CAMBO REPORT

Popup Advertising5 seconds

នេះ​ជា​ថេប្លេត Android ដ៏​រឹង​មាំ​របស់​ក្រុមហ៊ុន Panasonic!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ថេប្លេតនាពេលបច្ចុប្បន្ននេះ គឺមិនសូវមានភាពពេញនិយម ដូចកាលពីពេលចេញដំបូងឡើយ ដោយសារតែស្មាតហ្វូនមាន អេក្រង់កាន់តែធំទៅៗ ហើយរូបរាងនៅតែ តូចដដែល ប៉ុន្ដែសម្រាប់អ្នកមួយចំនួន នៅតែចូលចិត្តថេប្លេតអញ្ចឹង។ តាំងពីដើមមក ពពួកថេប្លេតមាន រូបរាងធំពិតមែន ប៉ុន្ដែវាមិនមាំនោះឡើយ ហេតុដូច្នេះហើយ ទើបក្រុមហ៊ុន Panasonic បានផលិតថេប្លេត ដែលមានឈ្មោះថា Toughbook L1 ដែលសំដៅទៅលើ ភាពរឹងមាំរបស់វាតែម្ដង។

ក្រុមហ៊ុន Panasonic បានចាប់ផ្តើមដាក់លក់ថេប្លេត និងស្មាតហ្វូន មានរូបរាងថ្មីៗ (Toughbooks) ចំនួនពីរ សម្រាប់កន្លែងធ្វើការ នៅខាងក្រៅ ដោយសារតែភាពរឹងមាំពួកវា ធន់នឹងការធ្លាក់ ហើយថែមទាំងថ្ម របស់វាអាចដោះដូរ បានថែមទៀតផង។ ដើម្បីឱ្យច្បាស់លាស់នោះ ក្រុមហ៊ុនបាននិយាយថា ថ្មដែលមានក្នុង Toughbooks ទាំងនេះ គឺអាចផ្លាស់ប្ដូរបាន ដោយមិនចំបាច់ បិទទូរសព្ទផងដែរ។ ស្មាតហ្វូន Toughbook T1 មានអេក្រង់ទំហំ 5 អ៊ីញ និងដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo ហើយវាមានរូបរាងក្រាស់ ជាងស្មាតហ្វូនធម្មតា នៅលើទីផ្សារ ដោយសារវាផលិតមក ដើម្បីអោយមានភាព រឹងមាំ ធន់គ្រប់សកម្មភាព។ ចំណែកឯ Toughbook L1 វិញ គឺជាថេប្លេត ដែលមានទំហំ 7 អ៊ីញ ហើយដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ Android 8.1 និងត្រូវបានការពារ ដោយជ្រុងមាន សភាពក្រាស់ ព្រមទាំងមានការការពារ ការធ្លាក់ថែមទៀតផង។ ម៉ូឌែលទាំងពីរនេះ មាន NFC, GPS និងអាចភ្ជាប់មកជាមួយ ម៉ាស៊ីនស្កេន Barcode ដើម្បីអោយមានភាព ងាយស្រួល ថ្មរបស់វា ក៏អាចនឹងប្រើបានចំនួន 17 ម៉ោងឯណោះ ហើយអាចដោះដូរ បានផងដែរ។ បញ្ហាធំរបស់ឧបករណ៍ ទាំងពីរនេះគឺតម្លៃ ពីព្រោះតម្លៃវា អាចចាប់ផ្តើមនៅចំនួន $ 1,499 និងអាចកើន ឡើងអាស្រ័យ ទៅលើលក្ខណៈបន្ថែម នៅក្នុងពេល លោកអ្នកជាវ វាយកមកប្រើប្រាស់។

សរុបមក ថេប្លេត និងស្មាតហ្វូនរបស់ក្រុមហ៊ុន Panasonic ទាំងពីរនេះ គឺមិនមែនសម្រាប់អ្នកប្រើប្រាស់ ទាំងអស់គ្នា នោះឡើយ ដោយវាអាចសម្រាប់អ្នក ដែលធ្វើនៅខាងក្រៅ ឬត្រូវការចេញ ទៅខាងក្រៅច្រើន ហើយមានឧបករណ៍ទាំងពីរនេះ ជួយការពារ ក្នុងពេលដែលធ្លាក់ ផងដែរ។

 

ទស្សនាវីដេអូខាងក្រោម៖

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Engadget Tag: ថេប្លេត