CAMBO REPORT

Popup Advertising5 seconds

Apple Watch Series 3 លក់​បាន 3.5 លាន​គ្រឿង ក្នុង​ត្រី​មាស​ទី 2 ឆ្នាំ 2018 នេះ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ជារៀងរាល់មួយត្រីមាសម្តង ក្រុមហ៊ុន Apple តែងតែធ្វើការ បង្ហាញរបាយការណ៍ ស្តីពីអត្រាលក់ផលិតផល នាឡិកាឆ្លាតវៃ Apple Watch ជំនាន់ទី 3 របស់ពួកគេ។ យ៉ាងណា ថ្មីៗនេះ នៅក្នុងអំឡុងត្រីមាសទី 2 ឆ្នាំ 2018 ដោយគិតចាប់ពី ខែមេសា ដល់ខែមិថុនា បានបង្ហាញឲ្យយើង ដឹងថា ចំនួនលក់របស់នាឡិកា ឆ្លាតវៃជំនាន់ទី 3 នេះ បានច្រើនជាង ការលក់នាឡិកា ឆ្លាតវៃជំនាន់ទី 2 បើប្រៀបធៀប នឹងអំឡុងពេលដូចគ្នា កាលពីឆ្នាំ 2017។

តាមរបាយការណ៍នេះ បានបង្ហាញថាការលក់នាឡិកាឆ្លាតវៃ ជំនាន់ទី 3 របស់ Apple គិតសរុបលក់បានចំនួន 3.5 លានគ្រឿង គិតក្នុងត្រីមាសទី 2 ឆ្នាំ 2018 ហើយនេះជាចំនួន កើនឡើងដល់ទៅ 3០ ភាគរយ បើប្រៀបធៀប ជាមួយត្រីមាសទី 2 កាលឆ្នាំ 2017។ ការលក់នាឡិកា ឆ្លាតវៃដាច់ខ្លាំង នៅលើទឹកដី សហរដ្ឋអាមេរិច រួមជាមួយតំបន់ នៅអាស៊ីផងដែរ ហើយម៉ូឌែលដាក់ស៊ីមកាត បាននោះ គឺលក់ដាច់ ជាងគេតែម្តង។ ចំពោះអត្រានេះ វាបានធ្វើអោយ Apple មានសេចក្តីរំភើប ដែលនាឡិកាឆ្លាតវៃជំនាន់ទី 3 អាចបន្តការ ទាក់ចិត្តអ្នកប្រើ បានច្រើននោះ លើពីនាឡិកាឆ្លាតវៃ ជំនាន់ទី 2 ក្នុងត្រីមាសទី 2 ដូចគ្នា។

គួររំលឹកដែរថា នាឡិកាឆ្លាតវៃ Series 3 របស់ Apple នេះ ធ្លាប់លក់បានចំនួនសរុប រហូតដល់ 18 លានគ្រឿង កាលពីត្រីមាសទី 4 ក្នុងឆ្នាំ 2017។ យ៉ាងណា បើទោះជាត្រីមាសទី 2 ក្នុងឆ្នាំ 2018 នេះ លក់បានត្រឹមចំនួន ប៉ុណ្ណេះមែន វាក៏នៅតែជា ដំណឹងល្អ បើយើងធៀបជាមួយ ត្រីមាសទី 2 ក្នុងឆ្នាំ 2017 ចំពោះ Apple Watch Series 2។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: iPhone Hacks Tag: នាឡិកាវៃឆ្លាត