CAMBO REPORT

Popup Advertising5 seconds

Apple ផ្ដល់​សេវាកម្ម​ជួស​ជុល​ឥត​គិត​ថ្លៃ​ដល់​អតិថិជន​ជប៉ុន ដែល​រង​គ្រោះ​ដោយ​ទឹក​ជំនន់!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ប្រទេសជប៉ុនកំពុងតែជួបវិបត្តិយ៉ាងធ្ងន់ធ្ងរដោយសារតំបន់មួយចំនួន នៃផ្ទៃប្រទេស ត្រូវបានទទួលរងនូវភ្លៀងធ្លាក់ យ៉ាងធ្ងន់ធ្ងរចាប់ពី ពាក់កណ្ដាលខែ មិថុនា មកដល់ពាក់កណ្ដាលខែ កក្កដា ធ្វើឲ្យកើតមានទឹកជំនន់ លិចផ្ទះសម្បែង សម្លាប់ជីវិតមនុស្ស រាប់រយនាក់ និងខូចខាតទ្រព្យសម្បត្តិ ជាច្រើនគ្រួសារ។ ស្របពេល ដែលកំពុងមាន ទឹកជំនន់នោះ ទូរសព្ទជាច្រើន ក៏បានខូចខាតដោយចូលទឹកផងដែរ អញ្ចឹងហើយទើបក្រុមហ៊ុន Apple ចេញសេចក្ដីប្រកាសមួយ ប្រាប់ដល់ជនរងគ្រោះ ដោយសារទឹកជំនន់ថា គេនឹងផ្ដល់ជូននូវ សេវាជួសជុល ដោយឥតគិតថ្លៃទេ នូវរាល់ការខូតខាតឧបករណ៍ ទាំងអស់របស់ខ្លួន។

ការចេញប្រកាសនេះគឺគេនឹងធ្វើឡើងចាប់ពីពេលនេះតទៅ រហូតដល់ចុងខែកញ្ញា ដោយក្រុមហ៊ុន Apple នឹងចាប់ផ្ដើម ចេញប្រតិបត្តិការណ៍រុករក គាស់កាយនូវឧបករណ៍ ផ្លែប៉ោមរបស់ខ្លួន ដូចជា iPhone, MacBook, iMac, iPad, និង iPod ដែលបានកប់ក្នុងភក់ ឬក្នុងទឹកនៅក្នុង ប្រទេសជប៉ុន និងប្រមូលយកវាទៅ ជួសជុល រួចនឹងធ្វើការបញ្ជូន វាទៅម្ចាស់ដើមវិញ ដោយមិនគិតប្រាក់អ្វី សោះឡើយ។ ដំណើរការរុករក នឹងធ្វើឡើងចាប់ពីពេល ឆាប់ៗនេះហើយរហូត ដល់ចុងខែកញ្ញា ចំណែកឯការជួសជុល នឹងធ្វើបន្តបន្ទាប់ ហើយចុងក្រោយគេ នឹងបញ្ជូនដល់អតិថិជនវិញ ដូចនេះអតិថិជនអាចទាក់ទង ទៅកាន់ការិយាល័យ ផ្ដល់ព័ត៌មានរបស់ Apple បានដោយមានលេខ ទូរសព្ទ ០១២០-២៧៧៥៣-៥។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: WCCF Tech Tag: Lifestyle