CAMBO REPORT

Popup Advertising5 seconds

Samsung ចេញ​វីដេអូ​ឌឺ​ដង iPhone X ម្តង​ទៀត​ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

មួយរយៈពេលចុងក្រោយនេះ Samsung ហាក់ដូចជាចេញ វីដេអូពាណិជ្ជកម្ម ឌឺដងជាមួយក្រុមហ៊ុន Apple ញឹកញាប់ដល់ហើយ ជាពិសេសទៅលើទូរសព្ទ iPhone X ស៊េរី ចុងក្រោយហ្នឹងតែម្តង។ ឥលូវនេះ ស្រាប់តែ Samsung បានបញ្ចេញវីដេអូចំនួន 3 បន្ថែមទៀត ឌឺដងទៅលើ 3 ចំនុចផ្សេងគ្នា! ដើម្បីដឹងថា ខ្សែវីដេអូ ពាណិជ្ជកម្មទាំងនេះ បានបញ្ឈឺក្រុមហ៊ុន Apple និងអ្នកប្រើប្រាស់ទូរសព្ទ iPhone យ៉ាងណានោះ សូមទស្សនាវីដេអូ ខាងក្រោមនេះ ទាំងអស់គ្នា៖

 

•    សម្រាប់វីដេអូទី 1 មានចំណងជើងថា Ingenius: Multitasking

 

យោងតាមខ្សែវីដេអូមួយនេះ ចង់បង្ហាញថា iPhone (X) មិនអាចចែក Screen សម្រាប់បើកប្រើកម្មវិធីម្តង 2 ក្នុងពេលតែមួយ បានដូច Galaxy (S9) នោះទេ!

 

 

•    សម្រាប់វីដេអូទី 2 មានចំណងជើងថា Ingenius: Storage

 

វីដេអូទី 2 នេះ ចង់បង្ហាញពី រាល់ទូរសព្ទ iPhone សុទ្ធតែមិនអាចបន្ថែម micro SD ក្រៅបាន សូម្បីតែ iPhone X មិនដូច Galaxy (S9)!

 

 

•    សម្រាប់វីដេអូទី 3 មានចំណងជើងថា Ingenius: Notch

 

វីដេអូទី 3 បានបង្ហាញពី ថ្ងាសឆកលើ iPhone X ព្រោះនៅពេលទស្សនាវីដេអូពេញ Screen វានឹងបាំងត្រង់ឆកហ្នឹង មិនដូច Galaxy S9 ទេ។ អ្វីដែលសំខាន់ គឺមានតួអង្គបុរសសក់ឆក ជាមួយកូន ថែមប្រពន្ធមកមួយទៀត និយាយទៅ ដុតកប់តែម្តង!

 

 

ចំនុចចុងក្រោយ នៃវីដេអូនេះ Samsung បានសរសេរបញ្ចប់ ដោយពាក្យថា Upgrade to Galaxy ឬ គួរតែប្តូរទៅប្រើ Galaxy វិញ។ សរុបមក តើក្រុមហ៊ុន Apple អាចនឹងមានប្រតិកម្ម យ៉ាងដូចម្តេចទៅ ចំពោះពាណិជ្ជកម្មឌឺដង ផ្លែផ្កាថ្មីៗទាំងនេះ ព្រោះភាគច្រើន យើងឧស្សាហ៍ឃើញ Samsung ចេញវីដេអូដុត Apple លើផលិតផល ស្មាតហ្វូនហ្នឹង ញឹកញាប់ណាស់?  ចុះអ្នកមិត្តអ្នកអាន ទាំងអស់វិញ យល់យ៉ាងណាដែរ លើវីដេអូខាងលើនេះ?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Samsung Tag: Lifestyle