CAMBO REPORT

Popup Advertising5 seconds

ទាញយក Wallpaper ថ្មីរបស់​ប្រព័ន្ធ​ប្រតិបត្តិការ Mojave សម្រាប់​តាំង​លើ​កុំព្យូទ័រ នៅ​ទីនេះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Mojave គឺជាឈ្មោះប្រព័ន្ធប្រតិបត្តិការ ជំនាន់ថ្មី ដែលពិសេសមួយ សម្រាប់ដាក់អោយដំណើរការ នៅលើម៉ាស៊ីន MacBook, iMac និង Mac Pro របស់​ក្រុម​ហ៊ុន Apple។ បច្ចុប្បន្ននេះ Apple ក៏បាននឹងកំពុងដុះខាត់លើជំនាន់ Beta អោយវាកាន់តែប្រសើរបន្ថែម មុន​ដាក់​អោយប្រើជាផ្លូវការ ព្រោះតែវាមាន មុខងារថ្មីៗជាច្រើន ដែលអ្នកនឹងពេញចិត្ត។


 


សម្រាប់ថ្ងៃនេះដែរ Apple បានធ្វើការបញ្ចេញ ប្រព័ន្ធប្រតិបត្តិការ macOS Mojave ថ្មីនេះ ដល់ជំនាន់ 10.14 Beta 5  ហើយ។ ក្នុងនោះ Wallpaper ថ្មីៗរបស់ Mojave និង Wallpaper នៅក្នុង Macbook ស៊េរីឆ្នាំ 2018 ក៏ត្រូវបានដាក់អោយទាញយក នៅ​ក្នុង​ពេល​នេះ​ផងដែរ។ អញ្ចឹង នេះជាផ្ទាំងរូបភាពថ្មី របស់ Mojave ដើម្បីតាំងលើ Macbook និង iMac ទាំងអស់ ដោយចុច​លើ​តំណរ រួច​អ្នក​អាច​ជ្រើស រើសរូបភាព ដ៏ស្រស់ស្អាតណាមួយ សម្រាប់តាំងលើកុំព្យូទ័ររបស់អ្នក នៅខាងក្រោមនេះ៖

 


 


សរុបមក រូបភាព Wallpaper ខាងលើនេះ គឺជាផ្ទាំងរូបភាពចេញថ្មី របស់ប្រព័ន្ធប្រតិបត្តិការ Mojave ពោពេញដោយភាពស្រស់ស្អាត។ ប្រសិនបើ អ្នកចាប់អារម្មណ៍លើវា អាចទាញយកបាន ដោយការពេញចិត្ត ព្រោះវាមិនមានគិតថ្លៃនោះទេ ប៉ុន្តែកុំព្យូទ័រ និងស្មាតហ្វូន​អេក្រង់​លាតផ្សេងៗ ក៏អាចទាញយកបានដែរ គ្រាន់តែកម្រិតរូបភាព អាចខុស Resolution បន្តិចបន្តួច។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: 9to5mac Tag: កុំព្យូទ័រ