CAMBO REPORT

Popup Advertising5 seconds

ប្រទះ​ឃើញ Galaxy Watch 42mm ពណ៌​ផ្កាឈូក នៅ​លើ​គេហទំព័រ​មួយ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ប្រិយមិត្តអ្នកអានទាំងអស់គ្នា មាននៅចាំទេ កាលពីសប្តាហ៍មុន យើងបានចុះផ្សាយ ពីព័ត៌មានមួយ ដែលនិយាយពី នាឡិកាវៃឆ្លាតត្រកូល Gear ជំនាន់ថ្មី របស់ Samsung នឹងមានការកែប្រែ ឈ្មោះថ្មី។ ជាក់ស្តែង ក្រុមហ៊ុនអេឡិចត្រូនិចយក្ស របស់កូរ៉េខាងត្បូងនេះ នឹងត្រៀមប្ដូរ ឈ្មោះពី Gear S ទៅជា Galaxy Watch វិញ តែដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ Tizen OS ដដែល។

ស្របពេលដែលព័ត៌មានលេចធ្លាយ ចេះតែមានជា បន្តបន្ទាប់នោះ ស្រាប់តែមាន គេហទំព័រមួយ បានធ្វើការ បង្ហាញរូបនាឡិកា Galaxy Watch សម្រាប់ដាក់អោយ កុម្ម៉ង់ថែមទៀត បើទោះជានាឡិកានេះ មិនទាន់ដាក់បង្ហាញ ជាផ្លូវការក៏ដោយ។ បើយោងទៅរូបភាព ដែលយើងបានឃើញនោះ ត្រូវបានគេសរសេរ ភ្ជាប់មក ជាមួយខ្សែប្រវែង 42mm និងមានទំហំអេក្រង់ 1.2 អ៊ីញ ជាពិសេសនោះ ពណ៌របស់វា ជាពណ៌ផ្កាឈូក យ៉ាងស្រស់ស្អាត។ ក្នុងនោះ យើងក៏បានឃើញលេខ សម្គាល់ម៉ូឌែល របស់វាផងដែរគឺ SM-R810NZDAXAR ដោយលេខ 810 នេះ ជាម៉ូឌែលប្រើជាមួយ Wi-Fi បើលេខ 815 ទើបជាម៉ូឌែល ប្រើស៊ីម LTE បាន (បើយោងទៅតាមការ បង្ហាញពី FCC)។

គួររំលឹកដែរថា Galaxy Watch ដែលជាឈ្មោះថ្មីរបស់ Samsung នេះ ត្រូវបានគេលើកឡើងថា វានឹងប្រកាសចេញ ជាផ្លូវការ ស្របពេលគ្នា ជាមួយកំពូលស្មាតហ្វូន Galaxy Note 9 គឺនៅថ្ងៃទី 9 ខែសីហា ឆ្នាំ 2018 ខាងមុខនេះ។ ម្យ៉ាងវិញទៀត វានឹងបើកអោយ កុម្ម៉ង់ទុកមុន នៅថ្ងៃទី 14 ខែសីហា និងចេញលក់ព្រមគ្នា ទាំងទូរស័ព្ទ និងនាឡិកា។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Phone Arena Tag: នាឡិកាវៃឆ្លាត