CAMBO REPORT

Popup Advertising5 seconds

ហ្គេម Online ដ៏​ល្បី​ល្បាញ Vainglory នឹង​បើក​ឲ្យ​លេង​នៅ​លើ​កុំព្យូទ័រ​ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ប្រិយមិត្តភាគច្រើន ដែលចូលចិត្តលេងហ្គេម ប្រាកដជាស្គាល់រួច ហើយខ្លះក៏បានលេងរួចផងដែរ នូវហ្គេម Online ដែលមានឈ្មោះថា Vainglory ជាក់​ជា​មិន​ខាន ដោយវាបានបម្រើអារម្មណ៍របស់អ្នកលេងហ្គេមអស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយ។ ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ Vainglory បានចេញកំណែ Update ថ្មីៗជាច្រើន ជុំវិញការបន្ថែម Hero បន្ថែម Skins និង Items ថ្មីៗ រហូត​បាន​បញ្ចេញឲ្យលេងវគ្គ 5V5 កាលពីពេលថ្មីៗកន្លងទៅនេះទៀតផង ធ្វើឲ្យហ្គេមនេះ កាន់តែមានប្រជាប្រិយភាព និងកាន់​តែ​មាន​ភាព​សប្បាយរីករាយលក្ខណៈជាក្រុម។


 


មកដល់ថ្ងៃនេះក្រុមផលិតហ្គេម Super Evil Megacorp បានចេញសេចក្ដីប្រកាសធំមួយទៀតសម្រាប់អ្នកគាំទ្រ ក៏ដូចជាជូនជាដំណឹង​ទៅដល់អ្នកចូលចិត្តលេងហ្គេមថា Vainglory នឹងបើកឲ្យលេងនៅលើកុំព្យូទ័រហើយ ក្នុងរយៈពេលឆាប់ៗខាងមុខនេះ។ ការនាំយកហ្គេម Online ដ៏ល្បីល្បាញ ដែលមានលេងនៅលើប្រព័ន្ធប្រតិបត្តិការ Android និង iOS ដែលប្រើប្រាស់ម្រាមដៃ បញ្ជាតាមរយៈ​អេក្រង់​ស្មាតហ្វូន​ និងថេប្លេត មកកាន់កុំព្យូទ័រនេះ គឺជាការនាំយកជាផ្លូវការ មានន័យថាកុំព្យូទ័រ ដែលដំណើរការដោយ Windows នឹង​អាច​តម្លើង​ហ្គេមនេះលេងបាន ដោយពុំចាំបាច់ប្រើកម្មវិធីជំនួយបន្ថែម ឬលេងហ្គេម Android ដែលដាក់ឲ្យដំណើរការនៅលើ Windows ជា​ប្រភេទ​កម្មវិធីនោះទេ។ ជាងនេះទៅទៀត Vainglory សម្រាប់កុំព្យូទ័រ នឹងបើកសិទ្ធិឲ្យអ្នកលេងហ្គេមទាំងអស់បញ្ជា ដោយប្រើប្រាស់​ក្ដារ​ចុច និង Mouse បានទៀតផង។


 


ទោះបីជាយ៉ាងណាក៏ដោយ Super Evil Megacorp ពុំបានបញ្ជាក់ឲ្យបានច្បាស់នោះទេថា ថ្ងៃណាទើបខ្លួនបើកឲ្យហ្គេមមួយនេះ ចេញឲ្យ​លេង​ជាផ្លូវការនៅលើ Windows PC ឡើយ អាចថា វាកំពុងស្ថិតក្នុងការអភិវឌ្ឍន៍ និងធ្វើតេស្ដសាកល្បង នឹងត្រៀមចេញនៅចុងឆ្នាំ ឬ​ដើម​ឆ្នាំក្រោយក៏ថាបាន។ សម្រាប់ macOS ក៏អាចនឹងទទួលបានហ្គេមនេះលេងផងដែរ តែសម្រាប់ដំណឹងស៊ីជម្រៅបន្ថែមយ៉ាង​ណា​នោះ ព័ត៌មានលើកក្រោយ នឹងបកស្រាយបន្ថែម បន្ទាប់ពីយើងទទួលបានប្រភពថ្មីៗបន្ថែម។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: កម្មវិធី-ហ្គេម