CAMBO REPORT

Popup Advertising5 seconds

កម្មវិធី ព្យុះ​លាភ ព្យុះ​សំណាង​ពី Samsung Galaxy S9/S9+ ជិត​ដល់​សប្ដាហ៍​ចុង​ក្រោយ​ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ជឿទេថា អ្នកអាចនឹងមានសំណាង នៅឱកាសចុងក្រោយ? ចម្លើយ គឺពិតជាមាន ឲ្យតែមិនបោះបង់ការព្យាយាម ព្រោះសំណាងកើតមាន ចំពោះអ្នកដែលបន្តការ ព្យាយាម ប៉ុណ្ណោះ!!! សម្រាប់កម្មវិធី “ព្យុះលាភ ព្យុះសំណាង នាំមហារង្វាន់”  ពីទូរសព្ទ Galaxy S9 / S9+ នៅសល់រយៈពេលត្រឹមតែ ១ សប្តាហ៍ទៀតប៉ុណ្ណោះ នឹងត្រូវបញ្ចាប់ហើយ ដូច្នេះឱកាសរបស់អ្នក ដើម្បីក្លាយជាម្ចាស់ម៉ូតូ Honda Zoomer X , Samsung Galaxy S9+ 64GB ឬរង្វាន់ជាច្រើន រាប់រយរង្វាន់ទៀត គឺអាចនឹងកើតមាន ចំពោះលោកអ្នក។ យ៉ាងណា ចំពោះការចាប់ឆ្នោតចុងក្រោយ គឺនឹងត្រូវធ្វើឡើង នៅថ្ងៃទី ០5 ខែសីហា នាពេលខាងមុខនេះ។

បើគិតមកដល់ពេលនេះ មានអតិថិជនរាប់រយនាក់ ទូទាំងប្រទេស បានឈ្នះជាច្រើន រួចមកហើយ ពីកម្មវិធី “ព្យុះលាភ ព្យុះសំណាង នាំមហារង្វាន់” ពីទូរសព្ទ Galaxy S9 / S9+។ ម្យ៉ាងវិញទៀត សំណាងរបស់អ្នក ក៏អាចនឹងកើតមាន សម្រាប់ឱកាស ចុងក្រោយផងដែរ ដូច្នេះសូមកុំឲ្យ ឱកាសនៃសំណាងនេះ កន្លងហួសផុតទៅឲ្យសោះ។

សូមរំលឹកបន្តិចថា កម្មវិធី “ព្យុះលាភ ព្យុះសំណាង នាំមហារង្វាន់” របស់ Samsung Galaxy S9 / S9+ នេះ ជាកម្មវិធីប្រូម៉ូសិន ចែករង្វាន់ទូទាំងប្រទេស ដែលនាំមកនូវភាព សប្បាយរីករាយ ជាមួយរង្វាន់ពិតៗ ឈ្នះពិតៗ ដ៏ច្រើនសន្ធឹកសន្ធាប់។ បើនិយាយពីលក្ខខណ្ឌ គឺងាយៗ ដោយគ្រាន់តែជាវ Samsung Galaxy S9 / S9+ នោះអតិថិជន នឹងទទួលបានសន្លឹកឆ្នោត ដើម្បីបំពេញ និងចូលរួមចាប់រង្វាន់ ដែលអាចឈ្នះជា ម៉ូតូ Honda Zoomer X, ទូរសព្ទ Samsung Galaxy S9+, ទូរសព្ទ  Galaxy J6 ,  ទូរទស្សន៍ Samsung TV 32 អ៊ីញ, ធុងបាស Harman Speaker និងរង្វាន់ផ្សេងៗ ជាច្រើនរង្វាន់ទៀត។

ក្រៅពីនេះ កម្មវិធី ក៏មានរង្វាន់បន្ថែមភ្លាមៗ ចំពោះអតិថិជន រាល់ការទិញ Galaxy S9 / S9+ ដូចជា ការបញ្ចុះតម្លៃ 50 ដុល្លារ, ធុងបាស JBL, ឆ្នាំងសាក Wireless, ស្រោមទូរសព្ទ LED និងរង្វាន់ផ្សេងៗ ជាច្រើនទៀត។

យ៉ាងណា រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ បែបនេះហើយ ទើបអាចធ្វើឲ្យអតិថិជន ភាគច្រើន អាចមានឱកាសឈ្នះ បានគ្រប់ៗគ្នា ទូទាំងប្រទេស ហើយឱកាសចុងក្រោយ នៃលាភសំណាងនេះ ក៏អាចជារបស់អ្នកផងដែរ!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Samsung Cambodia Tag: Lifestyle