CAMBO REPORT

Popup Advertising5 seconds

រង់ចាំព្រឹត្តិការណ៍​ប្រកាស​ចេញ NVIDIA GTX 11 Series នៅ​ថ្ងៃ​ទី ២០ សីហា​ខាង​មុខ​នេះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ទីបំផុតក្រុមហ៊ុន NIVIDIA បានជ្រើសរើសថ្ងៃប្រកាសចេញ ក្រាហ្វិចកាត GeForce GTX 11 Series ឬ 20 Series របស់​ខ្លួនហើយ ដោយវានឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២០ សីហា នេះតែម្ដង នៅក្នុងព្រឹត្តិការណ៍ Gamescom ២០១៨ ក្នុងទីក្រុង Cologne ប្រទេស​អាល្លឺម៉ង់ ដែលនឹងមានសមត្ថភាពក្រាហ្វិចកាន់តែខ្លាំងដើម្បីបំពេញតម្រូវការរបស់អ្នក។


 


ក្រាហ្វិចកាត គឺជាផ្នែកដ៏សំខាន់បំផុតមួយនៃ​តម្រូវការផ្គុំកុំព្យូទ័រសម្រាប់លេងហ្គេម និងការងារអ្វីទាំងអស់ទៅលើក្រាហ្វិច 3D របស់​អ្នក ហើយក្រាហ្វិចកាត ក៏​មាន​តម្លៃមិនចាញ់ស៊ីភីយូប៉ុន្មានដែរ ទៅតាមម៉ូឌែល។ ចំពោះក្រាហ្វិចថ្មីនេះ ត្រូវបាន​គេ​ហៅ​ថា GTX 11 Series ឬ 20 Series ដែលនឹងប្រើប្រាស់ស្ថាបត្យកម្មល្អជាងមុន និងកម្លាំងខ្លាំងជាងមុនឆ្ងាយ ដែល​ខេមបូរីផត​ធ្លាប់ចុះ​ផ្សាយ​ជា​ច្រើន​មក​ហើយ។ វានឹងប្រើប្រាស់ស្ថាបត្យកម្ម Turing ដើម្បីផលិតឈីបជីភីយូ ដែលមាន VRAM ជាប្រភេទ GDDR6 និងមានទំ​ហំ​ទៅ​តាមម៉ូឌែល។ កន្លងមកនេះ យើងបានឃើញតែព័ត៌មាន GTX 1170 និង 1180 ប៉ុណ្ណោះ ដូចនេះអាចនឹងមានវត្តមានរបស់ GTX 1160 និង 1150 នោះទេ ហើយក៏មិនទាន់ដឹងពីម៉ូឌែល Ti នៅឡើយ​ដែរ។

 


សម្រាប់ GeForce GTX 1180 មានពាក្យចចាមអារាមថា វានឹងមាន CUDA Core គណនាដល់ទៅ ៣,៥៨៤ គ្រាប់​ឯណោះ ជាមួយ​នឹងល្បឿនចន្លោះពី ១.៦ ជីកាហឺត និង ១.៨ ជីកាបៃ ហើយមាន VRAM អាចធំបំផុតដល់ទៅ ១៦ ជីកាបៃ GDDR6 ឯណោះ ដែល​កម្លាំង​ក្រាហ្វិចថ្មីនេះ វាអាចនឹងលេងហ្គេមចេញថ្មីៗក្នុងកម្រិតក្រាហ្វិចដល់ 4K និងល្បឿន Refresh Rate 144 Hz ល្អបំផុតនៅ​ពេល​ដែលលោកអ្នកមានម៉ូនីទ័រកម្រិតថ្លៃរបស់ Asus ឬ Acer ដែលអាចបង្ហាញរូបភាពកម្រិត 4K ជាមួយល្បឿន 144Hz និងមាន G-Sync។ យ៉ាងណាមិញ យើងនឹងរង់ចាំមើលលក្ខណៈសម្បត្តិក្រាហ្វិចកាត GeForce GTX 11 Series នោះទាំងអស់គ្នា នៅថ្ងៃទី ២០ ខែក្រោយនេះ ដោយតម្លៃរបស់វាអាចនឹងខ្ទង់ ២,០០០ ដុល្លារសម្រាប់​អ្នក​ដែល​ចង់​ដេញស៊េរីថ្មី អាចសន្សំលុយពីពេលនេះបាន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ