CAMBO REPORT

Popup Advertising5 seconds

ដឹង​បណ្ដើរ​ៗ​ហើយ​ថា GTX 11 ស៊េរី​របស់ nVIDIA នឹង​មក​ដល់​នៅ​ថ្ងៃ...

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

តម្លៃក្រាហ្វិចកាតរបស់ក្រុមហ៊ុន nVIDIA ក៏ដូចជា AMD បានកំពុងចុះថ្លៃយ៉ាងសម្បើម ហើយនៅពេលនេះ បើយើងមើលទៅលើទីផ្សារ អន្តរជាតិ នោះក៏ដោយសារតែ nVIDIA ត្រៀមបញ្ចេញអាវុធធំ ជំនាន់ថ្មីសម្រាប់ទីផ្សារហ្គេមហើយ ក្នុងពេលឆាប់ៗ ខាងមុខនេះ។ ជាក់ស្ដែងនៅថ្ងៃនេះ ខេមបូរីផត បានទទួលបានដំណឹងក្ដៅៗ ដែលនិយាយអំពី ក្រាហ្វិចកាត 11 ស៊េរី នៅថ្ងៃចេញលក់ជាផ្លូវការ នៅក្នុងទីផ្សារហើយ ដែលវាពិតជាធ្វើឲ្យ Gamer អត់ទ្រាំរង់ចាំពុំបានឡើយ ជាមួយនឹងកម្លាំងខ្លាំង សម្រាប់អូសក្រាហ្វិចហ្គេមជំនាន់ថ្មីៗ ក្នុងកម្រិត Resolution ខ្ពស់លោតដល់ 4K។

យោងតាមប្រភពព័ត៌មានរបស់ PCGamer បានចេញផ្សាយឲ្យដឹងថា យោងតាមប្រភពបែកធ្លាយ ដែលចេញពី nVIDIA បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនផលិតបន្ទះឈីប ដែលមានទីស្នាក់ការ ធំបំផុតនៅតៃវ៉ាន់ គ្រោងនឹងបញ្ចេញ ក្រាហ្វិចកាត GTX 11 ស៊េរី នៅចុងខែសីហា ឆ្នាំ 2018 ខាងមុខនេះហើយ ដោយវាអាចនឹងប្រកាស ចេញព្រមពេលគ្នា តែវត្តមានចូលដល់ទីផ្សារ នៅថ្ងៃទីមួយ នឹងខុសគ្នាដូចខាងក្រោម៖

 

•    nVIDIA GeForce GTX 1180 ចេញលក់នៅថ្ងៃទី 30 សីហា

•    nVIDIA GeForce GTX 1170 /1180+ (អាចជា GTX 1180 Ti) ចេញលក់នៅថ្ងៃទី 30 ខែកញ្ញា

•    nVIDIA GeForce GTX 1160 ចេញលក់នៅថ្ងៃទី 30 ខែតុលា

 

 

ជុំវិញថ្ងៃចេញលក់ ដែលចេញពីស៊េរីកប់ដែលជា GTX 1180 ចុះទៅស៊េរីមធ្យម GTX 1160 នោះ នៅមិនទាន់មាន ប្រភពព័ត៌មានណា អាចសន្និដ្ឋានបានពិតប្រាកដ នៅឡើយទេ អំពីយុទ្ធសាស្ត្រទីផ្សារ របស់ nVIDIA ដែលចេញក្រាហ្វិចកាត កប់ស៊េរីមុន ហើយទើបចេញក្រាហ្វិច ធុនកណ្ដាលក្រោយ។

គួរបញ្ជាក់ផងដែរថា សេចក្ដីប្រកាសដែលចេញដោយ nVIDIA នេះ ត្រូវបានរកឃើញនៅក្នុង Email ដែលក្រុមហ៊ុន nVIDIA បានផ្ញើទៅកាន់ដៃគូសហការ ហើយបើវាពិត ប្រាកដមែននោះ មានន័យថា nVIDIA គឺត្រៀមប្រកាសចេញក្រាហ្វិចកាត ជាប្រភេទ Founder Edition ប៉ុណ្ណោះ ដែលជាទូទៅមានកង្ហារ បន្ថយកម្ដៅមួយគ្រាប់ ហើយសម្រាប់ម៉ូឌែល ផ្សេងៗទៀតរបស់ ASUS, MSI, Zotac, EVGA និងម៉ាកផ្សេងៗទៀត ក៏នឹងត្រៀមចេញជាច្រើន នៅពេលបន្តបន្ទាប់ទៀត។ ខេមបូរីផត សង្ឃឹមថា ដំនឹងនេះនឹងក្លាយជាការ ពិតទៅចុះ ដែលវាគឺជាដំណឹងល្អសម្រាប់ Gamer ដែលនិយមដេញស៊េរីក្រាហ្វិច ឬគ្រឿងកុំព្យូទ័រ កប់ៗស៊េរី ឲ្យបានត្រៀមខ្លួន ឬអាចបញ្ចេញក្រាហ្វិចកាត របស់ខ្លួនលក់ជាបណ្ដើរៗ ក៏បាន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: PC Gamer Tag: កុំព្យូទ័រ