CAMBO REPORT

Popup Advertising5 seconds

MSI GL Series CPU ជំនាន់​ទី​ ៨ ត្រូវ​បាន Upgrade សមត្ថភាព ជា​មួយ​នឹង​ការ​រចនា​ថ្មី​ដើម្បី​បំពេញ​តម្រូវ​ការ​អតិថិជន!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុន MSI បានបញ្ចេញនូវ Gaming Laptop ស៊េរីថ្មី ហើយមានការ upgrade ម៉ូឌែលដែលមានស្រាប់ផងដែរ ដោយបំពាក់នូវ CPU ជំនាន់ទី ៨ ថ្មីដែលមានរហូតដល់ទៅ 6Cores។ សរុបសេចក្តីមក MSI មានកុំព្យូទ័រយួរដៃស៊េរីថ្មី ដូចជា៖ GS65 Stealth Thin, GT75 Titan ដែលបំពាក់ CPU Core i9 ដំបូងគេបង្អស់, GE Raider RGB Edition។ ក្រុមហ៊ុនក៏បានធ្វើបច្ចុប្បន្នភាព(upgrade) ផងដែរទៅលើម៉ូឌែល GP, GF, GL, និង GV Series


GL Series គឺជាកូនសោរដំបូងដែលធ្វើអោយលោកអ្នកក្លាយជា Hero នៅក្នុងវិស័យហ្គេម។ វិថីនៃការលេងហ្គេមរបស់អ្នក នឹងធ្វើអោយមានភាពល្បីល្បាញ ជាមួយនឹង កុំព្យូទ័រដែលបានបំពាក់ CPU 8th Gen និង ក្រាហ្វិច NVIDIA GTX 10 SERIES ។ វានៅតែរក្សាភាពស្រស់ស្អាត និងមានភាពងាយស្រួល។ វាត្រូវបានរចនាឡើងដោយ មានរំលេចឆ្នូតពីរអមសងខាងឡូហ្គោ នៅគំរបផ្នែកខាងលើ និងរន្ធបញ្ចេញខ្យល់ចំនួន ៤ ដើម្បីកាត់បន្ថយ កម្តៅនៅពេលកំពុងប្រើប្រាស់។

 

 
Proccessor ជំនាន់ចុងក្រោយបង្អស់ Intel 8th Gen បានធ្វើអោយល្បឿន ដំណើរការរបស់វាកើនរហូតដល់ 40% ចំណែកក្រាហ្វិចវិញ GeForce® GTX 1050 4GB ដែលអាចលេងហ្គេម បានគ្រប់ប្រភេទក្នុងកម្រិតមួយខ្ពស់។

 

 
ចំណែក Keyboard បំពាក់តែភ្លើង ពណ៌ក្រហមប៉ុណ្ណោះ ផលិតដោយក្រុមហ៊ុន Steelseries ចំណែកប្រព័ន្ធត្រជាក់ក៏ត្រូវបានបំពាក់ Cooler Boost 5 ដែលមានកង្ហារចំនួន ២ និង ដែកត្រជាក់ចំនួន ៧ Giant Speaker, Dragon Center ដែលបន្ថែមមុខងារ Gaming Mode ក៏ត្រូវបានបំពាក់ផងដែរ។

 


ពត៌មានលំអិតបន្ថែមសូមទំនាក់ទំនងតាម៖


MSI Gaming Cambodia FB Fan page: https://www.facebook.com/MSICambodia/

អាចរកទិញបាននៅតាម ហាងដែលទទួលសិទ្ធ ចែកចាយផលិតផល MSI សូមចុច Link: https://www.msi.com/service/wheretobuy/#105,3,


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Rith ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: MSI Cambodia Tag: កុំព្យូទ័រ