CAMBO REPORT

Popup Advertising5 seconds

កាន់​តែ​ច្បាស់​ការ​ហើយ! DJI ត្រៀម​ចេញ Drone ចំនួន 2 សម្រាប់​ចុង​ឆ្នាំ​នេះ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កន្លងផុតទៅថ្មីៗនេះ ខេមបូរីផត បានចេញផ្សាយម្ដងរួចទៅហើយ ជុំវិញរូបភាពបែកធ្លាយនៃ Drone របស់ក្រុមហ៊ុន DJI ដែលត្រៀមនឹងប្រកាសចេញ ជាផ្លូវការនៅចុងឆ្នាំ 2018 នេះ ដោយក្នុងនោះ យើងទទួលបានដំណឹងខ្លះៗ មិនពេញលេញខ្លាំងនោះទេ តែមកដល់ថ្ងៃនេះ ដំណឹងរបស់ Drone ហោះលើអាកាសរបស់ DJI ត្រូវបានលាតត្រដាងកាន់តែធំ ធ្វើឲ្យថវិកាមួយចំនួន ត្រៀមខ្លួនហោះចេញពីកាបូប ឬកុងធនាគារ រួចបាត់ទៅហើយ។

យោងតាមប្រភពព័ត៌មានរបស់ Engadget បានចេញផ្សាយឲ្យដឹងថា DJI ចុងឆ្នាំនេះ នឹងមាន Drone ចំនួន 2 ដែលត្រៀមនឹងចេញលក់ ក្នុងទីផ្សារ ស្ថិតក្នុងត្រកូល Mavic ដែលបានចេញជំនាន់ទី 1 កាលពីឆ្នាំទៅ ម្ដងរួចទៅហើយ។ ម៉ាស៊ីន Drone ដែលគ្រោងនឹងចេញ នាចុងឆ្នាំនេះ គឺស្ថិតក្នុងត្រកូល Mavic ដដែល តែវាគឺជាជំនាន់ទី 2 ថ្មី ឬហៅថា Mavic 2 រួមមានដូចជា Mavic 2 Zoom និង Mavic 2 Pro ជាមួយនឹងការបង្កើន សមត្ថភាពឲ្យកាន់តែប្រសើរ ជាងមុន ក៏ដូចជាមានភាពវៃឆ្លាត និងកាន់តែមានសុវត្ថិភាព ទៅដល់អ្នកប្រើប្រាស់។ Mavic 2 ដែលត្រៀមនឹងចេញ មានសមត្ថភាពដូចគ្នា ស្ទើរតែទាំងស្រុង ខុសគ្នាបន្តិចបន្តួចតែទៅលើ មុខងារថតប៉ុណ្ណោះ ដោយម៉ូឌែល Zoom អាចធ្វើការ Zoom បាន 2X ដោយមិនធ្វើឲ្យ បាត់បង់គុណភាព ដោយប្រើប្រាស់កែវលែន 24-48mm ខណៈ Pro ម៉ូឌែលមានកាមេរ៉ា ដែលមានសេនស័រទំហំ 1 អ៊ីញ។

Mavic 2 ទាំងពីរស៊េរីនេះ អាចហោះបានរយៈពេល 31 នាទី ពេលសាកថ្មមួយពេញ ដែលអាចហោះហើរ បានក្នុងល្បឿន ប្រហាក់ប្រហែល 70 គីឡូម៉ែត្រ ក្នុងមួយម៉ោង អាចថតវីដេអូ បានកម្រិត 4K និងវីដេអូកម្រិត Full HD ឬ 1080p អាចផ្ទេរទិន្នន័យ មកកាន់ម្ចាស់បានភ្លាមៗ ក្នុងរយៈចម្ងាយ 8 គីឡូម៉ែត្រ ពីតេឡេបញ្ជា។ លក្ខណៈសម្បត្តិស៊ីជម្រៅ ផ្សេងៗទៀត យើងនឹងបានដឹង បន្ថែមនៅពេល DJI ប្រកាសចេញវាទាំងពីរនេះ លក់ក្នុងទីផ្សារ ដោយតម្លៃរបស់ម៉ូឌែលថ្មី ទាំងពីរនេះ មិនមែនថោកឡើយ គឺលើស USD 1,000+។ ដូចនេះ រាល់ប្រិយមិត្តទាំងអស់ ដែលមានគម្រោងទិញ Drone យកមកប្រើប្រាស់ ឬកំសាន្ត គួរតែរង់ចាំបន្តិចទៅ ព្រោះ Mavic 2 នឹងមកដល់ក្នុងរយៈពេល ប៉ុន្មានខែខាងមុខនេះ ជាជាងទិញ Drone ចេញឆ្នាំមុន ដែលអាចនឹងមានតម្លៃ ខុសគ្នា 300-400$។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Engadget Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ