CAMBO REPORT

Popup Advertising5 seconds

តើការស្ដាប់កាសរួមគ្នា មានផលប៉ះពាល់អ្វីខ្លះ?

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បច្ចុប្បន្ននេះ កាសត្រចៀកគឺជាឧបករណ៍សម្រាប់ស្ដាប់វិទ្យុ និងតន្ដ្រី អាចនិយាយបានថា អ្នកប្រើប្រាស់ស្មាតហ្វូនភាគច្រើន សុទ្ធតែ មាន កាស​ត្រចៀក​ស្ដាប់​ផ្ទាល់ខ្លួនជានិច្ច បើមិនកាស Bluetooth ទេ ក៏បានកាសមានខ្សែដែរ។ អញ្ចឹងថ្ងៃនេះ យើងនឹងមកស្វែងយល់​ខ្លះ​អំពី​កាស​ត្រចៀក និងផលប៉ះពាល់វាមួយចំនួន ពិសេសមានប្រិយមិត្តខ្លះឆ្ងល់ថា តើមានផលប៉ះពាល់អ្វី នៅពេល​យើង​ប្រើប្រាស់​វារួម​គ្នា? ព្រោះមានមនុស្សជាច្រើនចូលចិត្តចែករំលែកកាសគ្នាស្ដាប់ ពិសេសមិត្តស្និតស្នាល និងគូរស្មេហ៍ជាដើម ដើម្បីបានអន្លង់អន្លោច​ទៅ​តាមចម្រៀងជាមួយគ្នា ឬខ្ចីកាសគេស្ដាប់ជាដើម។


 


មុននឹងនិយាយទៅដល់កាសត្រចៀក យើងស្វែងយល់អំពីរន្ធត្រចៀករបស់យើងជាមុនសិន។ តើប្រិយមិត្តដឹងទេថា រន្ធត្រចៀករបស់​មនុស្ស​គឺ​ជាកន្លែងបណ្ដុំនូវបាក់តេរី ដ៏ធំមួយផ្នែកនៃរាងកាយរបស់យើង ដោយប៉ាតេរីនៅក្នុងត្រចៀក វាគឺជាបាត់តេរីរស់ កកើត​ឡើង​ដោយឯងៗ និងធ្វើអន្ដរកម្មជាមួយនឹងបាត់តេរីខាងក្រៅ ដែលបានធ្វើដំណើរចូល អញ្ចឹងបាក់តេរីទាំងនោះ ទាមទារឲ្យយើង​សំអាត​​វា​ជាប្រចាំ បើមិនដូចនោះទេ យើងប្រកដជាឡើងនូវអាចមន៍ត្រចៀកច្រើន និងងាយប្រឈមជាមួយ​នឹង​ជំងឺ​ត្រចៀក​ជាច្រើន​ផង​ដែរ ហើយវាក៏បង្ករជាក្លិនអាក្រក់ និងរមាស់នៅក្នុងរន្ធត្រចៀកផងដែរ។


 


ចំពោះការស្ដាប់កាសវិញ វាក៏មានផលប៉ះពាល់មួយផ្នែកធំដល់ត្រចៀកយើងផងដែរ ទីមួយគឺបាក់តេរីខាងក្រៅដែលតោងជាប់កាស និងអាចចូលទៅក្នុងត្រចៀក ឧទាហណ៍ យើងដាក់កាសនៅលើតុ ឬដាក់ក្នុងហោប៉ៅ ហើយទាញវាយកវាមកញាត់​ត្រចៀក​ដោយមិន​បាន​សំអាតជាមុន នោះបាក់តេរីនឹងអាចចូលក្នុងបានយ៉ាងងាយតែម្ដង។ មួយទៀតគឺ ការពាក់កាសច្រើនម៉ោង ពិសេសអ្នកដែល​ចូល​ចិត្ត​ប្រើប្រាស់កាសប្រភេទប៉ុងកៅស៊ូតែម្ដង ព្រោះនៅពេលដែលវាបិទរន្ធត្រចៀករបស់យើង វាធ្វើឲ្យបរិយាកាសនៅក្នុងត្រចៀក​របស់​យើង មានកម្ដៅ និងមានសំណើមផងដែរ អញ្ចឹងបង្ករឲ្យបាក់តេរី រីកលូតលាស់បានយ៉ាងឆាប់រហ័សនៅក្នុងត្រចៀក។ ដូចនេះ ដំណោះ​រស្រាយ គឺយើងមិនគួរដោតកាសក្នុងត្រចៀករាប់ម៉ោង នៅក្នុងករណីមិនចាំបាច់នោះទេ ពិសេសគឺកាសដែលប្រើអេប៉ុង​កៅស៊ូបិទ​ជិត​នោះ​តែ​ម្ដង ម្យ៉ាងទៀតយើងគប្បី ឧស្សាហ៍សំអាតវាមុននឹងញាត់វាចូលត្រចៀករបស់យើង។



សំណួរចុងក្រោយ តើយើងគួរចែករំលែកកាសស្ដាប់ ឬគួរឲ្យគេខ្ចីស្ដាប់ឬអត់? ចម្លើយខ្លីគឺ ប្រាកដជាមិនគួរនោះទេ។ ដូចអ្វីដែលបាន​រៀបរាប់​ខាងលើអញ្ចឹងថា ត្រចៀកគឺជាបណ្ដុំនៃបាត់តេរី លើសពីនេះទៀត បាក់តេរីក្នុងត្រចៀករបស់មនុស្សម្នាក់ៗគឺខុសៗគ្នាទាំងអស់ អញ្ចឹង​ការចែករំលែកកាសនេះ គឺជាការចម្លងបាក់តេរីស្ដែងៗតែម្ដង ហើយជំងឺត្រចៀកគឺចម្លងមានតែវិធីនេះទេ ដែលឆ្លង​បាន​លឿន​បំផុត។ អញ្ចឹងដំណោះស្រាយដ៏ល្អបំផុត គឺនិយាយថាទេចំពោះការចែករំលែកកាស ប៉ុន្ដែប្រសិនអ្នកពិតជាចង់ឲ្យគេខ្ចីមែន នោះយើង​គួរ​សំអាត​វា​ជា​មុន​សិន ហើយពេលត្រលប់វិញ ក៏ត្រូវសំអាតម្ដងទៀតដែរ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: marieclaire Tag: ចំណេះដឹងទូទៅ