CAMBO REPORT

Popup Advertising5 seconds

ក្រុមហ៊ុន Google បិទ​កម្មវិធី​រុក​រក​ប្រាក់ Cryptocurrency ពី Play Store!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Cryptocurrency គឺជាប្រាក់រូបិយប័ណ្ណឌីជីថល ដែលកំពុងមានការ ពេញនិយមក្នុងប្រទេស ភាគខាងលិច និងប្រទេសអភិវឌ្ឍន៍ នៅអាស៊ីមួយចំនួន ប៉ុន្ដែក្នុងប្រទេសកម្ពុជាយើង ធនាគារជាតិយើង មិនទទួលស្គាល់ នូវប្រាក់រូបិយប័ណ្ណឌីជីថល នេះនោះឡើយ។ ហើយនាពេលថ្មីៗនេះ ក្រុមហ៊ុន Google ក៏បានបិទហាមឃាត់ កម្មវិធីប្រភេទ (Mining) រុករកប្រាក់ Cryptocurrency ចេញពី Play Store ទាំងអស់។

សេចក្តីសម្រេចថ្មីនេះ ត្រូវបានលាក់ ក្នុងចំណោមការ ធ្វើអាប់ដេត ក្នុងខែកក្កដា ចំពោះមជ្ឈមណ្ឌលគោលនយោបាយ អភិវឌ្ឍន៍របស់ Google ដែលបានប្រទះឃើញ ដោយសារពត៌មាន Android Police។ ពីមុនមក នៅក្នុង Chrome Web Store នៃកម្មវិធី Browser Chrome ក៏ត្រូវបាន ក្រុមការងារ Google លុបចេញ Extensions ទាំងអស់ ដែលទាក់ទងនឹង ការរុករកប្រាក់ Cryptocurrency ដូចឥឡូវនេះ អញ្ចឹងដែរ។ គោលនយោបាយថ្មី របស់ ក្រុមហ៊ុន Google បានអោយដឹងថា "យើងនឹងរឹតបណ្តឹង មិនអនុញ្ញាតឱ្យ កម្មវិធីដែល រុករករូបិយវត្ថុ ឌីជីថល នៅលើឧបករណ៍ នោះឡើយ"។ វិធានការបែបនេះគឺ មានបំណងក្នុងការ ការពារអ្នកប្រើប្រាស់ ពីការបញ្ចូលរូបិយប័ណ្ណ ឌីជីថលរុករកនេះ ដោយមិនប្រុងប្រយ័ត្ន ទៅភាគីទីបីផ្សេងៗ ហើយបម្រាមទាំងនេះ មានប្រសិទ្ធភាពនៅក្នុងការទប់ស្កាត់ កុំអោយមានការ Crypto-jacking ដោយធ្វើដូច្នេះ អាចអោយអ្នកប្រើ Cryptocurrency ទុកចិត្តបាន។

សរុបមក ការបិទហាមឃាត់កម្មវិធីរុករកប្រាក់ (Mining) Cryptocurrency របស់ក្រុមហ៊ុន Google ពីឧបករណ៍របស់ខ្លួន គឺជាអំពើល្អ ដោយវាបានភាពលំបាក ក្នុងការការពារ រូបិយប័ណ្ណឌីជីថល ទាំងនោះផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: The Next Web Tag: Lifestyle