CAMBO REPORT

Popup Advertising5 seconds

នេះ​ជា​បន្ទះក្តារសម្រាប់ជិះលើរលក $1500 ពីក្រុមហ៊ុន Tesla!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បើសិនជាអ្នកអាន ដែលចូលចិត្ត ឬបានដឹងឮអំពីបច្ចេកវិទ្យា រថយន្ត អ្នកប្រាកដជា បានស្គាល់ក្រុមហ៊ុន Tesla ដែលមាន​ភាព​ល្បីល្បាញ លើបច្ចេកវិទ្យារថយន្តបើកដោយស្វ័យប្រវត្តិផងដែរ។ លោក Elon Musk ដែលជា CEO របស់ក្រុមហ៊ុននេះផ្ទាល់​បាន​នាំនូវ​មុខ​ទំនិញ គួរឱ្យចាប់អារម្មណ៍ជាច្រើន ដើម្បីលើកកម្ពស់ដល់ក្រុមហ៊ុនរបស់គាត់អស់ជាច្រើនឆ្នាំមកហើយ ដោយពេលឥឡូវនេះ គាត់បាន​ប្រកាស​ចេញបន្ទះក្តារសម្រាប់ជិះលើរលក ដែលមានតម្លៃដល់ទៅ $1500 ដុល្លារអាមេរិចឯនោះ។


 


ទើបតែប៉ុន្មានខែមុននេះ ក្រុមហ៊ុនមួយទៀតរបស់លោក Elon Musk ឈ្មោះថា Boring Company បានដាក់លក់កាំភ្លើង ដែល​បាញ់​អណ្តាត​ភ្លើង ហើយត្រូវបាន​លក់ដាច់បានច្រើនណាស់ ដូចលើកនេះផងដែរ។ ក្រុមហ៊ុនផលិតរថយន្តអេឡិចត្រូនិក Tesla របស់គាត់​បាន​បញ្ចេញ​ផលិតផលថ្មីមួយគឺ បន្ទះក្តារសម្រាប់ជិះលើរលក ហើយទោះបីជាមានតម្លៃថ្លៃក៏ដោយ ប៉ុន្ដែគ្រាន់តែដាក់បើកចេញលក់ ឧបករណ៍​មួយនេះក៏ត្រូវបានលក់អស់បាត់ទៅហើយ។ បន្ទះក្ដារសម្រាប់ជិះលេងលើរលកនេះ ត្រូវបានរចនាឡើងដោយ ស្ទូឌីយោរចនា​របស់​ក្រុមហ៊ុន Tesla ព្រមទាំងបាន សហការជាមួយក្រុមហ៊ុន Lost Surfboards និង Matt" Mayhem "Biolos" ដើម្បីអោយ​មាន​ការ​រចនា​ដូចជាមួយនឹងរថយន្តរបស់ក្រុមហ៊ុន។ មិនថាខាងក្នុង ឬខាងក្រៅរថយន្តរបស់ក្រុមហ៊ុន Tesla ម៉ូឌែល S, X ឬ 3 ឡើយ បន្ទះ​ក្តារ​មួយ​នេះអាចដាក់ចូលបានទាំងអស់ ហើយខាងលើ និងខាងក្រោមបន្ទះក្ដារ ក៏បានដាក់ស្លាកសញ្ញាក្រុមហ៊ុន Tesla ផងដែរ។


 


សរុបមកនេះ ក្តារសម្រាប់ជិះលេងលើរលកនេះ ត្រូវបានដាក់លក់អនឡាញ ដែលមានចំនួនកំណត់ត្រឹម 200 ក្ដារប៉ុណ្ណោះ ហើយមិន​ទាន់​បានមួយថ្ងែឡើយ វាក៏ត្រូវបានគេកក់ទិញអស់បាត់ទៅហើយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ