CAMBO REPORT

Popup Advertising5 seconds

ចំនុច​មួយ​ចំនួន​ដែល​កុំព្យូទ័រ Chromebook មិន​ទាន់​ធ្វើ​បាន​ល្អ​ដូច PC និង Mac នោះទេ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កុំព្យូទ័រ Chromebooks ភាគច្រើនមានតម្លៃថោក, រាងតូច, ទម្ងន់ស្រាល,  រាងស្អាត និងថ្មវាប្រើបានយូរ ទៀតផង ប៉ុន្ដែមិនមានន័យថា កុំព្យូទ័រ Chromebooks ល្អនោះទេ ដោយសារមាន ចំនួនមួយចំនួន ដែលដំណើរការមិនស្រួល ដូចក្នុងប្រព័ន្ធប្រតិបត្តិការ ផ្សេងទៀត ដូចជា Windows និង MacOS នៅឡើយ។

មូលហេតុសំខាន់ ដែលវានៅមិនទាន់អាច ឈ្នះ Windows និង MacOS គឺអាចមកពីវា ជាប្រព័ន្ធប្រតិបត្តិការ ក្មេងជាងគេ ដូច្នេះអ្នកអភិវឌ្ឍន៍ ត្រូវការពេលវេលា សម្រាប់កែប្រែ ព្រមទាំងរៀបចំមុខងារ អោយមានភាព ងាយស្រួលសម្រាប់អ្នក ប្រើប្រាស់ បានល្អដូចប្រព័ន្ធ ប្រតិបត្តិការផ្សេងទៀត។ ចំនុចចំនួន 7 ខាងក្រោមនេះហើយ  អាចជាបញ្ហា ដែលធ្វើអោយមនុស្សមួយចំនួន នៅមិនទាន់ទិញកុំព្យូទ័រ Chromebooks យកមកប្រើប្រាស់៖

 

១. មិនអាចស្ដាប់តន្ត្រីបាននៅពេលគ្មានអ៊ីនធឺណិត

 

អ្នកមួយចំនួនប្រាកដជាដឹងច្បាស់ រួចហើយថា Chromebook ពឹងផ្អែកលើពពក (Cloud) ក្នុងការផ្ទុកទិន្នន័យ ប៉ុន្ដែបើសិនជាអ្នក ទៅតំបន់ណាមួយ ដែលគ្មានអ៊ីនធឺណិត ដូច្នេះអ្នកមិនអាច ស្តាប់តន្រ្ដី ឬទស្សនាខ្សែភាពយន្តបានឡើយ។ តែបើសិនជា Chromebook របស់អ្នក អាចដំឡើងកម្មវិធី Android បាន នោះអ្នកដោះស្រាយ បញ្ហាមួយ នេះបាន ប៉ុន្ដែការផ្ទុកទិន្នន័យរបស់វា មានទំហំតិចខ្លាំង ប្រហែលជា 16GB តែប៉ុណ្ណោះ។

 

២. លេងហ្គេម

 

ហ្គេមគឺជាបញ្ហាមួយដ៏ធំក្នុងពពួកកុំព្យូទ័រ Chromebooks ពីព្រោះ មកពីទិន្នន័យរបស់វាមាន ទំហំតិចខ្លាំង ហើយថែមទាំងមាន ម៉ាស៊ីនខ្សោយទៀតនោះ ហើយហ្គេមចេញ នាពេលបច្ចុប្បន្ន តម្រូវឱ្យមាន CPU ព្រមទាំង GPU ខ្លាំង ដែលគ្មាននៅក្នុង កុំព្យូទ័រ Chromebooks នោះឡើយ។

 

៣. កំលាំងសម្រាប់ធ្វើកិច្ចការធំៗ

 

ដោយសារតែកុំព្យូទ័រ Chromebooks មានកំលាំងស្មើនឹងស្មាតហ្វូន ដូច្នេះការរត់កម្មវិធី កាត់តរូបភាព ឬវីដេអូ មានតែប្រើ តាមវេបសាយប៉ុណ្ណោះ ដូចជា Pixlr (សម្រាប់កាត់តរូបភាព) និង Clipchamp (សម្រាប់កាត់តវីដេអូ)។ ចំនែកក្នុងប្រព័ន្ធប្រតិបត្តិការ ផ្សេងទៀត ដូចជា Windows និង MacOS ប្រើកម្មវិធី ដែលបានទាញយក មកដំឡើង ហើយវាមានល្បឿនលឿន ជាងក្នុងវេបសាយទៀត ធ្វើអោយកុំព្យូទ័រ Chromebooks មើលទៅដូចខ្សោយ ពិតមែន។

 

៤. ធ្វើកិច្ចការច្រើនក្នុងពេលតែមួយ

 

Chrome OS ក៏មានមុខងារ multi-window ដូចទៅនឹង Windows និង MacOS ដែរ ប៉ុន្ដែដោយ Chromebooks ភាគច្រើន មានចំនួន RAM តិច និងថែមទាំងម៉ាស៊ីន មិនសូវខ្លាំងទៀតនោះ ធ្វើអោយការធ្វើកិច្ចការច្រើន ក្នុងពេលតែមួយ មិនបានលឿន និងងាយស្រួល នោះឡើយ។

 

៥. ការរៀបចំឯកសារអោយស្រួល

 

ភាពដ៏លំបាកបំផុតមួយទៀត នោះគឺនៅពេលយើងប្រើ Chromebook ហើយត្រូវរៀបចំឯកសារទុក អ្នកមិនអាចចែក Folder ទុកតាមចិត្តចង់ដូច Windows និង MacOS ឡើយ ដោយ Chrome OS ដាក់ទុកតាមប្រភេទ របស់ឯកសារ គឺដូចកម្មវីធី Photos ក្នុងស្មាតហ្វូន Android អញ្ចឹង។

 

៦. គ្មានការផ្តល់ឱ្យអ្នកនូវជម្រើសសម្រាប់ប្ដូររូបរាង

 

ក្នុងប្រព័ន្ធប្រតិបត្តិការ MacOS និងជាពិសេស Windows គឺមានការតុបតែងច្រើនប្រភេទ ដែលអ្នកប្រើអាច កែប្រែតាមចំណង់ចំនូលចិត្តបាន ដោយខាង Chrome OS គ្មានឧបករណ៍ សម្រាប់កែប្រែនោះឡើយ ដោយគ្រាន់តែអាច អោយអ្នកប្ដូរផ្ទាំង រូបភាពតែប៉ុណ្ណោះ។

 

៧. មិនអាចធ្វើអ្វីបានបើគ្មានអ៊ីនធឺណិត

 

ចំនុចចុងក្រោយនេះ គឺជាបញ្ហាធំបំផុត សម្រាប់កុំព្យូទ័រ Chromebook ដែលវាត្រូវការប្រើប្រាស់ អ៊ីនធឺណិតគ្រប់ពេល ដូច្នេះនៅពេលណា ដែលអ្នកប្រើ គ្មានអ៊ីនធឺណិត មុខងារជាច្រើន ក្នុងកុំព្យូទ័រមិនអ្នកដំណើរការ បាននោះឡើយ។

សរុបមក Chromebooks មិនអាចទៅរួចជាមួយ Windows និង MacOS មែន ប៉ុន្ដែចំនុចពិសេសនោះ គឺភាគច្រើនវាមាន តម្លៃថោក និងថ្មកាន់បានយូរ អាចប្រើប្រាស់ធ្វើការងារ ស្រាលៗ ដូចជាការងារ Office និងមើល YouTube ប៉ុន្តែវាត្រូវការ អ៊ីធឺណិតជាធំ ដោយសម្រាប់ដំណើរការ កម្មវិធីទាំងនោះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Field Guide Tag: កុំព្យូទ័រ