Mozilla បានផ្តល់រូប​តំណាង​រចនា​ថ្មី​ចំនួន​ពីរ​ប្រភេទ​ខុស​គ្នា ដែលអាចត្រូវបានបញ្ចូល ទៅក្នុងកម្មវិធី ក្នុងពេលឆាប់ៗ ខាងមុខនេះ។ និមិត្តសញ្ញាទីមួយ គឺបង្ហាញអំពីរូបក្បាល និមិត្តសញ្ញា និង​មួយ​ទៀត​មាន ​រូបអណ្តាតភ្លើងកោង ជារង្វង់ផងដែរ ហើយរូបតំណាងទាំងពីរនេះ គឺជាឧទាហរណ៍ ដែលមានមួយ អាចដាក់បញ្ចូល ទៅកម្មវិធី Firefox ជំនាន់ថ្មីខាងមុខ។


 


សរុបមក ទាំងនេះគឺជារូបតំណាងថ្មីៗ ដែលក្រុមហ៊ុនតែគិតចង់ផ្លាស់ប្ដូរ សម្រាប់កម្មវិធី Firefox របស់ខ្លួនក្នុងជំនាន់ក្រោយនេះ ហើយការផ្លាស់ប្តូរនេះ គឺអាចជាអាជីវកម្ម ដែលមាន គ្រោះថ្នាក់មួយផងដែរ ព្រោះអាចមានអ្នកប្រើប្រាស់ មិនពេញចិត្តក៏ថាបាន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Cnet Tag: កម្មវិធី-ហ្គេម