CAMBO REPORT

Popup Advertising5 seconds

Apple ចេញ​មុខ​ដោះ​ស្រាយ​បញ្ហា​កម្ដៅ ដែល​ធ្វើ​ឲ្យ Throttling លើ MacBook Pro 2018 ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បញ្ហានៅលើ MacBook Pro ស៊េរីពាក់កណ្ដាលឆ្នាំ 2018 ដែលមហាជនទូទៅ បានដឹងរួចទៅហើយនោះ គឺជុំវិញបញ្ហាធ្លាក់ កម្លាំងម៉ាស៊ីន នៅលើម៉ាស៊ីន Core i9 ដោយប្រភពជាច្រើន បានអះអាងថា MacBook Pro ដែលប្រើប្រាស់ Core i9 មានល្បឿនយឺតជាង Core i7 ទៅទៀត នោះក៏ដោយសារតែ បញ្ហា Throttling ធ្វើឲ្យឈីប CPU Core i9 របស់ MacBook Pro 2018 បន្ថយល្បឿន ដើម្បីបង្ការ កុំឲ្យមានបញ្ហាឡើងកម្ដៅខ្លាំង ធ្វើឲ្យខូច ឬអាចឆ្លងរាលដាល់ ទៅដល់ឈីបនៅក្បែរនោះ និងអាចបង្កឲ្យខូច ធ្ងន់ធ្ងរដល់បន្ទះ Logic Board ជាដើម។

ជាការពិតណាស់ MacBook Pro ស៊េរី 2018 ដែលប្រើប្រាស់ឈីប Core i9 មាន Cores ចំនួន 6 គ្រាប់ និងមានល្បឿន Boost បុកឡើងដល់ 4.8GHz នោះ ពិតជាមានកម្ដៅខ្លាំង ពិតមែន ព្រោះថា CPU ខ្លាំង ក៏មានកម្ដៅក្ដៅ មិនធម្មតាដែរ ហើយបញ្ហានេះ ទីបំផុតក៏ត្រូវបាន ក្រុមហ៊ុន Apple ចេញមុខ មកអះអាង និងទទួលស្គាល់អំពី កំហុសឆ្គងរបស់ខ្លួន ដែលបានប្រើប្រាស់ឈីប CPU ខ្លាំង ដែលមានកម្ដៅក្ដៅ ពិបាកធ្វើឲ្យដែកត្រជាក់តូចៗ របស់ខ្លួនបន្ថយកម្ដៅបាន តាមស្ថានការ ជាហេតុធ្វើឲ្យល្បឿនម៉ាស៊ីន ធ្លាក់ចុះមិនធម្មតា។ ហេតុដូច្នេះ ដើម្បីដោះស្រាយបញ្ហា ក្រុមហ៊ុន Apple លើកឡើងថា មូលហេតុ ដែលធ្វើឲ្យ MacBook Pro Mid-2018 ដែលប្រើប្រាស់បន្ទះឈីប Core i9 មានកម្ដៅខ្លាំង និងចាប់ផ្ដើម Throttling នោះ ដោយសារតែមូលហេតុ ខុសប្រក្រតី នៃប្រព័ន្ធគ្រប់គ្រងកម្ដៅ ឬអាចហៅថា Bug ថែមទាំងសូមទោស ទៅដល់អតិថិជន ដែលទើបនឹងទិញម៉ាស៊ីន MacBook Pro ស៊េរីឆ្នាំ 2018 ហើយបានជួបបញ្ហានេះ ផងដែរ។

ដើម្បីដោះស្រាយបញ្ហា Apple បានចេញកំណែ Update នៅលើប្រព័ន្ធប្រតិបត្តិការ macOS High Sierra ជំនាន់ 10.13.6 ថ្មី មានទំហំត្រឹម 1.31GB ប៉ុណ្ណោះ ដើម្បីធ្វើការដោះស្រាយ បញ្ហាកំពុងជួបប្រទះនៅពេល បច្ចុបុ្បន្នទាំងនៅលើម៉ាស៊ីន MacBook Pro 13 និង 15 ដែលអតិថិជន Apple ទាំងអស់អាចចាប់ផ្ដើមធ្វើការ Update ប្រព័ន្ធប្រតិបត្តិការ ជំនាន់ថ្មី ចាប់ពីថ្ងៃនេះតទៅតាមរយៈ App Store របស់ macOS។ យ៉ាងណាក៏ដោយ ជុំវិញដំណោះស្រាយថ្មីនេះ យើងមិនទាន់អាចសន្និដ្ឋាន បានដែរថា Apple នឹងអាច ដោះស្រាយបញ្ហានៅលើ MacBook Pro 2018 ដែលប្រើប្រាស់ខួរក្បាល Core i9 តែមិនយូរមិនឆាប់ទេ បន្តិចទៀតយើងនឹងទទួលបាន ដំណឹងថ្មីៗបន្ថែមទៀត ថាតើក្រោយពេល Updated នូវកំណែ Update ជំនាន់ថ្មីនេះរួច តើបញ្ហាឡើងកម្ដៅខ្លាំង នឹងអាចត្រូវបានដោះស្រាយបាន ពេញលេញ ឬក៏អត់។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: កុំព្យូទ័រ